ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ប្រឆាំង​ការ​ដាក់​ពង្រាយ​មី​ស៊ី​លនៅ​កូរ៉េ​ខាងត្បូង

6 ឆ្នាំ មុន

យោង​តាម YONHAP ថា កងទ័ព​អា​េ​ម​រិ​ក​នៅ​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​ប្រតិបត្តិការ​បញ្ជូន​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​អា​េ​ម​រិ​ក THAAD នា​យប់​ថ្ងៃ​ទី​២៥ មក​២៦ មេ​សា មក​កាន់​ទីលាន​វាយកូនគោល​មួយ​នៅ

យោង​តាម YONHAP ថា កងទ័ព​អា​េ​ម​រិ​ក​នៅ​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​ប្រតិបត្តិការ​បញ្ជូន​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​អា​េ​ម​រិ​ក THAAD នា​យប់​ថ្ងៃ​ទី​២៥ មក​២៦ មេ​សា មក​កាន់​ទីលាន​វាយកូនគោល​មួយ​នៅ SEONGJU ជាទី​ក្រុង​មួយ​នៅ​ខេត្ត GYEONGSANG ខាងជើង ។

ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល THAAD ធ្វើ​ឡើង​ដោយ​តក់ក្រហល់​៦​ថ្ងៃ ក្រោយ​ការ​យល់ព្រម​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ផ្តល់​ទីលាន​មួយ​មាន​ទំហំ​៣០០.០០០​ម៉ែត្រក្រឡា ហើយ​ប្រជាជន​ប្រមាណ​ជា​២០០​នាក់​នៃ​ទីក្រុង​នេះ​បាន​លើកគ្នា​ធ្វើ​បាតុកម្ម​ហែ​តាម​ដងផ្លូវ​ទៅ​កាន់​ទីលាន​វាយកូនគោល​នេះ ដើម្បី​តវ៉ា​ប្រឆាំង​ការ​បញ្ជូន​ដោយ​តក់​ត្រ​ហល់​គ្រឿង​ឧបករណ៍ THAAD មក​កាន់​ទីនោះ​ដោយ​ពុំ​ប្រាប់​ឱ្យ​ដឹង​មុន ។

អាជ្ញាធរ​យោធា​អា​មេ​រិ​កបាន​បញ្ជូន​គ្រឿង​ឧបករណ៍ THAAD ដែល​ដឹក​តាម​យន្តហោះ​មក​ដល់​កូរ៉េ​ខាងត្បូង​រួច​ហើយ រួច​រក្សា​ទុក​នៅ​តាម​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​ទាំងឡាយ ។ នា​យប់​ថ្ងៃ​ទី​២៥ មក​២៦ មេ​សា គ្រឿង​ឧបករណ៍​ទាំងនេះ​បាន​បញ្ជូន​មក​របៀប​ជា​ប្រតិបត្តិការ​យោធា​មួយ ។

អាជ្ញាធរ​យោធា​អា​មេ​រិ​កបាន​ជ្រើសរើស​កាលបរិច្ឆេទ​នៃ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល THAAD ឱ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​នា​ថ្ងៃ​ទី​៩ ឧសភា ខាង​មុខ​នេះ ខណៈ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​នៅ​ឧបទ្វីប​កូរ៉េ​មក​ពី​យថាភាព​នៃ​ការ​សាកល្បង​នុយក្លេអ៊ែរ​ថ្មី និង​លទ្ធភាព​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់​ក្រុង​ព្យុ​ង​យ៉ាង ៕