ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​អា​ល្លឺ​ម៉​ង់​ចាប់ខ្លួន​ជនសង្ស័យ​ដាក់​គ្រាប់​បំផ្ទុះ​រថយន្ដ​ក្លឹ​ប Dortmund
ប៉ូលិស​អា​ល្លឺ​ម៉​ង់ ចាប់ខ្លួន​បុរស​ម្នាក់​កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៧ ដោយ​សង្ស័យ​ថា​បាន​បង្កៃគ្រាប់​បំផ្ទុះ​រថយន្ដ​ក្លឹ​ប​Dortmund ប៉ុន្ដែ​សំណាងល្អ​គ្មាន​នរណា​ម្នាក់​រង​របួស ។

១-​អា​ល្លឺ​ម៉​ង់​ចាប់ខ្លួន​ជនសង្ស័យ​ដាក់​គ្រាប់​បំផ្ទុះ​រថយន្ដ​ក្លឹ​ប Dortmund
ប៉ូលិស​អា​ល្លឺ​ម៉​ង់ ចាប់ខ្លួន​បុរស​ម្នាក់​កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៧ ដោយ​សង្ស័យ​ថា​បាន​បង្កៃគ្រាប់​បំផ្ទុះ​រថយន្ដ​ក្លឹ​ប​Dortmund ប៉ុន្ដែ​សំណាងល្អ​គ្មាន​នរណា​ម្នាក់​រង​របួស ។

២-​ទូរស័ព្ទ​Huawei ជា​របាំង​ការពារ​គ្រាប់
បុរស​ជនជាតិ​ប្រេ​ស៊ីល​ម្នាក់​ត្រូវ​ចោរប្លន់ រួច​ដក​កាំភ្លើង​បាញ់ ប៉ុន្ដែ​ខ្លួន​រួច​ផុត​ពី​សេចក្ដីស្លាប់​ព្រោះ​មាន​ទូរស័ព្ទ​ម៉ាក​Huawei ដាក់​ត្រង់​ហោប៉ៅ​អាច​ការពារ​គ្រាប់​បាន ។

៣-​នារី​ធាត់​សម្រក​ទម្ងន់​បាន​ប្រហែល​២៥០​គីឡូក្រាម​នៅ​ឥណ្ឌា
នារី​ធាត់​ជនជាតិ​អេ​ហ្ស៊ី​ប ដែល​មាន​ទម្ងន់​៥០០​គីឡូក្រាម​ទៅ​វះកាត់​សម្រក​ទម្ងន់​នៅ​ឥណ្ឌា ត្រូវ​គ្រូពេទ្យ​បញ្ជាក់​ថា​ក្រោយ​ការ​វះកាត់​កាលពី​២​ខែ​មុខ បច្ចុប្បន្ន​ទម្ងន់​របស់​នាង​ស្រក​បាន​២៥០​គីឡូ​ក្រាម ។

៤-​ទីតាំង​បាញ់​មី​ស៊ីល​កូរ៉េ​ខាងជើង មាន​ទីតាំង​លេង​បាល់
ក្រុម​សង្កេតការណ៍​កូរ៉េ​ខាងកើត​«៣៨North» ប្រចាំ​នៅ​មហាវិទ្យាល័យ​ហប់​គី​ន សហរដ្ឋអាមេរិក បង្ហាញ​រូប​ពី​ផ្កាយ​រណប​ពី​តំបន់​សាកល្បង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង ប្រទះ​ឃើញ​ថា បរិ​េ​ណ​នោះ​មាន​តារាង​បាល់​ផង​ដែរ ។

៥-​អ្នកប្រមាញ់​សត្វ​នៅ​ស៊ី​ម​បា​វ៉េ ត្រូវ​ក្រពើ​ស៊ី​ជា​អាហារ
លោក​ស្កុ​ត វ៉ា​ន់​ស៊ី​ល ព្រានព្រៃ​អាហ្វ្រិក​ខាងត្បូង អាយុ​៤៤​ឆ្នាំ បាន​ស្លាប់​នៅ​ក្នុង​ទន្លេ​លី​ម​ប៉ូ​ប៉ូ ប្រទេស​ស៊ី​ម​បា​វ៉េ ដោយ​រំពឹង​ថា សាកសព​អាច​ជា​ចំណី​របស់​ក្រពើ​ក្នុង​ទន្លេ​នោះ ។

៦-​អា​ហ្វ​ហ្គា​នី​ស្ថាន កាន់ទុក្ខ​ដល់​ទាហាន​ជាង​១០០​នាក់​ដែល​ស្លាប់
អាជ្ញាធរ​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​កាន់ទុក្ខ​រយៈពេល​១​ថ្ងៃ​ដល់​ទាហាន​ជាង​១០០​នាក់​ដែល​ស្លាប់ ដោយ​ការ​វាយប្រហារ​ពី​តា​លី​បង់​នៅ​ឯ​បន្ទាយ​ទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រុង​ម៉ាសា​អីុ​សារី​ហ្វ​ភាគ​ខាងជើង កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៧ ។

៧-​ស្រវឹង​ដកស្មៅ​ស៊ី​បំបាត់​ក្លិន​អាល់កុល
បុរស​ជនជាតិ​ចិន​ម្នាក់ ទ័លច្រក​ពេល​ប៉ូលិស​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ក៏​សម្រេចចិត្ដ​ចុះ​ពី​រថយន្ដ​ទៅ​ដកស្មៅ​ស៊ី ដើម្បី​បំបាត់​ក្លិន​ស្រា ។

៨-​កូរ៉េ​ខាងជើង​ចាប់​ជនជាតិ​អា​មេ​រិ​ក​ព្យាយាម​ចេញ​ក្រៅប្រទេស
លោក​Kim Dong Chul ពលរដ្ឋ​អា​មេ​រិ​ក និង​ជា​អតីត​សាស្ដ្រាចារ្យ អាយុ​៦២​ឆ្នាំ ត្រូវ​កូរ៉េ​ខាងជើង​ចាប់ខ្លួន និង​ជា​មនុស្ស​ទី​៣ ក្នុង​បំណង​ចាកចេញ​ទៅ​ក្រៅប្រទេស ។ មុន​នេះ​អាជ្ញាធរ​ក្រុង​ព្យុ​ង​យ៉ាង​ចាប់ខ្លួន​ពលរដ្ឋ​អា​មេ​រិ​ក​លើក​ដំបូង​ពី​បទ​ជា​ចារកម្ម និង​ទី​២ ចាប់ខ្លួន​ពី​បទ​លួច​ទ្រព្យសម្បត្ដិ​ក្នុង​សណ្ឋាគារ ។

៩-IS អះអាង​ថា​នៅ​ពីក្រោយ​ការ​វាយប្រហារ​ទីស្នាក់ការ​សារព័ត៌មាន
ក្រុម​សកម្មប្រយុទ្ធ​អីុ​ស្លា​ម​(IS) អះអាង​ថា នៅ​ពីក្រោយ​ការ​វាយប្រហារ​ទីស្នាក់ការ​ព័ត៌មាន​ក្នុង​ប្រទេស​រុ​ស្ស៊ី​«FSB» នៅ​ភាគ​ខាងកើត​ប្រទេស ។

១០-​កូរ៉េ​ខាងជើង​ប្រកាស​ថា​នឹង​កម្ទេច​នាវា​ពិឃាត​សហរដ្ឋអាមេរិក
កូរ៉េ​ខាងជើង​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​ការ​វាយប្រហារ​នាវា​ពិឃាត​អា​មេ​រិ​ក ក្រោយ​ពី​អា​មេ​រិ​ក​បញ្ជាក់​ថា កង​នា​វឹក​របស់​ខ្លួន​នឹង​មក​ដល់​ឧបទ្វីប​កូរ៉េ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ៕