កូរ៉េខាងជើងធ្វើសមយុទ្ធទ្រង់ទ្រាយធំ
យោងតាម YONHAP ថា ប្រទេសកូរ៉េខាងជើងបានធ្វើនាថ្ងៃទី២៥ មេសា នូវសមយុទ្ធកងកាំភ្លើងធំទ្រង់ទ្រាយធំនាឱកាសខួបលើកទី៨៥នៃទិវាបង្កើតកងទ័ពរបស់ខ្លួន ។
យោងតាមសញ្ញាមួយចំនួនថា
យោងតាម YONHAP ថា ប្រទេសកូរ៉េខាងជើងបានធ្វើនាថ្ងៃទី២៥ មេសា នូវសមយុទ្ធកងកាំភ្លើងធំទ្រង់ទ្រាយធំនាឱកាសខួបលើកទី៨៥នៃទិវាបង្កើតកងទ័ពរបស់ខ្លួន ។
យោងតាមសញ្ញាមួយចំនួនថា
យោងតាម YONHAP ថា ប្រទេសកូរ៉េខាងជើងបានធ្វើនាថ្ងៃទី២៥ មេសា នូវសមយុទ្ធកងកាំភ្លើងធំទ្រង់ទ្រាយធំនាឱកាសខួបលើកទី៨៥នៃទិវាបង្កើតកងទ័ពរបស់ខ្លួន ។
យោងតាមសញ្ញាមួយចំនួនថា កងទ័ពកូរ៉េខាងជើងបានធ្វើសមយុទ្ធទ្រង់ទ្រាយធំដោយបាញ់គ្រាប់ពិតនៅឆ្នេរសមុទ្រខាងកើតទីក្រុង WONSAN ។
តាម YONHAP ដដែលថា ប្រភពរដ្ឋាភិបាលក្រុងសេអ៊ូលឱ្យដឹងនាថ្ងៃទី២៤ មេសា ថា កងនាវាចម្បាំងអាេមរិកនាំមុខដោយនាវាផ្ទុកយន្តហោះអាេមរិក USS CARL VINSON នឹងធ្វើសមយុទ្ធជើងទឹករួមក្នុងសមុទ្រខាងកើតជាមួយកងម៉ារីនកូរ៉េខាងត្បូងនាចុងសប្តាហ៍នេះ ។ ប្រភពនេះធ្វើការកត់សម្គាល់ថា នាវា USS CARL VINSON ដែលមកកាន់ឧបទ្វីបកូរ៉េនឹងមកដល់សមុទ្រខាងកើតនាពេលឆាប់ៗ រួចនឹងចូលរួមក្នុងសមយុទ្ធជើងទឹកធំមួយជាមួយកងម៉ារីនរបស់យើងនាចុងសប្តាហ៍ ។ នាវាផ្ទុកយន្តហោះនោះមកដល់ដែនទឹកឧបទ្វីបកូរ៉េនាថ្ងៃទី២៦ ឬ២៧ មេសា ។
ប្រភពរដ្ឋាភិបាលនេះគូសបញ្ជាក់ថា ដោយការបង្កហេតុរបស់កូរ៉េខាងជើងអាចមានពិសេសការសាកល្បងនុយក្លេអ៊ែរថ្មី ឬការបាញ់មីស៊ីលបាលីស្ទិករំលងទ្វីបនាឱកាសទិវាកងទ័ពកូរ៉េខាងជើងថ្ងៃទី២៥ មេសា សមយុទ្ធជើងទឹកនេះនឹងប្រព្រឹត្តទៅក្នុងកម្រិតខ្ពស់បំផុតជាមួយទិសដៅព្រមានចំពោះរាល់ការប៉ុនប៉ងបង្កហេតុ ។
កងនាវាចម្បាំងនាំមុខដោយនាវាផ្ទុកយន្តហោះ USS CARL VINSON រួមមាននាវាពិឃាត AEGIS USS WAYNE E MEYER ចំណុះ៩.២០០តោន ដែលមានមីស៊ីលតម្រង់គោលដៅ និងនាវា USS MICHAEL MURPHY ព្រមទាំងនាវាពិឃាត USS LAKE CHAMPLAIN ចំណុះ៩.៦០០តោន ។ នាវាទាំងនេះមានមីស៊ីល MK-41 មីស៊ីលបណ្តែត TOMAHAWK មីស៊ីលសមុទ្រ-អាកាស ការពារអាកាស SEA SPARROW និងមីស៊ីលបញ្ជា SM-2 ។
លើសពីនេះទៀត នាវាមុជទឹកនុយក្លេអ៊ែរ USS MICHIGAN ចំណុះ១៨.០០០តោន នឹងចូលនាថ្ងៃទី២៥ មេសា ក្នុងកំពង់ផែប៊ូសាន ។ នាវាមុជទឹកនេះមានមីស៊ីលបណ្តែតបាញ់បានចម្ងាយជាង២.០០០គីឡូម៉ែត្រ ១៥០គ្រាប់ ដែលអាចបាញ់ដល់បណ្តាទីតាំងយុទ្ធសាស្ត្រកូរ៉េខាងជើង ។
នាវាមុជទឹកនេះនឹងធ្វើសកម្មភាពដាច់តែឯង ដោយពុំចូលរួមក្នុងសមយុទ្ធជើងទឹករួមឡើយ ៕
ចែករំលែកព័តមាននេះ