ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​សង្កត់​មនុស្ស​៣​នាក់ បាក់ជើង​បាក់​ចង្កេះ​ជាប់​ក្រោមផ្ទះ

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះក្បឿង​មួយ​ខ្នង និង​សង្កត់​លើ​មនុស្ស​រង​របួស​ធ្ងន់ធ្ងរ​បាក់ជើង​២​នាក់ បាក់​ចង្កេះ​ម្នាក់ នៅ​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ មេ​សា

ខេត្តស្វាយរៀង ៖ ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះក្បឿង​មួយ​ខ្នង និង​សង្កត់​លើ​មនុស្ស​រង​របួស​ធ្ងន់ធ្ងរ​បាក់ជើង​២​នាក់ បាក់​ចង្កេះ​ម្នាក់ នៅ​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ មេ​សា ២០១៧ មូលហេតុ​ខ្យល់​កន្ត្រាក់​លាយឡំ​ភ្លៀងរលឹម​តិច​ៗ បាន​បោកបក់​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​ផ្ទះក្បឿង​ពីរ​ខ្នង​ប៉ើង​លោត​ចេញពី​សរសរ​ធ្លាក់​មក​ដី​ដួល​សង្កត់​មនុស្ស​៣​នាក់​ជ្រក​ក្រោមផ្ទះ នៅ​ភូមិ​ម្រាម​ខាងជើង ឃុំ​ម្រាម ស្រុក​រមាស​ហែក ។ បើ​តាម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ម្រាម បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បាន​សង្កត់​លើ ១-​ឈ្មោះ ងួ​ន សុភាព ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​ម្ចាស់ផ្ទះ រង​របួស​បាក់ជើង​។

ហើយ​មាន​អ្នកដំណើរ​ពីរ​នាក់​សុំ​ជ្រក​ភ្លៀង ក៏​ត្រូវ​ផ្ទះ​រលំ​សង្កត់​លើ ម្នាក់​បាក់ជើង និង​ម្នាក់​ទៀត​បាក់​ចង្កេះ​។ ក្រោយ​ពី​ហេតុការណ៍​បាន​កើតឡើង អាជ្ញាធរ​ភូមិ ឃុំ និង​ប្រជាពលរដ្ឋ​ទៅ​ជួយ​ទាញ​យក​ចេញពី​ក្រោមផ្ទះ និង​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​។ បើ​យោង​តាម​សម្ដី​អាជ្ញាធរ​បាន​បញ្ជាក់​ថា ពេល​ជួយ​មនុស្ស​ចប់​ភ្លាម​ៗ​បាន​រាយការណ៍​ជូន​ថ្នាក់លើ និង​សាខា​កាកបាទក្រហម​ខេត្តស្វាយរៀង ដើម្បី​ឲ្យ​ចុះ​ជួយ​សង្គ្រោះ​បន្ត​ដល់​ជន​រង​គ្រោះ​ទាំង​បី​នាក់​៕