ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធន់​ធំ​មួយ​គ្រឿង​ដឹក​ដែក​ប្រទាក់​នឹង​ខ្សែភ្លើង​ដាច់​រាយ​ប៉ាយ​ពេញ​ផ្លូវ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ពី​ភា្ន​ក់​ងារ​សារព័ត៌មាន​កោះសន្តិភាព នៅ​មុន​នេះ​បន្តិច​បានឱ្យ​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ពី​ភា្ន​ក់​ងារ​សារព័ត៌មាន​កោះសន្តិភាព នៅ​មុន​នេះ​បន្តិច​បានឱ្យ​ដឹង​ថា មាន​រថយន្ត​ដឹក​ដែក​សរសៃ​មួយ​គ្រឿង​បាន​បើក​ទាក់​ជាមួយនឹង​ខ្សែភ្លើង​បង្ក​ឱ្យ​បាក់​បង្គោល​ភ្លើង និង​ដាច់​ខ្សែភ្លើង​ជា​ច្រើន​នៅ​តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ហេតុការណ៍​នេះ​ដែរ​គឺ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៧ នេះ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា រថយន្ត​ខាងលើ​ជា​ប្រភេទ​រថយន្ត​ម៉ាក មី​ស៊ុ​យ​ប៊ី​ស៊ី ពាក់​ស្លាក​លេខ ភ្នំពេញ 3D-8572 ដែល​បើក​បង​ពី​កើត​ទៅ​លិច ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ​៣ ដែល​បាន​ដឹក​ដែក​សរសៃ​ដាក់​លើ​កាប៊ី​ន​រថយន្ត​ដែល​បានឱ្យ​ប៉ះ​ប្រទាក់​ជាមួយនឹង​ខ្សែភ្លើង​ដាច់​ជា​ច្រើន​ខ្សែរ​ផង​ដែរ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ហេតុការណ៍​នោះ​ផង​ដែរ​ពុំ​មាន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ណា​ម្នាក់​នោះ​ឡើយ​ដោយ​គ្រាន់តែ​បាក់​បង្គោល​ភ្លើង និង​ដាច់​ខ្សែភ្លើង​ជា​ច្រើន​ខ្សែ​តែ​ប៉ុណ្ណោះ ។ ភ្លាម​ៗ​នោះ​ផង​ដែរ មន្ត្រី​អគ្គិសនី​រួម​ជាមួយ​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដោយ​បាន​ធ្វើការ​សម្របសម្រួល​ឱ្យ​ភាគី​ខាង​រថយន្ត​ចេញ​ថ្ងៃ​ខូចខាត​ផង​ដែរ ៕