ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​រឹត​បន្តឹង​ដែកថែប ខណៈ​ជប៉ុន​រិះគន់​គោលនយោបាយ​ការពារ​និយម​លោក Trump

6 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ សហគ្រាស​ដែកថែប​ចិន​ចំនួន​២៩ ត្រូវ​បាន​ដកសិទ្ធិ​ក្នុង​ការ​លក់ ខណៈ​ដែល​ប្រទេស​ចិន​បន្ត​យុទ្ធនាការ​ដោះស្រាយ​នឹង​បញ្ហា​ការ​ផ្គត់ផ្គង់​លើសលប់​ក្នុង​វិស័យ​នេះ ហើយ​ប៉ុន្មាន​ថ្ងៃក្រោយ​នេះ លោក​

ទីក្រុង​ប៉េ​កាំ​ង ៖ សហគ្រាស​ដែកថែប​ចិន​ចំនួន​២៩ ត្រូវ​បាន​ដកសិទ្ធិ​ក្នុង​ការ​លក់ ខណៈ​ដែល​ប្រទេស​ចិន​បន្ត​យុទ្ធនាការ​ដោះស្រាយ​នឹង​បញ្ហា​ការ​ផ្គត់ផ្គង់​លើសលប់​ក្នុង​វិស័យ​នេះ ហើយ​ប៉ុន្មាន​ថ្ងៃក្រោយ​នេះ លោក​ប្រធានាធិបតី Donald Trump បាន​និយាយ​ថា លោក​នឹង​បើក​ការ​ស៊ើបអង្កេត​លើ​ការ​នាំ​ចេញ​ដែកថែប​ក្នុង​តម្លៃ​ទាប​ពី​ប្រទេស​ចិន និង​ប្រទេស​ដទៃ​ទៀត ។

អ្នកវិភាគ​បាន​និយាយ​ថា ការ​ដកសិទ្ធិ​នេះ​ប្រហែលជា​មិនមែន​ដើម្បី​ឆ្លើយ​តប​នឹង​ផែនការ​របស់​លោក​Trump​ទេ ប៉ុន្តែ​វា​គឺជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​កំណែទម្រង់​របស់​ប្រទេស​ចិន​ដែល​មាន​គោលដៅ​កាត់​បន្ថយ​សមត្ថភាព​ក្នុង​ការ​ផលិត​ដែកថែប​លើសលប់​ដែល​ត្រូវ​បាន​ព្យាករណ៍​ស្មើនឹង​៣០០​លាន​តោន​ឯណោះ ។

សារព័ត៌មាន​ក្នុងស្រុក​របស់​ចិន​បាន​និយាយ​ថា ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​បើក​ការ​ស៊ើបអង្កេត​លើ​ការ​នាំ​ចូល​ដែកថែប​នេះ អាច​នឹង​បង្ក​ជា​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​ដៃគូ​ពាណិជ្ជកម្ម​របស់​ពួក​គេ ។ ក្នុង​នោះ ជប៉ុន​ដែល​ជា​ប្រទេស​ផលិត​ដែកថែប​ធំ​ជាងគេ​លេខ​២ បន្ទាប់​ពី​ចិន​វិញ ក្រុម​អ្នក​ផលិត​ដែកថែប​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​លើ​គោល​នយោ​បាយ​ការពារ​និយម​របស់​លោក Trump ។

លោក Kosei Shindo ប្រធាន​នៃ​សហព័ន្ធ​រ៉ែ​ដែក និង​ដែកថែប​ជប៉ុន បាន​ប្រាប់​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា ៖ « ពួក​យើង​ពិតជា​ព្រួយបារម្ភ​ពី​គោលនយោបាយ​ការពារ​និយម​របស់​លោក​Trump ណាស់ ប៉ុន្តែ​ពួក​យើង​បានលឺ​ថា លោក​បាន​កាត់​បន្ថយ​ការ​រិះគន់​លើ​បញ្ហា​មួយ​ចំនួន បន្ទាប់​ពី​បានដឹង​ពី​រឿង​ពិត » ។

ក្រសួង​ឧស្សាហកម ្ម​និង​ព័ត៌មាន​របស់​ចិន​បាន​ចេញ​បញ្ជា​មួយ​កាលពី​ថ្ងៃ​ចន្ទ​ដែល​រួម​មាន​សហគ្រាស​ទាំង​២៩ នឹង​ត្រូវ​បាន​ដក​ចេញពី​ការ​ចុះ​ឈ្មោះ​ជា​សហគ្រាស​ដែកថែប ។ ក្រុមហ៊ុន​ភាគច្រើន​បាន​បញ្ឈប់​ការ​ផលិត​ដែកថែប​ហើយ ប៉ុន្តែ​មួយ​ចំនួន​ទៀត​បាន​បង្កើន​ការ​ផលិត​ដោយ​ខុសច្បាប់ ឬ​បាន​ល្មើស​នឹង​បញ្ជា​ឲ្យ​បិទ​របស់​រដ្ឋ​។

ប្រទេស​ចិន​មាន​គោលដៅ​កាត់​បន្ថយ​សមត្ថភាព​ផលិត​ពី​១០០​ទៅ​១៥០​លាន​តោន​ក្នុង​រយៈពេល​ពី​ឆ្នាំ​២០១៦​ទៅ​២០២០ ។ ពួក​គេ​ក៏​មាន​ផែនការ​បិទ​ផលិតកម្ម​ដែកថែប​គុណភាព​ទាប​ប្រមាណ​១០០​លាន​តោន​ផង​ដែរ​នា​ចុងខែ​មិថុនា ខាង​មុខ​នេះ ។

កាលពី​ថ្ងៃ​ចន្ទ មាន​សហគ្រាស​ដែកថែប​ចំនួន ៤០​ទៀត​ត្រូវ​បាន​ស្នើ​ឲ្យ​ធ្វើ​កំណែទម្រង់​ក្នុង​ផ្នែក​ការពារ​បរិស្ថាន និង​សុវត្ថិភាព ។

ក្រសួង​ឧស្សាហកម្ម​បាន​និយាយ​ថា ក្រុមហ៊ុន​ភាគច្រើន​ត្រូវ​បាន​ចោទប្រកាន់​ថា​មិន​អាច​សម្រប​តាម​ការ​ហាមឃាត់​មិន​ឲ្យ​ផលិត​ក្នុង​ពេល​មាន​អាសន្ន ដូច​ជា ក្នុងអំឡុងពេល​មាន​បញ្ហា​កខ្វក់​បរិស្ថាន​ខ្លាំងក្លា ហើយ​ពួក​គេ​ត្រូវ​តែ​កែតម្រូវ​ក្នុង​រយៈពេល​មួយ​កំណត់ ៕