ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវរកញ្ញា​ត្រូវ​មិត្ត​ប្រុស​ជះ​ទឹក​អាស៊ីត​ចេញ​មុខ​បង្ហាញ​អារម្មណ៍

6 ឆ្នាំ មុន

អ៊ី​តា​លី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បវរកញ្ញា​ដែល​ត្រូវ​បាន​មិត្ត​ប្រុស​ជះ​ទឹក​អាស៊ីត​ដាក់​នៅ​ចំ​មុខ បាន​ដាច់​ចិត្ត​បង្ហាញ​ស្នាម​ទៅ​កាន់​សាធារណជន​ជា​លើក​ដំបូង​។
Gessica Notaro អាយុ​២៧​ឆ្នាំ

អ៊ី​តា​លី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បវរកញ្ញា​ដែល​ត្រូវ​បាន​មិត្ត​ប្រុស​ជះ​ទឹក​អាស៊ីត​ដាក់​នៅ​ចំ​មុខ បាន​ដាច់​ចិត្ត​បង្ហាញ​ស្នាម​ទៅ​កាន់​សាធារណជន​ជា​លើក​ដំបូង​។

Gessica Notaro អាយុ​២៧​ឆ្នាំ ដែល​ធ្លាប់​ជាប់​ជា​បវរ​កញ្ញាឯក​លេខ​មួយ ក្នុង​កម្មវិធី Miss Italy កាលពី​ឆ្នាំ​២០០៧ បាន​ឡើង​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​នា​ថ្ងៃនេះ​។

នាង​បាន​និយាយ​ក្រោយ​ពេល​បើក​បង់​បិត​រុំ​របួស​លើ​មុខ​នាង​ចេញ​ថា «​ខ្ញុំ​ចង់​ឲ្យ​អ្នក​ទាំងអស់​គ្នា​ឃើញ​នូវ​អ្វី​ដែល​អតីត​មិត្ត​ប្រុស​របស់ខ្ញុំ​បាន​ធ្វើ​មក​លើ​ខ្ញុំ​។ នេះ​មិនមែន​ជា​ស្នេហា​ទេ​»​។

ពិធីករ Maurizio Costanzo បាន​ប្រាប់​ទៅ​នាង​ថា មិន​ចាំបាច់​បើក​ឲ្យ​គេ​ឃើញ​ទេ​។ តែ​នាង​នៅ​តែ​ចង់​ធ្វើ​ដូច្នោះ​។

មុខ​របស់​នាងរង​គ្រោះ​ដោយ​ទឹក​អាស៊ីត កាលពី​ថ្ងៃ​ទី​១០ ខែមករា ដោយសារ​ស្នាដៃ​របស់​អតីត​មិត្ត​ប្រុស​របស់​នាង​។ នាង​បាន​ទទួល​ការ​វះកាត់ ដើម្បី​ព្យាបាល​កុំ​ឲ្យ​ពិការ​ភ្នែក​ខាងឆ្វេង​។

នាង​បាន​ចោទប្រកាន់​អតីត​មិត្ត​ប្រុស​របស់​នាង Jorge Edson Tavares ថា ជា​អ្នក​ប្រព្រឹត្ត​។ តាំងពី​ពេល​នោះ​មក​ដល់​សព្វថ្ងៃ គេ​នៅ​ជាប់​ពន្ធនាគារ​មិន​ទាន់​ចេញ​ទេ​។

អ្នក​ទាំង​ពីរ​បាន​បែក​គ្នា​កាលពី​ខែសីហា​ឆ្នាំ​មុន ដែល​បន្ទាប់​មក​ពួក​គេ​កាន់តែ​មាន​ភាព​រកាំរកូស ក្រោយ​ពេល​នាង​បាន​ប្រាប់​អាជ្ញាធរ​ថា Jorge បាន​លួច​តាម​មើល​នាង​។  ក្រោយ​ពី​មាន​ភាព​រកាំរកូស​រួច​មក Jorge បាន​គម្រាម​នាង​ថា នឹង​ជះ​ទឹក​អាស៊ីត​ដាក់​នាង​។

នាង​ប្រាប់​ថា​៖ «​នៅ​ពេល​ដែល​អាស៊ីត​កំពុង​តែ​នៅ​លើ​មុខ​របស់ខ្ញុំ ខ្ញុំ​បាន​លុតជង្គង់​ហើយ​បន់ស្រន់​ទៅ​ព្រះ​ជា​ម្ចាស់ ថាបើ​យក​សម្រស់​ខ្ញុំ​ក៏​យក​ចុះ តែ​ទុក​ភ្នែក​ខ្ញុំ​ឲ្យ​បាន​មើលឃើញ​ផង​»​។
ទោះបីជា​សម្រស់​របស់​នាង​បាន​បាត់បង់​ក៏​ដោយ ក៏​នាង​នៅ​មាន​សម្លេង​ដ៏​ពិ​រោះ ដែល​ធ្វើ​ឲ្យ​នាង​មាន​ទំនុកចិត្ត​ក្នុង​ការ​ចេញ​អាល់​ប៊ុ​ម​បទ​ចម្រៀង​នា​ពេល​ឆាប់​ៗ​នេះ​៕