ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍ឱប​ថើប​គ្នា​នៅកណ្ដាល​ផ្លូវ ​ស្រាប់តែរថយន្ត​​មក​យ៉ាង​លឿន

6 ឆ្នាំ មុន

សារព័ត៌មាន ​China កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា គូស្នេហ៍​ជនជាតិ​ចិន​មួយគូ​ដែល​ឱប​ថើប​គ្នា​នៅ​កណ្ដាលផ្លូវ​ក្នុង​ក្រុង​ហ៊ឺ​ចឺ ខេត្ដ​សាន​ទុង​ភាគ​ខាងកើត​ប្រទេស​ចិន ត្រូវ​រថយន្ដ​បុក​

សារព័ត៌មាន ​China កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា គូស្នេហ៍​ជនជាតិ​ចិន​មួយគូ​ដែល​ឱប​ថើប​គ្នា​នៅ​កណ្ដាលផ្លូវ​ក្នុង​ក្រុង​ហ៊ឺ​ចឺ ខេត្ដ​សាន​ទុង​ភាគ​ខាងកើត​ប្រទេស​ចិន ត្រូវ​រថយន្ដ​បុក​ស្លាប់​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៧ ។

ហេតុការណ៍​ដែល​កើតឡើង​ថត​ដោយ​ម៉ា​ស៊ីន​ថត​សុវត្ថិភាព បង្ហាញ​ឱ្យ​ឃើញ​គូស្នេហ៍​ទាំង​២​នាក់ ផ្លោះ​របង​ដើរ​ចូល​ទៅ​លើ​ដងផ្លូវ​នា​វេលា​ពាក់កណ្ដាល​យប់ ហើយ​ឱប​ថើប​គ្នា​ ខណៈ​​នោះ​មាន​រថយន្ដ​បើកបរ​ខ្វែងខ្វាត់ ។ ពេល​នោះ​រថយន្ដ​ពណ៌​ខ្មៅ​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​អ្នក​ទាំង​២​ពេញទំហឹង ហើយ​បន្ដ​ទៅ​បុក​តាក់​ស៊ី​មួយ​គ្រឿង​ទៀត​នៅ​ក្បែរ​នោះ ។

អ្នកបើកបរ​រថយន្ដ​បង្កហេតុ​ឈ្មោះ​ហ្សា​ង នៅ​ពេល​ដឹង​ថា​ខ្លួន​មាន​កំហុស​ក៏​ចូលខ្លួន​សារភាព​ប្រាប់​ប៉ូលិស ។ តាម​ការ​ត្រួតពិនិត្យ​ឃើញ​ថា គេ​មាន​អាការ​ស្រវឹង ដូច្នេះ​ហើយ​ការ​ចោទប្រកាន់​ថា បើកបរ​ដោយ​ប្រមាថ ។ ចំណែក​គូស្នេហ៍​ម្នាក់​ស្លាប់​និង​របួសធ្ងន់​ម្នាក់ ហើយ​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ៕