ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​កម្ពុជា​ជាង​95​ភាគរយ​បារម្ភ​ពី​សុវត្ថិភាព​បន្លែ​នៅ​តាម​ទីផ្សារ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​សិក្សា​របស់​អង្គការ​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ការ​អភិវឌ្ឍ​ហៅ​កាត់​ថា ICCO រក​ឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​រហូត​ដល់​ជាង​៩៥% បារម្ភ​ពី​សុវត្ថិភាព​បន្លែ​ដែល​បាន​និង​កំពុង​ចរាចរ​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា ។

រាជធានី​ភ្នំពេញ ៖ ការ​សិក្សា​របស់​អង្គការ​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ការ​អភិវឌ្ឍ​ហៅ​កាត់​ថា ICCO រក​ឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​រហូត​ដល់​ជាង​៩៥% បារម្ភ​ពី​សុវត្ថិភាព​បន្លែ​ដែល​បាន​និង​កំពុង​ចរាចរ​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា ។

តំណាង​អង្គការ​ខាងលើ លោក លាង សេង​ហ៊​ន បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ ស្តី​ពី​ការ​លើកកម្ពស់​សុវត្ថិភាព​បន្លែ​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថា បញ្ហា​សុវត្ថិភាព​បន្លែ គឺជា​កង្វល់​ដ៏​ធំ​មួយ​របស់​អ្នក​ប្រើប្រាស់ រាជរដ្ឋាភិបាល បណ្តា​អង្គការ​ជាតិ អន្តរជាតិ និង​ស្ថាប័នឯកជន​នានា​នៅ​កម្ពុជា ។ តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​បង្ហាញ​ថា មាន​អ្នក​ប្រើប្រាស់​៩៥% កំពុង​ព្រួយបារម្ភ​អំពី​កម្រិត​ជាតិ​គីមី​នៅ​ក្នុង​បន្លែ រាប់​ទាំង​បណ្តា​បន្លែ​ផលិត​នៅ​ក្នុងស្រុក និង​បន្លែ​នាំ​ចូល​ពី​ប្រទេស​ជាតិ​ខាង​ផង​ដែរ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​លើកកម្ពស់​បន្លែ​សុវត្ថិភាព​នេះ តាម​របាយការណ៍​អង្គការ​ស្បៀងអាហារ​ពិភពលោក និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ ក៏​បាន​បង្ហាញ​បរិមាណ​បន្លែ​ដែល​កំពុង​ផ្គត់ផ្គង់​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​៩០​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ ក្នុង​នោះ​បរិមាណ​បន្លែ​ផ្គត់ផ្គង់​ក្នុងស្រុក​មាន​ត្រឹមតែ​៤៤%​ប៉ុណ្ណោះ ខណៈ​ការ​នាំ​ចូល​រហូត​ដល់​៥៦% ។

ចំណែក​ការ​សិក្សា​ដោយឡែក​មួយទៀត​បង្ហាញ​ដែរ​ថា បរិមាណ​បន្លែ​កំពុង​ផ្គត់ផ្គង់​ពី​បណ្តា​ប្រទេស​ជិតខាង​មក​កាន់​រាជធានី​ភ្នំពេញ គឺ​មាន​រហូត​ដល់​២០០ ទៅ​៣០០​តោន​ក្នុង​១​ខែ​ៗ ។

លោក ហ៊ាន វណ្ណ​ហ៊​ន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លើក​ឡើង​ថា ការ​ចុះ​ពិនិត្យ​បន្លែ​សុវត្ថិភាព ឬ​សារធាតុ​គីមី​ផ្សេង​ៗ គឺជា​ដែន​សមត្ថកិច្ច​របស់​កាំកុងត្រូល ។ មក​ដល់​ពេល​នេះ លោក​ពុំ​ទាន់​ឃើញ​ថា នៅ​ក្នុង​ប្រទេស​យើង​មាន​តួលេខ ឬ​របាយការណ៍​ណាមួយ​យក​មក​ប្រើប្រាស់​បាន​នៅឡើយ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​សង្កេត​ឃើញ​ថា សមត្ថកិច្ច​កាំកុងត្រូល​កំពុង​បន្ត​ការ​ចុះ​ត្រួតពិនិត្យ​បញ្ហា​បន្លែ និង​ផ្លែ​ឈើ​នៅ​តាម​ទីផ្សារ​ជា​បណ្តើរ​ៗ​ផង​ដែរ ។

លោក គី​ម មាស​សុខ​សីហា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម​ថ្លែង​ថា តាម​រយៈ​ការ​ចុះ​ត្រួតពិនិត្យ​ជា​ប្រចាំ និង​កាន់តែ​សកម្ម​ជាង​មុន​របស់​មន្ត្រី​កាំកុងត្រូល និង​ការ​ត្រួតពិនិត្យ​តាម​រថយន្ត​ចល័ត​រក​ឃើញ​ថា បន្លែ ត្រី​សាច់​ដែល​មាន​សារជាតិ​គីមី​នៅ​តាម​ទីផ្សារ និង​ចរាចរ​លក់​ត្រូវ​បាន​កាត់​បន្ថយ​។ លោក​បន្ត​ថា ៖ « បញ្ហា​សារជាតិ​គីមី​ដាក់​ក្នុង​បន្លែ និង​ត្រី​សាច់ គឺជា​រឿង​ដែល​អគ្គនាយកដ្ឋាន​យកចិត្តទុកដាក់​ណាស់ ព្រោះ​វា​ជា​បញ្ហា​ជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​» ៕