ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​មួយ​មេខ្យល់​កន្ត្រាក់​បោកបក់​បាក់​ដើម​ត្នោត សង្កត់​ផ្ទះ​ស្ត្រី​មេម៉ាយ​រង​របួស​ក្មេង​ប្រុស​ម្នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បាន​បោកបក់​កាច់​បាក់​ដើម​ត្នោត​មួយ​ដើម​រលំ​សង្កត់​ផ្ទះ​មួយ​ខ្នង​ខ្ទេច​មួយ​ចំហៀង និង​សង្កត់​ក្មេង​ប្រុស​ម្នាក់​ជាប់ បណ្តាល​ឲ្យ​រង​របួសធ្ងន់​

រាជធានី​ភ្នំពេញ ៖ ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បាន​បោកបក់​កាច់​បាក់​ដើម​ត្នោត​មួយ​ដើម​រលំ​សង្កត់​ផ្ទះ​មួយ​ខ្នង​ខ្ទេច​មួយ​ចំហៀង និង​សង្កត់​ក្មេង​ប្រុស​ម្នាក់​ជាប់ បណ្តាល​ឲ្យ​រង​របួសធ្ងន់​បញ្ជូន​ទៅ​ស​ង្គោះ​នៅ​មន្ទី​ពេទ្យ​គន្ធ​បុប្ផា​។​ហេតុការណ៍​គ្រោះ​ធម្មជាតិ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​ទី​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។ ផ្ទះ​ដែល​ត្រូវ​ដើម​ត្នោត​បាក់​សង្កត់​លើ​នេះ​សង់​អំពី​ឈើ​ប្រក់​សង្ក​សី មាន​ទំហំ​ទទឹង​៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ ដែល​មាន​ម្ចាស់​ឈ្មោះ ជន ល​ក្ខិ​ណា ហៅ​សុខ​ជា អាយុ​៣០​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​៥​នាក់ រកស៊ី​ចាក់​នំគ្រក់​លក់​ចិញ្ចឹម​កូន​តូច​ៗ​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​រសៀល​ថ្ងៃ​កើតហេតុ ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​ទៅ​ចាក់​នំគ្រក់ នៅ​សល់​តែ​កូនប្រុស​ឈ្មោះ ជី​ម ភា​រ៉ូ​ត ភេទ​ប្រុស អាយុ​១១​ឆ្នាំ រួម​ទាំង​ប្អូនស្រី​ម្នាក់ អាយុប្រមាណ​ជាង​១​ខួប​ដេក​នោះ​ក្នុងផ្ទះ​។ ខណៈនោះ​ភ្លៀង​បាន​បង្អុរ​ធ្លាក់​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង ហើយ​កាច់​បំបាក់​ដើម​ត្នោត​ធំ​មួយ​ដើម​កម្ពស់​ប្រមាណ​១០​ម៉ែត្រ​ត្រឹម​គល់ ត្រង់​ចំណុច​ពុក​ផុយ​កណ្តៀរ​ស៊ី​បណ្តាល​ឲ្យ​បាក់​ធ្លាក់​ទៅ​សង្កត់​ចំ​មួយ​ចំហៀង​ផ្ទះ​ហើយ​កៀប​ក្មេង​ប្រុស​ជាប់​ក្នុងផ្ទះ​។

តាម​សម្ដី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​ដើម​ត្នោត​រលំ​សង្កត់​ផ្ទះ​ពុំ​មាន​ន​ណា​ម្នាក់​ចាប់អារម្មណ៍​ថា សង្កាត់​លើ​ក្មេង​នោះ​ទេ ស្រាប់តែ​ប្រមាណ​ជាង​កន្លះ​ម៉ោង​ក្រោយមក​ស្ត្រី​ជា​ម្តាយ​បាន​មក​ដល់​ទ្រហោយំ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​នាំ​គ្នា​ជួយ​សង្គ្រោះ​។ តាម​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​នោះ​អ្នក​ភូមិ​ប្រមាណ​៣០​ទៅ​៤០​នាក់ ក៏​បាន​ប្រ​កូក​ប្រកាស​ហៅ​គ្នា​មក​ជួយ ដោយ​ខ្លះ​បាន​យករ​ណា​មក​កាត់​ដើម​ត្នោត និង​នាំ​គ្នា​ជួយ​គាស់​ដើម្បី​យក​ក្មេង​ប្រុស ដែល​ជាប់​នៅ​ក្នុងផ្ទះ​នោះ ហើយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​។

ដោយឡែក​ផ្ទះ មួយ​ខ្នង​នោះ​ត្រូវ​ដើម​ត្នោត​សង្កត់​បាក់​ខូចខាត​មួយ​ចំហៀង ក្រៅពី​នោះ​រោង​មួយ​ដែល​នៅ​ជាប់​នោះ​ក៍៏​ត្រូវ​ដើម​ត្នោត​សង្កត់​បាក់​ផង​ដែរ នេះ​ចាត់ទុកជា​សំណាង ហើយ​ដែល​ក្មេង​២​នាក់​ទៀត​បាន​គេច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ គួរ​បញ្ជាក់​ថា ម្ចាស់ផ្ទះ​ជា​ស្ត្រី​ម៉េ​ម៉ា​យ ដែល​ប្តី​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ចោល​កាលពី​២​ឆ្នាំ​មុន​បន្សល់​ទុក​កូន​តូច​ៗ​ចំនួន​៥​នាក់​មាន​ស្រី​ម្នាក់ ហើយ​ពេល​នេះ​ព្រះ​មិន​មេត្តា ក៏​ត្រូវ​ខ្យល់​កន្ត្រាក់​បោកបក​កាច់​បំបាក់​ដើម​ត្នោត​សង្កត់​ផ្ទះ​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​បាត់បង់​ទាំង​ស្វាមី និង​ទីជម្រក​ហើយ​ទ្រាំ​រស់​ចិញ្ចឹម​កូន​៥​នាក់​ទាំង​វេទនា​៕