ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រាប់​អ៊ុយ​ក្រែ​ន​ថា ជំហរ​កម្ពុជា មិន​គាំទ្រ​ដល់​ការ​បំបែក​រដ្ឋ ឬ​ការ​ទន្ទ្រាន​យក​ទឹកដី​ពី​ប្រទេស​ដទៃ​ឡើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងប្រាប់​ប្រមុខ​ការទូត​អ៊ុយ​ក្រែ​ន​ថា កម្ពុជា​ធ្លាប់​ឆ្លងកាត់​សង្គ្រាម ធ្លាប់​ទទួល​រង​ការ​ឈ្លានពាន ដូច្នេះ​កម្ពុជា​យល់​ពី​អារម្មណ៍​របស់​ប្រជាជន​អ៊ុយ​ក្រែ​ន​។ ជាមួយ​គ្នា​នោះ ជំហរ​របស់​កម្ពុជា ចំពោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន គឺ​

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងប្រាប់​ប្រមុខ​ការទូត​អ៊ុយ​ក្រែ​ន​ថា កម្ពុជា​ធ្លាប់​ឆ្លងកាត់​សង្គ្រាម ធ្លាប់​ទទួល​រង​ការ​ឈ្លានពាន ដូច្នេះ​កម្ពុជា​យល់​ពី​អារម្មណ៍​របស់​ប្រជាជន​អ៊ុយ​ក្រែ​ន​។ ជាមួយ​គ្នា​នោះ ជំហរ​របស់​កម្ពុជា ចំពោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន គឺ​ការ​ប្រកាន់​​ភ្ជាប់ និង​គោរព​គោលការណ៍​ដែល​បាន​ចែក​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​។ «​កម្ពុជា​ប្រឆាំង​នឹង​ការ​ឈ្លានពាន ប្រឆាំង​ការ​គំ​រា​.​ម​កំហែង ឬ​ការ​ប្រើប្រាស់​ហិ​.​ង្សា​មក​លើ​អធិបតេយ្យ និង​មរណភាព​ដែនដី​របស់​រដ្ឋ​ឯករាជ្យ និង​មិន​គាំទ្រ​ដល់​ការ​បំបែក​រដ្ឋ ឬ​ការ​ទន្ទ្រាន​យក​ទឹកដី​ពី​ប្រទេស​ដទៃ​ឡើយ​»​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ជំហរ​ច្បាស់​ៗ​បែប​នេះ នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ជាមួយ​ឯកឧត្តម ដឹ​មី​ត្រូ គូ​លេ​បា (Dmytro Kuleba) រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែ​ន នៅ​វិមាន​សន្តិភាព នា​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​។

ឯកឧត្តម ដឹ​មី​ត្រូ គូ​លេ​បា (Dmytro Kuleba) បាន​ផ្ដាំផ្ញើ​នៅ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម​ប្រធានា​ធិបតី​អ៊ុយ​ក្រែ​ន ជូន​ចំពោះ​សម្ដេច​តេ​ជោ និង​បាន​សម្ដែង​នូវ​ការ​អបអរសាទរ​ខួប​ទី​៦៩ នៃ​ទិវា​ឯករាជ្យ​ជាតិ​របស់​ប្រទេស​កម្ពុជា​។

នៅ​ក្នុង​កិច្ច​ពិភាក្សា​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែ​ន ក៏​បាន​អរគុណ​សម្តេច​តេ​ជោ​ផង​ដែរ ដែល​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​តាម​រយៈ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ការ​គាំទ្រ​បង្ហាញ​ពី​កង្វល់​ចំពោះ​ស្ថានការណ៍​នៅ​អ៊ុយ​ក្រែ​ន​។ ដែល​បង្ហាញ​អំពី​កង្វល់​ចំពោះ​ស្ថានការណ៍​ដែល​បាន និង​កំពុង​កើតឡើង​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​បាន​ទាមទា​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​ជា​បន្ទាន់ និង​ងាក​មក​រក​ការ​ចរចា​ដោយ​សន្តិវិធី​វិញ និង​ធ្វើ​ជា​សហ​ស្ថាបនិក​គាំទ្រ​ចំពោះ​សេចក្តីសម្រេច​ចិត្ត​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​ពាក់ព័ន្ធ​នឹង​ការ​ឈ្លានពាន​មក​លើ​អ៊ុយ​ក្រែ​ន​។

ឯកឧត្តម​បាន​បន្ត​ទៀត​ថា ឯកឧត្តម​ពិតជា​មាន​ក្តី​រំភើប និង​អបអរសាទរ​កម្ពុជា ដែល​កម្ពុជា​កន្លង​ទៅ បាន​ឆ្លងកាត់​សង្គ្រាម​ដ៏​រ៉ាំ​រៃ​ជា​ច្រើន តែ​មក​ដល់​ពេល​នេះ កម្ពុជា​ទទួល​បាន​នូវ​សុខ​សន្តិ​ភាព ស្ថេ​រ​ភាព និង​ការ​អភិវឌ្ឍ​គ្រប់​វិស័យ ដែល​ទាំង​អស់នេះ ជា​សេចក្តី​ប្រាថ្នា​របស់​ប្រជាជន​អ៊ុយ​ក្រែ​ន​ចង់បាន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ