ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮសំឡេង​ចម្លែក​ក៏​ទៅ​ឃ្លាំមើល​ ​​ស្រាប់តែឃើញក្រពើដ៏ធំ​មួយ

6 ឆ្នាំ មុន

«Daily Mail» របស់​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កើត​មានរឿង​ដ៏​រន្ធត់​មួយ​នៅ​សហរដ្ឋអាមេរិក ដោយ​ក្រុម​គ្រួសារ​មួយ​ឮ​សំឡេង​ចម្លែក​នៅ​ជាន់​ទី​២ ក៏​ចាំ​ឃ្លាំមើល​ទាំង​ភ័យ​ខ្លាច ព្រោះ​គិត​ថា

ក្រុម​គ្រួសារ​មួយ​ភ័យ​ខ្លាច​ដ្បិត​នឹក​ស្មានថា​ ចោរលួច​ឡើងផ្ទះ តែ​នៅ​ពេល​ចេញ​ទៅ​មើលឃើញ​ក្រពើ​ធំ​មួយ​ក្បាល​ដេក​នៅ​លើ​សា​ឡុ​ង ។

«Daily Mail» របស់​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កើត​មានរឿង​ដ៏​រន្ធត់​មួយ​នៅ​សហរដ្ឋអាមេរិក ដោយ​ក្រុម​គ្រួសារ​មួយ​ឮ​សំឡេង​ចម្លែក​នៅ​ជាន់​ទី​២ ក៏​ចាំ​ឃ្លាំមើល​ទាំង​ភ័យ​ខ្លាច ព្រោះ​គិត​ថា ​ចោរលួច​ឡើងផ្ទះ ។ ពេល​ឃ្លាំមើល​នោះ​ស្រាប់តែ​ឃើញ​ក្រពើ​ដ៏​ធំ ដេក​នៅ​ស្ងៀម​លើ​សា​ឡុ​ង ។

ហេតុការណ៍​កើតឡើង​នៅផ្ទះ​មួយ​ក្នុង​ក្រុង ​Mount Pleasant រដ្ឋ​សៅ​ឃែ​រ៉ូ​ឡៃ​ណា ។ ម្ចាស់ផ្ទះ​បាន​ទូរស័ព្ទ​ទៅ​ក្រុម​ជួយ​សង្គ្រោះ​ឱ្យ​បញ្ជូន​អ្នកជំនាញ​ទៅ​ចាប់​ក្រពើ​នោះ ។

លោក​រ៉ុ​ន នី អ្នកជំនាញ​ខាង​ចាប់​ក្រពើ​របស់​ក្រុ​ម​ជួយ​សង្គ្រោះ​បញ្ជាក់​ថា ក្រពើ​មួយ​ក្បាល​នោះ​មាន​អាយុ​៦០​ឆ្នាំ និង​មាន​ទម្ងន់​ប្រហែល​ពី​៩០ ទៅ​១៣៦​គីឡូក្រាម បាន​ឡើងជា​ន់ទី​២​ ដោយ​វារ​តាម​ជណ្តើរ​ខាងក្រៅ​ផ្ទះ ៕