ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​2​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ពលរដ្ឋ​ខ្មែរ​២​នាក់​ក្នុង​ចំណោម​៥​នាក់​ត្រូវ​បាន​កម្លាំង​អភិរក្ស​ការពារ​ព្រៃឈើ​របស់​ថៃ ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ខេត្ត​ចាន់​បូ​រី

ខេត្ត​ប៉ៃលិន ៖ ពលរដ្ឋ​ខ្មែរ​២​នាក់​ក្នុង​ចំណោម​៥​នាក់​ត្រូវ​បាន​កម្លាំង​អភិរក្ស​ការពារ​ព្រៃឈើ​របស់​ថៃ ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ខេត្ត​ចាន់​បូ​រី ខណៈ​ពួក​គេ​ទាំងនោះ​តែងតែ​លួច​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ប្រណីត​នៅ​ទីនោះ ។ ហេតុការណ៍​សមត្ថកិច្ច​ថៃ​ចាប់​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​បា​កាត ឃុំ​ខ្ល​ង​យ៉ៃ ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ចាន់​បូ​រី ប្រទេស​ថៃ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​តុលាការ​នៅ​ឯ​ខេត្ត​ចាន់​បូ​រី នៅ​វេលា​ម៉ោង​១០ ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៧ ។ 

ប្រភព​ព័ត៌មាន​ពី​លោក​ឧត្តមសេនីយ៍ត្រី ទី សុខា ប្រធាន​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​បានឱ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​នាក់​ដែល​ត្រូវ​ថៃ​ឃាត់ខ្លួន​នោះ​មាន ទី​១-​ឈ្មោះ កង មិ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិប​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន​, ទី​២-​ឈ្មោះ ឆាយ ទុ​យ​ហៀ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​បុ​ស្អំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ 

ប្រភព​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​លោក​បាន​ចាត់​ឱ្យ​កងកម្លាំង​របស់​ខ្លួន​ចូល​ទៅ​ក្នុង​ទឹកដី ខេត្ត​ចាន់​បូ​រី ដើម្បី​ចរចា​ជាមួយ​ភាគី​ថៃ​ហើយ ដោយ​ខាង​ក្រសួងបរិស្ថាន​ថៃ​ជា​អ្នក​ចាប់​ហើយ​មានការ​លំបាក​ក្នុង​ការ​សុំ​ដោះ​លែង​ឱ្យមក​ខ្មែរ​វិញ​ណាស់ ព្រោះ​នៅ​ចំណុច​ខាងលើ​នេះ​គេ​តែងតែ​ចាប់​ពលរដ្ឋ​ខ្មែរ​ដោយ​ក្នុង​នោះ​ក៏​មាន​នគរបាល​ការពារ​ព្រំដែន​មួយ​រូប​ផង​ដែរ​ដោយ​បាន​សុំ​ឱ្យ​គេ​ដោះ​លែង​ចំនួន​៦​ដង​មក​ហើយ ។ បើសិនជា​ទាហាន​ថៃ​ចាប់​វិញ​យើង​មាន​កិច្ចសន្យា​អាច​ទំនាក់ទំនង​និយាយ​គ្នា​ស្រួល ។ ម្យ៉ាងវិញទៀត​ពលរដ្ឋ​ខ្មែរ​ដែល​តែងតែ​ឆ្លង​ដែន​ខុសច្បាប់​ទៅ​លួច​កាប់​ឈើ​របស់​គេ​នោះ​គឺ​នៅ​ក្នុង​ដែន​អភិរក្ស​របស់​ស្តេច​ថៃ សូ​ម្បី​តែ​ជនជាតិ​ថៃ​ផ្ទាល់​ក៏​មិន​ហ៊ាន​ប៉ះពាល់​ព្រៃឈើ​នោះ​ដែរ កុំ​ថា​ឡើយ​ទៅ​កាប់​ឈើ​ប្រណីត​បែប​នោះ សូ​ម្បី​តែ​កាច់​មែក​តូច​មួយ​ក៏​មិន​បាន​ផង ។ 

លោក​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​ឆ្លង​ដែន​ខុសច្បាប់​ចូល​ទៅ​កាប់​ឈើ​នៅ​ឯ​ប្រទេស​ថៃ​ចន្លោះ​បង្គោល​សីមា​លេខ​៦៧, ៦៨ និង​៦៩ នេះ​មិនមែន​ចេះ​បំបាំងកាយ​នោះ​ទេ​ដោយ​មានការ​ឃុបឃិត​រវាង​សមត្ថកិច្ច​នគរ​បាន​ការពារ​ព្រំដែន​ទាំងនោះ ជាមួយ​ឈ្មួញ​រកស៊ី​ឈើ​ផង​ដែរ ។

សូម​បញ្ជាក់​ថា​កន្លង​មក​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា នៅ​ចំណុច​ច្រកព្រំដែន​ខាងលើ​តែងតែ​មានការ​ឃុបឃិត​គ្នា​រវាង​នគរបាល​ព្រំដែន និង​ក្រុម​ឈ្មួញ​ជួល​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ឆ្លង​ដែន​ខុសច្បាប់​ទៅ​លី​សែង​ឈើ​នៅ​ប្រទេស​ថៃ​ដោយ​មិន​គិត​ខ្វល់​ពី​ការ​ចាប់ខ្លួន ឬ​ការ​បាញ់​សម្លាប់​ពី​ខាង​សមត្ថកិច្ច​ថៃ​នោះ​ឡើយ ៕