ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ទៅ​នេសាទ​ត្រី​ធ្វើ​ម្ហូប ស្រាប់តែ​ប្រទះ​ឃើញ​ស្ត្រី​មាន​រុំ​ភួយ​អណ្ដែត​ទឹក​ស្រែ​ផ្អើល

1 ឆ្នាំ មុន
  • ភ្នំពេញ

ស្ត្រី​ម្នាក់​មាន​សតិ​មិនសូវ​ល្អ​រយៈពេល​១០​ឆ្នាំ​កន្លង​មក​ហើយ ហើយ​ខណៈ​ពេល​ប្ដី​របស់​គាត់​ជាប់រវល់​ទៅ​ធ្វើការ ស្ត្រី​រូប​នេះ​ក៏​បាន​ចាកចេញ​បាត់​ពី​ផ្ទះ​អស់​១​យប់​១​ថ្ងៃ ក្រោយមក​ស្រាប់តែ​អ្នក​ភូមិ​ដែល​ទៅ​នេសាទ​ត្រី​ក៏​ប្រទះ​ឃើញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​មាន​សតិ​មិនសូវ​ល្អ​រយៈពេល​១០​ឆ្នាំ​កន្លង​មក​ហើយ ហើយ​ខណៈ​ពេល​ប្ដី​របស់​គាត់​ជាប់រវល់​ទៅ​ធ្វើការ ស្ត្រី​រូប​នេះ​ក៏​បាន​ចាកចេញ​បាត់​ពី​ផ្ទះ​អស់​១​យប់​១​ថ្ងៃ ក្រោយមក​ស្រាប់តែ​អ្នក​ភូមិ​ដែល​ទៅ​នេសាទ​ត្រី​ក៏​ប្រទះ​ឃើញ​ស្ត្រី​រង​គ្រោះ​ស្លា​.​ប់​អណ្ដែត​ទឹក​ស្រែ​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​បង្ក​ឲ្យ​មាន​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ក្នុង​ទឹក​ស្រែ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ ក្នុងភូមិ​ម្ភៃ​បួន សង្កាត់​ព្រៃ​.​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​នោះ​មានឈ្មោះ សៅ ស៊ីនួន ហៅ​ប៉ុ​ច ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ផ្ទះ​លេខ​៨៩ ផ្លូវ​M០៥ ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​ខាងលើ​នោះ ខណៈ​ពេល​ដែល​ពួក​គាត់​ដើរ​នេសាទ​ត្រី ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប ស្រាប់តែ​ឃើញ​ស​.​ពស្ត្រី​ខាងលើ អណ្ដែត​ទឹក ដោយ​មាន​រុំ​ភួយ​ថែម​ទៀត​ផង​។ ពេល​នោះ​ពួក​គាត់​ពុំ​ហ៊ាន​ប៉ះពាល់​នោះ​ទេ បន្ទាប់​មក​ពួក​គាត់​ក៏​បាន​រាយការណ៍​ជូន​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌដង្កោ ឲ្យ​ចុះ​ពិនិត្យ​មើល​ភ្លាម​ៗ​តែ​ម្ដង ព្រោះ​ភ្លាម​ៗ​នោះ ពុំ​ដឹង​ថា ជន​រង​គ្រោះ​ស្លា​.​ប់​ដោយសារ​អ្វី​ឡើយ​។

តាម​លោក ម៉ក់ សា​មឺ​ឌី អាយុ​៤២​ឆ្នាំ ត្រូវជា​ប្តី​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​នគរបាល​ឱ្យ​ដឹង​ថា អ្នក​ស្លា​.​ប់​នោះ គឺជា​ប្រពន្ធ​របស់​គាត់ ដែល​មាន​បញ្ហា​សតិ​មិនល្អ​រយៈពេល​១០​ឆ្នាំ​មក​ហើយ ដោយឡែក​កាលពី​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២២ វេលា​ម៉ោង​០៨​ព្រឹក​នេះ គាត់​បាន​ចេញពីផ្ទះ​ទៅ​ធ្វើការ​នៅ​សាលា​ខណ្ឌទួលគោក ដោយ​ទុក​ប្រពន្ធ​នៅ​ក្នុងផ្ទះ​។ ពេល​នោះ​គាត់​ក៏​បាន​ចាក់សោ​ពី​ខាងក្រៅ​ផង​ដែរ ព្រោះ​ខ្លាច​ប្រពន្ធ​ដើរ​វង្វេង​បាត់ លុះដល់​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃខែ​ឆ្នាំ​ដដែល ស្រាប់តែ​ក្មួយ​របស់​គាត់​ទូរស័ព្ទ​ប្រាប់​គាត់​ថា ប្រពន្ធ​គាត់​បាន​ចាក់សោ​ទ្វារផ្ទះ​ចេញ​ទៅ​ក្រៅ​បាត់​ហើយ​។

បុរស​ជា​ប្ដី​រូប​នោះ បាន​និយាយ​ទៀត​ថា ពេល​ឮ​ដូចនេះ គាត់​ក៏​បាន​ប្រញាប់ប្រញាល់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​នាំ​គ្នា​ដើរ​រក​រហូត​ដល់​យប់​នៅ​តែ​រក​មិនឃើញ​ឡើយ រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២២ គាត់​បាន​ទៅ​ធ្វើការ​បន្ត​ទៀត​។ លុះដល់​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល ស្រាប់តែ​បងថ្លៃ​ស្រី​ឈ្មោះ សៅ យិ​ន អាយុ​៥១​ឆ្នាំ បាន​ខ​លម​ក​ប្រាប់​គាត់​ថា បាន​ទទួល​ដំណឹង​ថា​មាន​គេ​ប្រទះ​ឃើញ​ស​.​ពស្ត្រី​ម្នាក់​អណ្ដែត​ទឹក​ស្រែ និង​ត្រូវ​បាន​នគរបាល​នាំ​យក​ទៅ​តម្កល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​ឫស្សី​សាញ់ បន្ទាប់​មក​គាត់​ក៏​បាន​ទៅ​មើល ហើយ​ក៏​ឃើញ​អ្នក​ស្លា​.​ប់​នោះ គឺជា​ប្រពន្ធ​របស់​គាត់​។

ចំណែក​នគរបាល​បាន​និយាយ​ដែរ​ថា យោង​តាម​ការ​ពិនិត្យ​កោសល្យវិច័យ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​គ្រូពេទ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឃើញ​ថា ជន​រង​គ្រោះ​ស្លា​.​ប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ