ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វង្ស ណ​យ ចេញ​មុខ​ឡាយ​វី​ដេ​អូ​ដៀ.ល​គ្រូបង្វឹក​ សួង បញ្ញា និង​ស្នើ​ឯកឧត្តម តែម ម៉ឺន បកស្រាយ​រឿង​អនុញ្ញាត​ឱ្យ​បើក​ក្លិប​ប្រដាល់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ​តី​អ្នក​ប្រដាល់​ល្បីឈ្មោះ វង្ស ណ​យ បាន​ចេញ​មុខ​ឡាយ​វី​ដេ​អូ​ដៀ.ល​លោក សួង

រាជធានី​ភ្នំពេញ ៖ អ​តី​អ្នក​ប្រដាល់​ល្បីឈ្មោះ វង្ស ណ​យ បាន​ចេញ​មុខ​ឡាយ​វី​ដេ​អូ​ដៀ.ល​លោក សួង បញ្ញា គ្រូបង្វឹក​ក្លិប​អភិរក្ស​គុន​ខ្មែរ​ថា មាន​សតិ​មិន​គ្រប់ និង​បាន​ស្នើ​ដល់​ឯកឧត្ដម តែម ម៉ឺន ប្រធាន​សហព័ន្ធ​គុន​ខ្មែរ បកស្រាយ​ហេតុ​អ្វី​បានជា​អនុញ្ញាត​ឱ្យ​មនុស្ស​ធន់​នេះ​បើក​ក្លិប​ប្រដាល់​បាន​។

ជុំវិញ​ការ​ចេញ​មុខ​ឡាយ​វី​ដេ​អូ​បែប​នេះ បន្ទាប់​ពី​លោក សួង បញ្ញា បញ្ចេញ​ទស្សនៈ ជុំវិញ​រឿង វង្ស ណ​យ បង្ក​ហិង្សា​លើ​ផ្លូវ​សាធារណៈ ដោយ​លោក​បាន​គិត​ថា វា​ជា​ទ​ង្វើ​មិនល្អ ដែល​វា​អាច​ជះ​ឥទ្ធិពល​មិនល្អ​ដល់​អ្នក​ប្រដាល់​ស្រករ​ក្រោយ ឬ​ក្មេង​ៗ​ជាដើម ។ ក្នុង​វី​ដេ​អូ​នោះ​ត្រូវ​បាន​គេ​មើលឃើញ​ថា វង្ស ណ​យ បាន​ប៉ះទង្គិច​គ្នា​ជាមួយ​បុរស​ជិះ​ម៉ូតូ​ធំ​ម្នាក់​នៅ​លើ​ផ្លូវ​វេ​ង​ស្រេង រហូត​មានការ​វាយតប់​គ្នា​នៅ​លើ​ផ្លូវ ហើយ​រឿង​នោះ​ដែរ ក៏​ត្រូវ​បាន​គេ​សង្ស័យ​ថា ជា​រូបភាព​វី​ដេ​អូ​សម្ដែង​។

ទោះ​យ៉ាងណា ក្រោយ​ការ​បញ្ចេញ​ទស្សនៈ​របស់​លោក សួង បញ្ញា មិន​បាន​ប៉ុន្មាន​ផង ពេល​នេះ​អតីត​អ្នកលេង​កែង​បាន​ចេញ​មុខ​ឡាយ​និយាយ​ថា « ខ្ញុំបាទ វង្ស ណ​យ សូម​គោរព​សួរ​ទៅ​កាន់​ឯកឧត្ដម តែម ម៉ឺន ជា​ប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ​ថា ខ្ញុំបាទ វង្ស ណ​យ មាន​ច​ម្ង​ល់​ចង់​សួរ​ទៅ​កាន់​លោក​ថា តើ​ហេតុផល​យ៉ាងណា​ទើប​លោក​ឲ្យ​លោក សួង បញ្ញា បើក​ក្លិប​ប្រដាល់ និង​ជា​គ្រូ​នៅ​ក្លិប​អភិរក្ស​គុន​ខ្មែរ ។ ខ្ញុំ​ឃើញ​វី​ដេ​អូ​កន្លង​ទៅ​លោក​តែងតែមាន​អាកប្បកិរិយា​មិនល្អ សម្ដី​ដូច​ជា​អ​សីលធម៌ មើលទៅ​ដូច​ជា​សតិ​មិន​គ្រប់​តែ​ម្ដង​។

គាត់​តែង​និយាយ​មើ.លងា.យ​កីឡាករ​រៀមច្បង ដូចជា​ខ្ញុំបាទ​ផ្ទាល់ សូម​លោក​មេត្តា​បកស្រាយ​ឲ្យ​ខ្ញុំបាទ​ផ្ទាល់ និង Fan Fan អ្នក​ស្រលាញ់​ខ្មែរ តើ​លោក​គិត​យ៉ាងម៉េច​ទើប​អនុញ្ញាត​ឲ្យ​មនុស្ស​បែប​នេះ​មក​ធ្វើការ សូម​លោក​មេត្តា​បកស្រាយ​»​។

ជាមួយ​គ្នា​នោះ​លោក សួង បញ្ញា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ភ្លាម​ៗ​ថា «​អត់​អី​ទេ​បង​! គេ​ធ្វើ​អី​ធ្វើ​ទៅ​។ ខ្ញុំ​អត់​ខឹង​គុំ​គួ​ន​អ្នក​ណា​ទេ ។ និយាយ​ទៅ​ជា​ការ​បញ្ចេញមតិ​របស់ខ្ញុំ​ទេ អា​និយាយ​លើក​មុន​ហ្នឹង វា​អត់​មាន​ចែង​ថា​ខុសច្បាប់​អី​ផង ព្រោះ​ការ​បញ្ចេញមតិ​របស់ខ្ញុំ​ក្នុង​ចេតនា​ល្អ ។ ខ្ញុំ​អត់​ខ្លាច​ទេ​បាទ ពួក​ហ្នឹង​ចង់​ធ្វើ​អី​ក៏​ខ្ញុំ​អត់​ខ្លាច​ទេ​បាទ ខ្ញុំ​ដឹង​ប្រវត្តិ​ពួក​ហ្នឹង​ច្បាស់ គេ​ធ្វើ​អី​ក៏​ខ្ញុំ​ដឹង​ដែរ​បង​»​។

ជុំវិញ​រឿង​ក្តៅ​នេះ មិនដឹង​ថា ឯកឧត្ដម តែម ម៉ឺន ចេញ​មុខ​និយាយ ឬ​អត់​នោះ​ទេ ហើយ​បញ្ហា​វិវាទ​ពាក្យ​សម្តី​រវាង វង្ស ណ​យ និង លោក សួង បញ្ហា នេះ​ក៏​មិន​ទាន់​ដឹង​ថា វា​វិ​វ​ឌ្ឍ​ទៅ​ជា​យ៉ាងណា​ទៀត​នោះ​ទេ ព្រោះ​ភាគី​លោក សួង បញ្ញា​និយាយ​ថា លោក​និយាយ​ក្នុង​ន័យ​អប់រំ​ល្អ ប៉ុន្តែ​ភាគី វង្ស ណ​យ ហាក់​កើតទុក្ខ​មិន​សុខចិត្ត និង​យល់​ថា ការ​និយាយ​របស់​គ្រូ​ប្រដាល់​ខាងលើ​ហាក់​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​ខ្លួន​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ