ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក​នេសាទ​យួន​កំពុង​នេសាទ​ក្នុង​សមុទ្រ​ខ្មែរ

6 ឆ្នាំ មុន

ខេត្តកោះកុង ៖ ប្រជា​នេសាទ​ជា​ច្រើន​គ្រួសារ​ដែល​កំពុង​ប្រកប​របរ​នេសាទ​សមុទ្រ ស្ថិត​ក្នុងភូមិ​កោះ​ស្តេច ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ កំពុង​សម្តែង​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយសារ​តែ​ក្នុងអំឡុងពេល​2​ស​ប្តា​ហ៍​ចុង​ក្រោយ បន្ទាប់​ពី

ខេត្តកោះកុង ៖ ប្រជា​នេសាទ​ជា​ច្រើន​គ្រួសារ​ដែល​កំពុង​ប្រកប​របរ​នេសាទ​សមុទ្រ ស្ថិត​ក្នុងភូមិ​កោះ​ស្តេច ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ កំពុង​សម្តែង​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយសារ​តែ​ក្នុង​អំឡុង​ពេល​2​ស​ប្តា​ហ៍​ចុង​ក្រោយ បន្ទាប់​ពី​រដូវ​ចូល​ឆ្នាំ​ខ្មែរ​រួច​ហើយ​នេះ គេ​សង្កេត​ឃើញ​ទូក​នេសាទ​វៀតណាម​សម្រុកចូល​មក​ធ្វើការ​នេសាទ​ក្នុង​ដែនសមុទ្រ​ខ្មែរ​ច្រើន​ណាស់ ហើយ​ស្ថិត​នៅ​ចំណុច​ក្បែរ​ៗ​កោះ​ស្តេច​នេះ​តែ​ម្តង​។

ប្រជា​នេសាទ​ទាំងនោះ​បញ្ជាក់​ថា ពេល​ពួក​គាត់​ចេញ​ធ្វើ​នេសាទ​មិនសូវ​ហ៊ាន​ចេញ​ទៅ​ឆ្ងាយ​ពី​កោះ (​កោះ​ស្តេច​) ប៉ុន្មាន​ទេ ព្រោះ​ទូក​នេសាទ​ពួក​គាត់​តូច​ៗ និង​មិន​មាន​ឧបករណ៍​នេសាទ​ទំនើប​ដូច​គេ តែ​ពេល​ចេញ​ទៅ​មិន​ឆ្ងាយ​ពី​កោះ​ប៉ុន្មាន ក៏​ជួប​ទូក​នេសាទ​វៀតណាម​យ៉ាងច្រើន​ស្អេកស្កះ​នៅ​ក្នុង​សមុទ្រ​។ ហើយ​ជា​រៀងរាល់ថ្ងៃ​ទូក​នេសាទ​វៀតណាម​ទាំងនោះ​តែងតែ​ចូល​ចត​នៅ​ក្នុង​កោះ​ស្តេច​នេះ​យ៉ាងតិច​ក៏​2-3​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដើម្បី​ទិញ​ទឹកកក​ទុក​ក្លា​ស្សេ​ផល​នេសាទ​ដែល​ពួក​គេ​នេសាទ​បាន​។

ប្រជា​នេសាទ​បាន​លើក​ឡើង​ទៀត​ថា នៅ​លើ​កោះ​ស្តេច​មាន​សមត្ថកិច្ច​ជំនាញ​3​ស្ថាប័ន​ឈរជើង​នៅ​ទីនោះ ហើយ​សុទ្ធតែ​មាន​តួនាទី​បង្ក្រាប​បទល្មើស​ទាំងនោះ
1-​    ​ជំនាញ​អធិការកិច្ច​ជលផល​សមុទ្រ
2-​    ​កងទ័ពជើងទឹក ៖ មាន​នាវា​ការពារ​ដែនសមុទ្រ​ប្រភេទ​ប្រដេញ​មួយ​គ្រឿង ឈរជើង​លើ​កោះ​នោះ ដឹកនាំ​បញ្ជា​ដោយ​លោក​នា​វី​ត្រី ឯក សំ​អាន មេបញ្ជាការ​រង​លំហរ​សមុទ្រ​។
3-​    ​ស្នាក់​ការ​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ ៖ មាន​អូ​ប័​រ​ប្រដេញ​ប្រភេទ​មា​ស៊ី​ន​ភ្លោះ និង​កម្លាំង​ប៉ូលិស ទាហាន​ប្រមាណ​20​នាក់ ។