ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀ.ន​៣​នាក់​រួម​ជាមួយ​វត្ថុ​តាង

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀ.ន​ចំនួន​៣​នាក់​រួម​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​លើក​ដែក​ធ្វើការ​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​២៥

ខេត្តកណ្តាល ៖ មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៣​នាក់​រួម​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​លើក​ដែក​ធ្វើការ​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក នៅ​ចំណុច​លើ​ផ្ទះ​ឈ្មោះ ប៉ុន វាសនា ស្ថិត​ក្នុងភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់​ស្រុក​លើក​ដែក ខេត្តកណ្តាល​។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ស្រុក​លើក​ដែក​បាន​ឲ្យ​ដឹង​ថា​បន្ទាប់​ពី​មាន​ព័ត៌មាន​ពី​ពលរដ្ឋ​ល្អ​រាយការណ៍​មក​ប្រាប់​ឃើញ​មុខសញ្ញា​ជួបជុំ​គ្នា​នៅផ្ទះ​ចំណុច​ខាងលើ​កម្លាំង​បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​ទន្លាប់ ចុះ​ទៅ​ឡោម​ព​ទ្ធ័​ចូល​បង្ក្រាប​បាន​មុខសញ្ញា​ចំនួន​៣​នាក់ ទី​១-​ឈ្មោះ ប៉ុន វាសនា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ជា​ម្ចាស់ផ្ទះ និង​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ទី​២-​ឈ្មោះ តេ​ង វិស្សុត​(​ហៅ​សិ​ដ្ឋ​) ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អ្នក​ប្រើប្រាស់ និង​ទី​៣-​ឈ្មោះ វ៉ា ភ្លុង (​ហៅ​ថៃ​) ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អ្នក​ប្រើប្រាស់​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជាមួយ​គ្នា​។

បន្ទាប់​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ដកហូត​បាន​វត្ថុ​តាង​នូវ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​១​កញ្ចប់​តូច និង​កម្ទេច​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​នៅ​សល់​ពី​ការ​ប្រើប្រាស់ សំបក​ថង់​ប្លា​ស្ទីក​ទទេ​២​ថង់​តូច ដែកកេះ​ចំនួន​៧ រួម​ជាមួយ​សម្ភារ​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​។ ក្រោយ​សាកសួរ​រួច​ជន​ទាំង​៣​នាក់​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​លើក​ដែក​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕