ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​មុននេះ ស្លា.ប់មនុស្សម្នាក់ ងាប់​គោ​២​ក្បាល

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ​សេចក្តីរាយការណ៍បឋមឱ្យដឹងថា រន្ទះបា.ញ់​បាន​បា.ញ់ប្រហារ​ស្ត្រី​ម្នាក់​​ស្លា.ប់ភ្លាមៗ​​នៅ​នឹង​កន្លែង​ ​និងសត្វ​គោ​២​ក្បាល​ទៀត​ បាន​ងាប់​នៅ​ក្បែ​រម្ចាស់​ផង​ដែរ កើតឡើងកាលពី​វេលា​ម៉ោង​០៣ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ​មេសា ស្ថិតនៅ​ចំណុច​ភូមិ​​ពពេល​ពក ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខណៈ​ស្ត្រី​រង​គ្រោះ​កំពុង​ដឹកគោ​ឱ្យ​ស៊ី​ស្មៅ​តាម​វាលស្រែ ។

ខេត្តកំពង់ឆ្នាំង ៖ ​សេចក្តីរាយការណ៍បឋមឱ្យដឹងថា រន្ទះបាញ់​បាន​បាញ់ប្រហារ​ស្ត្រី​ម្នាក់​​ស្លាប់ភ្លាមៗ​​នៅ​នឹង​កន្លែង​ ​និងសត្វ​គោ​២​ក្បាល​ទៀត​ បាន​ងាប់​នៅ​ក្បែ​រម្ចាស់​ផង​ដែរ កើតឡើងកាលពី​វេលា​ម៉ោង​០៣ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ​មេសា ស្ថិតនៅ​ចំណុច​ភូមិ​​ពពេល​ពក ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខណៈ​ស្ត្រី​រង​គ្រោះ​កំពុង​ដឹកគោ​ឱ្យ​ស៊ី​ស្មៅ​តាម​វាលស្រែ ។

ប្រភពឱ្យដឹងថា ស្ត្រី​រង​គ្រោះ​​ឈ្មោះនួន សុខុម អាយុ៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ប្រភពបន្តថា មុន​ពេល​កើត​ហេតុ ​ស្ត្រី​រង​គ្រោះ​បាន​ដឹកគោ​២ក្បាលឱ្យ​​ស៊ី​ស្មៅ​តាម​ស្រែ ពេល​នោះ​​មេឃ​កំពុង​មាន​ភ្លៀងរលឹម​ស្រិច​ៗ ។ មួយសន្ទុះ ស្រាប់តែ​​​មាន​​រន្ទះ​មក​​បា​ន​​បាញ់​លើ​ស្រី្ត​រង​គ្រោះតែម្តង បណ្តាលឱ្យស្លាប់​យ៉ាងអាណោចអាធ័ម ​​។ ជាមួយ​គ្នា​​នោះ​ដែរ គោ​២ក្បាល​ដែល​ស្ត្រី​នោះ​កំពុង​ដឹក ក៏​​ត្រូវ​​​រន្ទះបាញ់​ងាប់​ទាំង​ពីរ​ផង​ដែរ ។ ​

​ក្រោយ​ការ​ពិនិត្យ​សាកសព​ស្ត្រី​រង​គ្រោះ​ សមត្ថកិច្ច​បាន​ប្រគល់​​ឱ្យក្រុមគ្រួសារ​​ធ្វើបុណ្យ​តាម​ប្រពៃណី ។​ចំណែក​គោ​ទាំង​ពីរ​ក្បាល​ ក៏​ត្រូវ​ក្រុម​គ្រួសារ​ចាត់ចែងលក់ឱ្យ​អ្នក​កាប់​គោ ដើម្បី​យក​ប្រាក់​ធ្វើ​បុណ្យសព​។