ព្រលានយន្តហោះអន្តរជាតិHangzhouរបស់ចិនគ្រោងនឹងក្លាយជាព្រលានយន្តហោះដំបូងលើលោកដែលលែងប្រើប្រាស់់ក្រដាសប្រាក់ តែជំនួសដោយបច្ចេកវិទ្យាទំនើបវិញ ។ នេះបើតាមសារព័ត៌មានចិន បានផ្សាយកាលពីពេលថ្មីៗ ។ បច្ចេកវិទ្យាដែលនឹងបំពាក់ និងប្រើប្រាស់នៅក្នុងព្រលានយន្តហោះគឺដើម្បីធ្វើឱ្យការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពមានល្បឿនលឿនជាងមុន និងបញ្ចៀសការរង់ចាំរបស់អ្នកដំណើរ ។
បើយោងតាមការផ្សាយរបស់សារព័ត៌មានGlobal Timesថាព្រលានយន្តហោះHangzhou ស្ថិតនៅក្នុងខេត្តZhejianនិងចូលរួមសហការជាមួយក្រុមហ៊ុនអីុនធើណេតដូចជាAlipayដើម្បីអាចឱ្យអ្នកដំណើរទាំងអស់អាចចំណាយប្រាក់ដោយគ្មានប្រើក្រដាសប្រាក់ សម្រាប់សេវាផ្សេងៗដូចជាការទិញសំបុត្រយន្តហោះ សេវាជួលរថយន្តជាដើម ។
សេវា ផ្សេងៗទៀតក្នុងព្រលានយន្តហោះដូចជាការកក់សំបុត្រយន្តហោះ សេវាដឹកជញ្ជូន សេវាកម្មចំណតរថយន្ត សេវាលក់ទំនិញក្នុងផ្សារនៅក្នុងព្រលានយន្តហោះ សេវាកក់សណ្ឋាគារក៏ដូចជាសេវាកម្មលក់កាហ្វេ ក៏លែងប្រើប្រាស់ក្រដាសប្រាក់ទូទាត់ដែរ ។
ដូចគ្នានេះដែរក្រុមហ៊ុន Alibaba បានគ្រោងចំណាយប្រាក់ប្រមាណ៤៣៥លានដុល្លារអាមេរិកសម្រាប់រយៈពេលពីរឆ្នាំដើម្បីបង្កើតសមាគមលែងប្រើប្រាស់ក្រដាសប្រាក់ ៕
ចែករំលែកព័តមាននេះ