ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចេះ​តែហ៊ាន​ឆី! ទោះ​មានឈ្មោះ​ជាសង្សារក៏ដោយ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​០៣ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៥​មេ​សា ស្ថិត​នៅ​ចំណុច​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ព្រែក​ល្ពៅ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ក្រោយ​ជាប់ចោទ​ពី​បទ​ចាប់បង្ខំ​នារី​ជា​

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​០៣ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៥​មេ​សា ស្ថិត​នៅ​ចំណុច​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ព្រែក​ល្ពៅ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ក្រោយ​ជាប់ចោទ​ពី​បទ​ចាប់បង្ខំ​នារី​ជា​សង្សារ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​នៅ​ក្នុង​បន្ទប់​ជួល​នាង ដែល​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ទី​២១ មេ​សា កន្លង​មក ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ខុន ផា​ណែ​ត អាយុ​២៦​ឆ្នាំ ។ រីឯ​នារី​សង្សារ​អាយុ​២៣​ឆ្នាំ បាន​ប្តឹង​ថា ជនសង្ស័យ​បាន​ចាប់បង្ខំ​នាង​រំលោក​រហូត​បាន​សម្រេច​ចំនួន​១​លើក ។

ក្រោយ​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​បង្ខំ​នាង​រួម​ភេទ រហូត​បាន​សម្រេច​១​លើក​មែន ដោយ​សារ​តែ​ខ្លួន​ជាស​ង្សា​នឹង​គ្នា​យូរ​ឆ្នាំ​មក​ហើយ ហើយ​ពេល​ដែល​ខ្លួន​ប្រព្រឹត្ត​នោះ ក្នុង​ពេល​ដែល​ខ្លួន​ស្រវឹងស្រា​ផង​ដែរ​។