ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធ​សមាជិក​ម្នា​ក់ថា លោក​ត្រាំ ពុំ​ត្រូវ​ឱ្យ​ជន​ឆ្កួត​កូរ៉េ​​ម្នាក់​គំរាម​​ឡើយ

6 ឆ្នាំ មុន

ព្រឹទ្ធ​សមាជិក​អា​មេ​រិ​ក​ម្នាក់​ចាត់​ទុក​មេដឹកនាំ​កូរ៉េ​ខាងជើង​ថា ជា​មនុស្ស​ឆ្កួត​ដោយ​ធ្វើ​អត្ថាធិប្បាយ​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ​ថ្មី​ៗ​របស់​កូរ៉េ​ខាងជើង ។ តាម​ព្រឹទ្ធ​សមាជិក​រូប​នេះ​ថា លោក​ដូ​ណា​ល់ ត្រាំ ដាច់ខាត​ពុំ​ត្រូវ​ឱ្យ​ក្រុង​ព្យុ​ង​យ៉ាង​

ព្រឹទ្ធ​សមាជិក​អា​មេ​រិ​ក​ម្នាក់​ចាត់​ទុក​មេដឹកនាំ​កូរ៉េ​ខាងជើង​ថា ជា​មនុស្ស​ឆ្កួត​ដោយ​ធ្វើ​អត្ថាធិប្បាយ​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ​ថ្មី​ៗ​របស់​កូរ៉េ​ខាងជើង ។ តាម​ព្រឹទ្ធ​សមាជិក​រូប​នេះ​ថា លោក​ដូ​ណា​ល់ ត្រាំ ដាច់ខាត​ពុំ​ត្រូវ​ឱ្យ​ក្រុង​ព្យុ​ង​យ៉ាង​មាន​មី​ស៊ី​ល​បាលី​ស្ទិ​ក​នុយក្លេអ៊ែរ ដែល​អាច​បាញ់​ដល់​ដែនដី​អា​មេ​រិ​ក​ឡើយ ។

ពេល​មាន​ភាព​តានតឹង​ខ្លាំង​រវាង​ក្រុង​ព្យុ​ង​យ៉ាង និង​ក្រុង​វ៉ា​ស៊ី​ន​តោន លោក LINDSEY GRAHAM ព្រឹទ្ធ​សមាជិក​អា​​មេ​រិ​កមួយ​រូប​ថ្លែង​ថា ប្រធានាធិបតី​អា​មេ​រិ​ក​នឹង​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង ដើម្បី​រារាំង​មេដឹកនាំ​កូរ៉េ​ខាងជើង​កុំឱ្យ​ទទួល​បាន​បណ្តា​មី​ស៊ី​ល​បាលី​ស្ទិ​ក​នុយក្លេអ៊ែរ ដែល​អាច​បាញ់​ដល់​ដែនដី​អា​មេ​រិ​ក ។

លោក GRAHHAM ថ្លែង​តាម​ទូរទស្សន៍ FOX NEWS កាលពី​ថ្ងៃ​ទី​២៥ មេ​សា ថា លោក​ប្រធានាធិបតី​ត្រាំ នឹង​ពុំ​ទុក​ឱ្យ​មនុស្ស​ឆ្កួត​កូរ៉េ​ខាងជើង​ម្នាក់​ទទួល​បាន​មី​ស៊ី​ល​នុយក្លេអ៊ែរ​ដែល​អាច​វាយប្រហារ​លើ​សហរដ្ឋ​អាមេ​រិ​ក​ឡើយ ។ ម្យ៉ាងវិញទៀត លោក​គូសបញ្ជាក់​ថា នាយសេនាធិការ​កងទ័ព​អា​មេ​រិ​ក​ពុំ​ចង់​ធ្វើសង្គ្រាម​ខ្លាំង​មួយ​ប្រឆាំង​លោក​គី​ម ជុង​អ៊ុ​ន ឡើយ ក៏​ប៉ុន្តែ​ទោះជា​បែប​នេះ​ក្តី ឥរិយាបថ​របស់​លោក​អាច​ត្រូវ​ចាប់បង្ខំ​ក្នុង​ការ​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង ។ លោក​អះអាង​ថា ប្រសិនបើ​កូរ៉េ​ខាងជើង​គិត​ថា លោក​ត្រាំ បាន​ត្រឹមតែ​និយាយ តែ​ពុំ​ធ្វើ​នោះ​ពិតជា​ការ​យល់​ច្រឡំ​ធំ​ហើយ។

លើស​ពី​នេះ​ទៀត លោក GRAHHAM និយាយ​ថា ក្រៅពី​ជំហរ​របស់​លោក​ត្រាំ ចំពោះ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុ​ង​យ៉ាង​រយៈពេល​២​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ប្រទេស​ចិន​ក៏​បាន​បញ្ចេញ​សកម្មភាព​ច្រើន ដើម្បី​ប្រឈម​មុខ​នឹង​កូរ៉េ​ខាងជើង​ដែរ​ជា​រឿង​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​២៥​ឆ្នាំ​មក​ហើយ ៕