ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ថៃ​សម្រុក​ទៅ​ជួយ​សង្គ្រោះ​ពលករ​ខ្មែរ​65​នាក់​ដែល​ត្រូវ​មេខ្យល់​បង្ខាំង​ទុក

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៧​កន្លង​ទៅ​កម្លាំងយោធា​ថៃ​អង្គភាព​លេខ​១២ សហការ​ជាមួយ​ត​ម្រួ​ង​ក្លង​លឹ​ក ខេត្ត​ស្រះ​កែវ បាន​ឲ្យ​ដឹង​ថា

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៧​កន្លង​ទៅ​កម្លាំងយោធា​ថៃ​អង្គភាព​លេខ​១២ សហការ​ជាមួយ​ត​ម្រួ​ង​ក្លង​លឹ​ក ខេត្ត​ស្រះ​កែវ បាន​ឲ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​ត្រូវ​បាន​គេ​ប​ង្ខាំង​ទុក​ក្នុង​បន្ទប់​នៃ​អគារ​ពាណិជ្ជ​២​ជាន់ បរិវេណ​ផ្សារ​រុង​ក្លឿ ផ្សារ​ជាយ​ដែន ស្រុក​អារញ្ញ ទើប​នាំ​កម្លាំង​ចុះ​ទៅ​កន្លែង​កើតហេតុ ព្រមទាំង​ប្រើ​ឧបករណ៍​គាស់​ទ្វារ​ខាងក្រោយ​អគារ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​ឃើញ​មាន​ពលករ​ខ្មែរ ប្រុស​-​ស្រី​រួម​ទាំង​ក្មេង​ៗ​អង្គុយ​ប​ញ្ច្រៀ​ត​គ្នា ណែនណាន់តាន់តាប់ ទាំង​ជាន់​លើ​នឹង​ជាន់​ក្រោម​សរុប​ចំនួន​៦៥​នាក់ ។

ក្រោយ​ការ​ត្រួតពិនិត្យ​ទើប​ដឹង​ថា ទាំងអស់​គ្នា​លួច​ទៅ​ធ្វើការ​នៅ​ក្រុង​បាងកក នឹង​ខេត្ត​ស​ម្ទ្រ​ប្រា​កាន ដោយ​មាន​មេខ្យល់​ជនជាតិ​ខ្មែរ​នៅ​ប៉ោយ​ប៉ែ​ត​ជា​អ្នក​ទាក់ទង​នឹង​ឲ្យ​លួច​ចូល​មក​ប្រទេស​ថៃ តាម​បណ្ដា​ច្រករបៀង ។ បន្ទាប់​មក​ឲ្យ​ស្នាក់​បណ្ដោះអាសន្ន​នៅ​អាគារ​ខាងលើ​តាំងពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៧ កន្លង​ទៅ ដោយ​យក​ថ្លៃ​ឈ្នួល​នាំ​ផ្លូវ​ក្នុង​ម្នាក់​ៗ​ពី​២០០០-២៥០០​បាត នឹង​ប្រាប់​ថា ឲ្យ​រង់ចាំ​សិន​បន្តិចទៀត​នឹង​មាន​រថយន្ត​មក​ទទួល​ទៅ​ធ្វើការ​ប៉ុន្តែ​រង់ចាំ​រយៈពេល​ជាង​៣​ថ្ងៃ​ហើយ នៅ​តែ​មិន​មាន​រថយន្ត​មក​ទទួល​នោះ​ឡើយ ។

ជាបឋម​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ពលករ​ទាំងអស់​ទៅ​ឲ្យ​នគ​បាល​អន្តោប្រវេសន៍​ខេត្ត​ស្រះ​កែវ យក​ទៅ​សួរនាំ​ដើម្បី​បណ្ដេញ​ទៅ​ប្រទេស​វិញ ព្រមទាំង​តាម​ចាប់ខ្លួន​មេខ្យល់ ជា​ក្រុម​ជួញដូរ​ម​ន្ស ដែល​លួច​ចូល​មក​រកស៊ី​នៅ​ផ្សារ​រុង​ក្លឿ ប្រ​ញ៉ាប់​ទាក់ទង​ទៅ​នគ​បាល​អន្តោប្រវេសន៍​កម្ពុជា ប្រចាំ​ច្រក​ប៉ោយ​ប៉ែ​ត​ឲ្យ​ជួយ​តាម​ចាប់​មក​កាត់ទោស​តាម​ច្បាប់​ជា​ប្រ​ញ៉ាប់ ។

ក្រោយ​សួរនាំ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អគារ​ខាងលើ​គឺ​មាន​ពលរដ្ឋ​កម្ពុជា​ជា​អ្នក​ជួល​ដើម្បី​លក់ដូរ​តែ​នៅ​មិន​ទាន់​ឃើញ​មាន​លក់​អ្វី​នោះ​ទេ បិទទ្វារ​ខាង​មុខ​រហូត​ទើប​សមត្ថកិច្ច​ត្រៀម​កោះហៅ​ម្ចាស់​អគារ​ដែល​ជា​អ្នក​ជួល​ឪ្យ​មក​សួរនាំ​ថា អ្នក​មក​ជួល​ជា​អ្នក​ណា ដើម្បី​នាំ​ខ្លួន​មក​ដំណើរ​ក្ដី​តាម​ច្បាប់ ៕