ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផល​អាច​បញ្ជា Drone តាម​ចលនា​ក្បាល

6 ឆ្នាំ មុន

DJI Goggles ដែល​ត្រូវ​បាន​គេ​សាកល្បង​ក្នុង​ព្រឹត្តិការណ៍​Mavic Pro កាលពី​ឆ្នាំ​មុន​នោះ ត្រូវ​គេ​ដាក់​បង្ហាញ​ជា​ផ្លូវការ នឹង​មាន​វត្ត​មាននៅ​ក្នុង​ទីផ្សារ​នៅ​ចុងខែ​ឧសភា​ខាង​មុខ​ ។

វា​ជា​ផលិតផល​បច្ចេកវិទ្យា​ដែល​អាច​បញ្ជា​ drone ច្រើន​ប្រភេទ​ដូច​ជា

DJI Goggles ដែល​ត្រូវ​បាន​គេ​សាកល្បង​ក្នុង​ព្រឹត្តិការណ៍​Mavic Pro កាលពី​ឆ្នាំ​មុន​នោះ ត្រូវ​គេ​ដាក់​បង្ហាញ​ជា​ផ្លូវការ នឹង​មាន​វត្ត​មាននៅ​ក្នុង​ទីផ្សារ​នៅ​ចុងខែ​ឧសភា​ខាង​មុខ​  ។

វា​ជា​ផលិតផល​បច្ចេកវិទ្យា​ដែល​អាច​បញ្ជា​ drone ច្រើន​ប្រភេទ​ដូច​ជា​Mavic Pro Drone Phantom 4 Drone និង​ផលិតផល​Drone ដទៃ​ទៀត ។ ចំណុច​ពិសេស​របស់​វា គឺ​នៅ​ពេល អ្នក​បាន​ភ្ជាប់​DJI Goggles​ជាមួយ​Drone រួច​មក កាមេរ៉ា​របស់​Drone នឹង​ភ្ជាប់​ជាមួយ​ភ្នែក​របស់​ម៉ាស៊ីន​DJI Goggles នោះ​មាន​ន័យ​ថា នៅ​ពេល​យើង​ពាក់​វា អ្វី​ដែល​Drone ថត​បាន​ដោយសារ​កាមេរ៉ា​នោះ​នឹង​លេចឡើង​នៅ​ក្នុង​DJI Goggles ឬ​អាច​និយាយ​បាន​ថា អ្នក​លែង​បញ្ជា​Drone តាម​រយៈ​អេ​ក្រង់​បញ្ជារ​ទៀត​ហើយ តែ​ភ្នែក​របស់​អ្នក​ផ្ទាល់​បាន​មើលឃើញ​ពី​អ្វី​ដែល​Drone ផ្តិត​យក​បាន ។ លើស​ពី​នេះ​ទៅ​ទៀត ប្រសិនបើ​ក្បាល​របស់​អ្នក​ងាក​ទៅ​រក​មើល​អ្វី​Drone នឹង​ធ្វើ​តាម​ចលនា​ក្បាល​របស់​អ្នក ហើយ​វា​អាច​ផ្តិត​យក​រូបភាព​៣៦០​ដឺ​ក្រេ​បាន ។

និយាយ​រួម​អ្នក​ដែល​ធ្លាប់​លេង​ហ្គេ​មតា​មរយៈ​VR នឹង​ទទួល​បាន​អារម្មណ៍​ដូច​គ្នា​នឹង ពាក់​DJI Goggles​ដែរ តែ​អ្វី​ដែល​ខុស​គ្នា​ត្រង់​ថា មួយ​ជា​ទេសភាព ឬ​ទីកន្លែង​ដែល​គេ​បាន កែ​ច្នៃ​បង្កើត​ឡើង តែ​ចំពោះ​DJI Goggles វា​ជា​ទេសភាព​ប្រាក​ដដែល​មាននៅ​លើ​ផែនដី ។

DJI Goggles មាន​កាស​ត្រចៀក មាន​រន្ធ​សម្រាប់​ដាក់​អង្គ​ចង​ចាំ មាន​រន្ធ​USB មាន​រន្ធ​HDMI មាន​ថ្ម​ដែល​អាច​ប្រើប្រាស់​បាន​៦​ម៉ោង​ជាមួយនឹង​កម្លាំង​ថ្ម​៩៤៤០mAh និង គំរូ​សម្រាប់​មើល​ចំនួន​ពីរ​គឺ​៧២០p resolution មួយទៀត​១០៨០p resolution មាន​Resolution សម្រាប់​ភ្នែក​ទំហំ​១៩២០​គុណ​១០៨០ និង​មានកម្ម​វិធី​Smart Flight​ទៀត​ផង ៕