ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់​! ជិះ​កង់​៤​ថ្ងៃ​ទើប​ដល់​ព្រំដែន ព្រោះ​ស្រុក​គេ​ពិបាក​ពេក

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ពលករ​2​នាក់​បងប្អូន​ជីដូនមួយ ព្រោះតែ​ជួប​ការ​កង្វះខាត​ផ្នែក​ថវិកា​បាន​ជិះ​កង់​ដឹក​គ្នា​ពី​ខេត្ត​ឈុ​ន​បូ​រី ប្រទេស​ថៃ វិល​ត្រឡប់​មក​កម្ពុជា​វិញ រយៈពេល​4​ថ្ងៃ​ទើប​ដល់​ព្រំដែន ហើយ​ឆ្លង​ដែន​ដោយ​ខ្លួនឯង​ក្រោម

ខេត្តបន្ទាយមានជ័យ ៖ ពលករ​2​នាក់​បងប្អូន​ជីដូនមួយ ព្រោះតែ​ជួប​ការ​កង្វះខាត​ផ្នែក​ថវិកា​បាន​ជិះ​កង់​ដឹក​គ្នា​ពី​ខេត្ត​ឈុ​ន​បូ​រី ប្រទេស​ថៃ វិល​ត្រឡប់​មក​កម្ពុជា​វិញ រយៈពេល​4​ថ្ងៃ​ទើប​ដល់​ព្រំដែន ហើយ​ឆ្លង​ដែន​ដោយ​ខ្លួនឯង​ក្រោម​ស្ពាន​ត​ភ្ជាប់​ផ្លូវ​រថ​ភ្លើ​ខាងជើង​ជាប់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នា​រសៀល​ថ្ងៃ​ទី​25 ខែមេសា ឆ្នាំ​2017 មើលទៅ​គួរ​ឲ្យ​ស​ង្វែ​គ និង​អាណិត​ជា​ពន់ពេក​។

ពលករ​ទាំង​2​ម្នាក់​ខាងលើ​នេះ ម្នាក់​ឈ្មោះ គឹ​ម ហ័​រ ភេទ​ប្រុស អាយុ​32​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ កោត រក្សា ភេទ​ស្រី អាយុ​14​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក ឃុំ​ចំប៉ា ស្រុក​ព្រៃកបាស់ ខេត្តតាកែវ ជាមួយនឹង​កាបូប​ខោអាវ​២​កា​រ៉ុ​ង និង​អីវ៉ាន់​១ ។

ពលករ​ទាំង​2​នាក់​អះអាង​ថា ដំបូង​បាន​ចូល​ទៅ​ប្រទេស​ថៃ​ជាមួយ​អ្នកស្រុក​-​ភូមិ​ជាមួយ​គ្នា​មួយ​ក្រុម​តាម​ច្រករបៀង កាលពី​ថ្ងៃ​ទី​14 មក​រា 2017 ដោយ​ទៅ​ធ្វើការ​ជា​សន្តិសុខ​។  ចំណែក​ពលករ​ឈ្មោះ​គឹ​ម​ហ័​រ បាន​បន្ត​ថា ប្អូនជីដូនមួយ​គឺ​កោត រក្សា បាន​ធ្វើការ​ជា​អ្នក​បាញ់ថ្នាំ​ស្មៅ​ចំការ​ឲ្យ​គេ​។ ដោយសារ​ប្អូនជីដូនមួយ​ត្រូវ​គេ​ឈប់​ទទួលយក​ទៅ​ធ្វើការ ហើយ​ណាមួយ​សង្កេត​ឃើញ​ថា ការងារ​ពិបាក​ផង​នោះ ក៏​នាំ​គ្នា​ជិះ​កង់​ត្រឡប់​មក​វិញ​ពី​ខេត្ត​ឈុ​ន​បូ​រី ពេល​នោះ​ឱ្យ​តែ​យប់​ត្រង់​ណា គឺ​ដេក​ត្រង់​ហ្នឹង​។

ពួក​គេ​បន្ត​ទៀត​ថា ការ​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​នោះ ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់​សួរ​ម្តង តែ​ពេល​ប្រាប់​ថា ជា​ខ្មែរ និង​វិល​ត្រឡប់​មក​ប្រទេស​វិញ សមត្ថកិច្ច​ថៃ​ក៏​ឲ្យ​បន្តដំណើរ​ទៀត ។ ការ​បន្ត​នេះ​រហូត​ដល់​4​ថ្ងៃ​ទើប​ដល់​ព្រំដែន ដោយ​ដំបូង​មាន​ប្រាក់​តែ​12​បាត​តែ​ប៉ុណ្ណោះ ប៉ុន្តែ​តាម​ផ្លូវ​មាន​ពលរដ្ឋ​ថៃ​ជា​អ្នក​ចិត្ត​បុណ្យ​បាន​ឲ្យ​បាយ​ម្ហូប​ខ្លះ ជួយ​ដូរ​សំបក និង​ពោះវៀន​កង់​ឲ្យ​ថែម​ទៀត​ផង​។

ប្រភព​ដដែល​បន្ត​ថា ពលករ​ទាំង​2​នាក់​ពេល​មក​ដល់​ព្រំដែន ខណៈ​កំពុង​ឆ្លង​ទឹកអូរ​ដ៏​ខ្មៅ​កខ្វក់​នោះ ស្រាប់តែ​ទាហាន​ឈុត​ខ្មៅ​ថៃ​ហៅ​មក​សួរនាំ ប៉ុន្តែ​មិន​ចាប់​ឃាត់ខ្លួន​ទេ ថែម​ទាំង​ទាក់ទង​ប្រាប់​កង​សន្តិសុខ​ខ្មែរ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ឲ្យ​ដឹង​ទៀត​ផង​។ ចំណែក​ពលករ​ទាំង​2​នាក់​គ្រោង​ធ្វើ​ដំណើរ​ដោយ​ជិះ​កង់​ទៅ​ដល់​ស្រុក​កំណើត​នៅ​ឯ​ខេត្តតាកែវ ប៉ុន្តែ​ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក ក្រុម​អ្នក​ម៉ូតូឌុប​ចិត្តធម៌ និង​អ្នកស្រុក​បាន​រៃ​អង្គាសប្រាក់​គ្នា​ជួយ​ដល់​ពលករ​កំសត់​ទាំ​2​នាក់​បាន​ថវិកា​មួយ​ចំនួន​។ មិនតែប៉ុណ្ណោះ​លោក​ឧត្តមសេនីយ៍ត្រី ស៊ឹ​ម សំអាត នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក៏​បាន​ជួយ​ឧបត្ថម្ភ​ពលករ​ទាំង​2 ដោយ​ម្នាក់​បាន​10​ម៉ឺន​រៀល (​សរុប​20​ម៉ឺន​រៀល​) ដើម្បី​បាន​ថវិកា​ជិះ​រថយន្ត​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​៕