ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

4​ចំណុច​ដើម្បី​ការពារ​កុំឱ្យ​ឆាប់​អស់​រដូវ

6 ឆ្នាំ មុន

ដូច​ជា​ស្នាម​ជ្រីវជ្រួញ​ដែរ​ការ​អស់​រដូវ​នឹង​កើតឡើង​ចំពោះ​ស្ត្រី​គ្រប់​រូប ប៉ុន្តែ​វា​នឹង​មានការ​លំបាក​ប្រសិនបើ​អ្នកមាន​បញ្ហា​អស់​រដូវ​នេះ​នៅ​វ័យ​៣០ ឬ​៤០​ឆ្នាំ ។ ខណៈ​ពេល​ដែល​អាយុ​នៃ​ការ​អស់​រដូវ​នេះ​ភាគច្រើន​បាន​កំណត់​ទុកជា

ដូច​ជា​ស្នាម​ជ្រីវជ្រួញ​ដែរ​ការ​អស់​រដូវ​នឹង​កើតឡើង​ចំពោះ​ស្ត្រី​គ្រប់​រូប ប៉ុន្តែ​វា​នឹង​មានការ​លំបាក​ប្រសិនបើ​អ្នកមាន​បញ្ហា​អស់​រដូវ​នេះ​នៅ​វ័យ​៣០ ឬ​៤០​ឆ្នាំ ។ ខណៈ​ពេល​ដែល​អាយុ​នៃ​ការ​អស់​រដូវ​នេះ​ភាគច្រើន​បាន​កំណត់​ទុកជា​មុន​ដោយ​ហ្សែ​ន​របស់​អ្នក ខាងក្រោម​នេះ​គឺជា​ជំហាន​មួយ​ចំនួន​ដែល​អ្នក​គួរ​អនុវត្ត​ដើម្បី​ពន្យារពេល​នៃ​ការ​អស់​រដូវ​មុន​អាយុ ។

១-​បញ្ឈប់​ការ​ហាត់ប្រាណ​ខ្លាំង​ពេក
រឿង​ដ៏​ល្អ​បំផុត​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ការពារ​ការ​អស់​រដូវ​មុន​អាយុ​គឺ​ត្រូវធ្វើ​លំ​ហាត់ប្រាណ ។ ការ​ធ្វើ​លំ​ហាត់ប្រាណ​ជួយ​រក្សា​អ៊័​រ​ម៉ូ​ន និង​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​ផង​ដែរ ។ ទោះជា​យ៉ាងណា​ក្តី ការ​ធ្វើ​លំ​ហាត់ប្រាណ​ច្រើន​ហួសហេតុ​ពេក​អាច​បង្ក​ឱ្យ​មានការ​បញ្ចេញ​អូ​វុ​៉​ល​មិន​ទៀងទាត់ និង​អ​តុល្យភាព​អ៊័​រ​ម៉ូ​ន ។

២-​ឈប់​ជក់បារី
ការ​ជក់បារី​គឺជា​រឿង​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​អាច​បណ្តាល​ឱ្យ​ឆាប់​អស់​រដូវ ។ បារី​មាន​ជាតិ​នីកូទីន កាបូន​ម៉ូ​ណូ អុកស៊ីត និង​ស្យា​និ​ត​ដែល​អាច​បង្កើន​ល្បឿន​នៃ​អត្រា​បាត់បង់​ស៊ុត​បង្ក​កំណើត។ ស៊ុត​បង្ក​កំណើត​នេះ​មិន​អាច​ជំនួស​បាន​ទេ​នៅ​ពេល​ដែល​បាត់បង់ ដូច្នេះ​ជា​លទ្ធផល​អ្នក​នឹង​ឆាប់​អស់​រដូវ ។

៣-​បញ្ឈប់​ការ​ប្រើប្រាស់​ផលិតផល​ប្លា​ស្ទិ​ក
ប្រសិនបើ​យើង​ប្រាប់​អ្នក​ថា​ផលិតផល​តុបតែង​មុខ សាប៊ូ​លាង​សម្អាតខ្លួន និង​ដប​ទឹក​របស់​អ្នក​អាច​បង្ក​ឱ្យ​មានការ​ប្រែប្រួល​អ៊័​រ​ម៉ូ​ន​យ៉ាង​ធ្ងន់ ? ភ្នាក់ងារ​បរិស្ថាន​បង្ក​ឱ្យ​កើតការ​រំខាន​ដល់​ក្រពេញ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ដប​ប្លា​ស្ទិ​ក និង​ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ និង​គ្រឿងសម្អាង​មួយ​ផ្នែក​ធំ​អាច​ធ្វើ​ឲ្យ​អ្នក​ឆាប់​អស់​រដូវ ។

៤-​បញ្ឈប់​ការ​ទទួលទាន​គ្រឿង​ស្រវឹង
ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​មានការ​ទាក់ទង​ទៅ​នឹង​ការ​ឆាប់​អស់​រដូវ និង​កាត់​បន្ថយ​ការ​មានកូន ។ ដូច្នេះ​អ្នក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ភេសជ្ជៈ​ដែល​អ្នក​កំពុង​ទទួលទាន ៕