ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​សំបូរ​ស្រីជាង ប្រុសៗ​នៅ​ទីនោះ​ មិនចេះ​អត់…

6 ឆ្នាំ មុន

ចិន ​៖ តាម​ប្រភពពី Viral4real​ ​ឱ្យ​ដឹង​ថា ការ​មាន​ស្រី​ខាងក្រៅ​មួយ​ ឬ​ក៏​ពីរ ក្លាយទៅជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ទ្រព្យសម្បតិ្ត​របស់​
ប្រុស​ៗ ​។ តែ​នៅ​ក្នុង​ទីក្រុង​មួយ​របស់​​ប្រទេស​ចិន បាន​ក្លាយទៅជា​ឋានសួគ៌​​របស់​ប្រុស​ៗ ដែល​នៅ​ទីនោះ​ ប្រុស​ៗ​អា​ចរក​មនុស្ស​ស្រី ​ធ្វើ​ជា​សង្សារ​ម្តង​២ ទៅ​៣​នាក់​ ។

ចិន ​៖ តាម​ប្រភពពី Viral4real​ ​ឱ្យ​ដឹង​ថា ការ​មាន​ស្រី​ខាងក្រៅ​មួយ​ ឬ​ក៏​ពីរ ក្លាយទៅជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ទ្រព្យសម្បតិ្ត​របស់​ប្រុសៗ ។ ​នៅ​ក្នុង​ទីក្រុង​មួយ​របស់​​ប្រទេស​ចិន ត្រូវបាន​ក្លាយទៅជា​ឋានសួគ៌​​របស់​ប្រុស​ៗ​ដែល​នៅ​ទីនោះ​ ប្រុស​ៗ​អា​ចរក​មនុស្ស​ស្រី ​ធ្វើ​ជា​សង្សារ​ម្តង​២ ទៅ​៣​នាក់​ ។

ទី​ក្រុង Dongguan ក្នុង​ខេត្ត Guang​dong ត្រូវ​បាន​គេ​ដឹង​ថា ជាទី​តាំង​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ក ដូច​ជា iPhones និង iPad ជាដើម ​។ តែ​វា​ក៏​ជា​កន្លែង​មួយ​​ ដែលខ្វះ​មនុស្ស​ប្រុស​ផង​ដែរ ​។ ដោយសារ​តែ​ហេតុនេះ​ហើយ ទើប​មនុស្ស​ប្រុស​អាច​រក​សង្សារ​បាន​ម្តង​សុទ្ធតែ​ពីរ ​បី​នាក់ ​។

រោងចក្រ​នៅ​ទីនោះ​ ត្រូវការ​កម្មករ​នារី​ៗ​​មក​ធ្វើការ ដែល​ធ្វើ​ឲ្យ​ទីក្រុង dongguan សំបូរ​​ស្រី​ៗ រហូត​ដល់​ថ្នាក់​ផល​ធៀប​ចំនួន​មនុស្ស​ស្រី ​លើ​ចំនួន​មនុស្ស​ប្រុស​ មាន​តម្លៃ​ស្មើ​១០០ ​លើ​៨៩​ ។ ដោយសារ​តែ​ខ្វះ​ប្រុស​ៗ ទើប​ស្រី​ៗ​ពេញចិត្ត​នឹង​យក​សង្សារ ​ដែល​កំពុង​មាន​គូ​​ហើយ​ក៏​ដោយ ​។ បុរស​ម្នាក់​ប្រាប់​ទៅ​ទូរទស្សន៍​ក្នុងស្រុក​ថា «​នៅ​ទី​នេះ ការ​រក​សង្សារ ​គឺ​ពិតជា​ស្រួល​ខ្លាំង​ណាស់​ ។ ស្រួល​ជាង​រក​ការងារ​ធ្វើ​ទៅ​ទៀត​» ។