ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយាយ​រឿង​ពុល​នំ​ស្រួយ​លីលី ថៅកែ​នំ​បំភ្លឺថា…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាយិកា​ក្រុមហ៊ុន​នំ​ស្រួយលី​លី​បាន​អះអាង​ថា មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៨​នាក់ ដែល​ពុល​នំ​ស្រួយ​លី​លី​បន្ទាប់​ពី​ពួក​គេ​បាន​ទិញ​យក​ទៅ​បរិភោគ​នោះ គឺ​មក​ពី​ការ​លួច​បន្លំ​ស្លាក​សញ្ញា មាន​ន័យ​ថា

រាជធានី​ភ្នំពេញ ៖ នាយិកា​ក្រុមហ៊ុន​នំ​ស្រួយលី​លី​បាន​អះអាង​ថា មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៨​នាក់ ដែល​ពុល​នំ​ស្រួយ​លី​លី​បន្ទាប់​ពី​ពួក​គេ​បាន​ទិញ​យក​ទៅ​បរិភោគ​នោះ គឺ​មក​ពី​ការ​លួច​បន្លំ​ស្លាក​សញ្ញា មាន​ន័យ​ថា​ជា​ផលិតផល​ក្លែងក្លាយ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ថ្ងៃ​ទី​២៥ ខែមេសា នៅ​រោងចក្រ​ផលិត​នំ​ស្រួយ​លី​លី អ្នកស្រី កែវ មុំ បាន​លើក​ឡើង​ថា ពាក់ព័ន្ធ​នឹង​ករណី​នេះ អាជ្ញាធរ​គួរតែ​ទាក់ទង​មក​ក្រុមហ៊ុន​ជា​មុន​សិន មុន​នឹង​ផ្ដល់​ព័ត៌មាន​មិន​ច្បាស់លាស់ ដល់​អ្នក​សារព័ត៌មាន ព្រោះ​អាច​ធ្វើ​ឲ្យ​មានការ​ចុះ​ផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត ឬ​មិន​ច្បាស់លាស់ ។

អ្នកស្រី​បន្ត​ថា «​ករណី​នេះ​អាច​កើតឡើង​មក​ពី​មូលហេតុ​ផ្សេង ក្រៅពី​ការ​បរិភោគ​នំ​នេះ ព្រោះថា នំ​ស្រួយ​លី​លី​មាន​ធាតុ​ផ្សំ​ពី​អង្ករ​ផ្កាម្លិះ ម្សៅ​ឆា ម្សៅដំណើប ស្ករស ប្រេងឆា អំបិល ស្ករ​ចាហួយ រសជាតិ​ខ្ញី និង​សារធាតុ​គ្រឿងផ្សំ​ប៉ុណ្ណោះ មិន​មាន​លាយ​សារធាតុ​គីមី​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ឡើយ ។ ជាមួយ​នេះ ក្រុមហ៊ុន​តែងតែ​យកនំ​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម រៀង​រាល់​៣​ខែ​ម្ដង មិនឃើញ​មាន​បញ្ហា​អ្វី​នោះ​ទេ​» ។

ពាក់ព័ន្ធ​នឹង​ករណី​លួច​បន្លំ​ម៉ាក​សញ្ញា​ក្រុមហ៊ុន​វិញ អ្នកស្រី​បញ្ជាក់​ថា កាលពី​អំឡុង​ចុងឆ្នាំ​២០១១ ធ្លាប់​មានការ​នាំ​ចូល​ប្រភេទ​នំ​ស្រ​ដៀង​នឹង​នំ​ស្រួយ​លី​លី ហើយ​ថែម​ទាំង​ដាក់​ស្លាក​សញ្ញា​ដូច​នំ​ស្រួយ​លី​លី​ផង​ដែរ ប៉ុន្តែ​ករណី​នេះ ក្រុមហ៊ុន​ក៏​បាន​ប្តឹងប្តល់​និង​ដោះ​ស្រាយ​រួចរាល់​ហើយ​ដែរ ។