ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​ជម្លោះ​ជះ​ទឹក​អា​ស៊ី​ត​ក្នុង​ក្លឹ​បកម្សាន្ដ​មួយ​​របួស​12​នាក់

6 ឆ្នាំ មុន

AFP ផ្សាយ​ថា ការ​ជះ​ទឹក​អា​ស៊ី​ត​ក្នុង​ក្លឹ​ប​កម្សាន្ដ​មួយ​នៅ​ក្រុង​ឡុ​ង​ដ៍​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៧ បង្ក​ឱ្យ​រង​របួស​១២​នាក់ ក្នុង​នោះ​២​នាក់​របួសធ្ងន់ ។

អ្នកនាំពាក្យ​របស់​ក្រុម​ជួយ​សង្គ្រោះ​បញ្ជាក់​ប្រាប់​AFP ថា

AFP ផ្សាយ​ថា ការ​ជះ​ទឹក​អា​ស៊ី​ត​ក្នុង​ក្លឹ​ប​កម្សាន្ដ​មួយ​នៅ​ក្រុង​ឡុ​ង​ដ៍​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៧ បង្ក​ឱ្យ​រង​របួស​១២​នាក់ ក្នុង​នោះ​២​នាក់​របួសធ្ងន់ ។

អ្នកនាំពាក្យ​របស់​ក្រុម​ជួយ​សង្គ្រោះ​បញ្ជាក់​ប្រាប់​AFP ថា ការ​ជះ​ទឹក​អា​ស៊ី​ត​ក្នុង​ក្លឹ​បកម្សា​ន្ដ​«Mangle» នៅ​ភាគ​ខាងកើត​ក្រុង​ឡុ​ង​ដ៍ ខណៈ​ភ្ញៀវ​ច្រើន​នាក់​ចូល​កម្សាន្ដ ។ វា​មិនមែន​ជា​ការ​បង្ក​ភេរវ​កម្ម ឬ​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ណាមួយ​ទេ គឺជា​ការ​ឈ្លោះ​ទាស់សម្ដី​របស់​មនុស្ស​២​ក្រុម​នៅ​ក្នុង​ក្លឹ​ប ។ គូ​ជម្លោះ​បាន​យក​ទឹក​អា​ស៊ី​ត​ជះ​ដាក់​ជន​២​នាក់​បណ្ដាល​ឱ្យ​របួសធ្ងន់ ចំណែក​អ្នក​ផ្សេង​មួយ​ចំនួន​ទៀត​នៅ​បរិវេណ​កើតហេតុ​រង​របួសស្រាល ។

ក្រុង​ឡុ​ង​ដ៍​មាន​ករណី​ប្រើ​ទឹក​អា​ស៊ី​ត​វាយប្រហារ​គ្នា​កើនឡើង​ក្នុងអំឡុងពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក គឺ​មាន​ច្រើន​ជាង​១៨០០​លើក ។

ដោយឡែក​នៅ​ឆ្នាំ​២០១៦ ការ​ប្រើ​ទឹក​អា​សីដ​វាយប្រហារ​ចំនួន​៤៥៤​លើក បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥​មាន​២៦១​លើក ។ អ្នកជំនាញ​បញ្ជាក់​ថា ជនល្មើស​អាច​ងាក​មក​ប្រើ​ទឹក​អា​ស៊ីដ​ធ្វើ​ជា​អាវុធ​​ជំនួស​ការ​ប្រើ​កាំបិត​ព្រោះ​អាច​ទទួលទោស​ទាប​ជាង ។ លើស​ពី​នេះ​ការ​ប្រើ​ទឹក​អា​ស៊ី​ដ​ជា​យុទ្ធសាស្ដ្រ​មួយ​ធ្វើ​ឱ្យ​អ្នក​ប្រព្រឹត្ដ​បទល្មើស​ងាយស្រួល​យក​តាម​ខ្លួ និង​អាច​បំបាត់ដាន​អាជ្ញាធរ ៕