ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូង​ឈ្នះ ទៅ​សាលាឧទ្ធរណ៍​ចាញ់ ចាំ​មើល​កំពូល​ទៀត

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ទំនាស់​ដីធ្លី​រវាង​ម្ចាស់​ភោជនីយដ្ឋាន​ស្ទឹង​សែន និង​មន្ត្រី​នគរបាល​ចូល​និវត្តន៍​១៧​ឆ្នាំ ហើយ​ដោះស្រាយ​មិន​ចេញ ប្តឹង​ដល់​តុលាការ​កំពូល​ទីតាំង​ដី​ទំនាស់​ជាប់​ទំនប់​បា​រ៉ែត ស្ថិត​ភូមិ​ក្បាលស្ពាន សង្កាត់​

ខេត្តបន្ទាយមានជ័យ ៖ ទំនាស់​ដីធ្លី​រវាង​ម្ចាស់​ភោជនីយដ្ឋាន​ស្ទឹង​សែន និង​មន្ត្រី​នគរបាល​ចូល​និវត្តន៍​១៧​ឆ្នាំ ហើយ​ដោះស្រាយ​មិន​ចេញ ប្តឹង​ដល់​តុលាការ​កំពូល​ទីតាំង​ដី​ទំនាស់​ជាប់​ទំនប់​បា​រ៉ែត ស្ថិត​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​។

​ឈ្មោះ ម៉ៃ សែ (​ម្ចាស់​ភោជនីយដ្ឋាន​ស្ទឹង​សែន​) បាន​ប្រាប់​ថា ទំនាស់​ដីធ្លី​ជា​កម្មសិទ្ធិ​ដែល​មាន​ទំហំ​២.៤០០​ម៉ែត្រការ៉េ នៅ​ខាងកើត​ជាប់​ព្រំប្រទល់​ទំនប់​បា​រ៉ែត ស្ថិត​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ហើយ​មាន​ទំនាស់​រយៈពេល​១៧​ឆ្នាំ​មក​ហើយ រហូត​ដល់​ពេល​នេះ​មិន​ទាន់​ដោះស្រាយ​ចេញ​នៅឡើយ​ទេ​។

ម្ចាស់​ភោជនីយដ្ឋាន​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​មាន​ទំនាស់​ដីធ្លី​រវាង​គាត់​ជាមួយ​ឈ្មោះ ជូរ ផា​រិ​ន ជា​មន្ត្រី​នគរបាល​ចូល​និវត្តន៍​ខេត្តបន្ទាយមានជ័យ គឺ​ដំបូង​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​កាត់ក្តី​ឱ្យ​លោក​ឈ្នះ​ឈ្មោះ ជូរ ផា​រិ​ន  ។ ក្រោយ​ពេល​គាត់​ឈ្នះក្តី​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ឈ្មោះ ជូរ ផា​រិ​ន បាន​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​ទៀត ក៏​កាត់ក្តី​ឱ្យ​គាត់​ចាញ់​វិញ​ម្តង ។ ដោយ​ឃើញ​ថា ទទួល​ភាព​អយុត្តិធម៌​គាត់​ក៏​ប្តឹង​បន្ត​ទៅ​តុលាការ​កំពូល​ឱ្យ​ជួយ​រក​យុត្តិធម៌​តែ​ម្តង ។

ម្ចាស់​ភោជន៍​យ​ដ្ឋា​ន​ខាងលើ​បន្ត​ទៀត​ថា គាត់​បាន​សំណូមពរ​សុំ​ឱ្យ​តុលាការ​កំពូល​កាត់ក្តី​ដោយ​ភាព​យុត្តិធម៌​ផង ព្រោះ​ដី​ទំនាស់​នោះ​គឺជា​ដី​កម្មសិទ្ធិ​របស់​គាត់​ដែល​រាល់ថ្ងៃ​ឈ្មោះ ជូរ ផា​រិ​ន អាង​អំណាច​ជា​មន្ត្រី​នគរបាល​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដោយ​ភាព​អយុត្តិធម៌​បំផុត​។