ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព័ន្ធ​ការពារ​អាកាស​ស៊ី​រី​ប្រឈម​មុខ​នឹង​មី​ស៊ី​លអា​មេ​រិ​ក

6 ឆ្នាំ មុន

កង​បទ​សម្ភាសន៍​មួយ​ជាមួយ SPUTNIK ប្រធានាធិបតី​ស៊ី​រី លោក​បា​ចា អាល់​អាសា​ដ ថ្លែង​ថា ក្រុង​ដា​ម៉ាស់​ចាប់អារម្មណ៍​លើ​ការ​ទិញ​ប្រព័ន្ធ​ការពារ​អាកាស​ដែល​ទំនើប​ៗ​របស់​រុ​ស្ស៊ី ។

បច្ចុប្បន្ន​កងទ័ព​ស៊ី​រី​មាន​ប្រព័ន្ធ​ការពារ​អាកាស​សូ​វៀត

កង​បទ​សម្ភាសន៍​មួយ​ជាមួយ SPUTNIK ប្រធានាធិបតី​ស៊ី​រី លោក​បា​ចា អាល់​អាសា​ដ ថ្លែង​ថា ក្រុង​ដា​ម៉ាស់​ចាប់អារម្មណ៍​លើ​ការ​ទិញ​ប្រព័ន្ធ​ការពារ​អាកាស​ដែល​ទំនើប​ៗ​របស់​រុ​ស្ស៊ី ។

បច្ចុប្បន្ន​កងទ័ព​ស៊ី​រី​មាន​ប្រព័ន្ធ​ការពារ​អាកាស​សូ​វៀត S-200 ដែល​ពុំ​អាច​ការពារ​បាន​គ្រប់គ្រាន់​ក្នុង​លក្ខខណ្ឌ​មានការ​ប្រយុទ្ធ​បែប​ទំនើប ។

ក្នុង​សម្ភាសន៍​នេះ​កាលពី​ថ្ងៃ​ទី​២១ មេ​សា កន្លង​ទៅ ប្រធានាធិបតី​ស៊ី​រី​ថ្លែង​ថា ក្រុង​ដា​ម៉ាស់​គ្រោង​ទិញ​ប្រព័ន្ធ​ការពារ​អាកាស​រុ​ស្ស៊ី​ទំនើប​ៗ ព្រោះ​ពាក់កណ្តាល​នៃ​សម្ភារ​ការពារ​អាកាស​ស៊ី​រី​រង​ការ​បំផ្លាញ​ដោយ​ពួក​ភេរវ​ករ ។ លោក​បន្ត​ថា សម្រាប់​ពេល​នេះ​ក្រុង​មូ​ស្គូ និង​ក្រុង​ដា​ម៉ាស់​បាន​ចរចា​ពី​រឿង​ផ្តល់​ប្រព័ន្ធ​ការពារ​អាកាស​បន្ថែម​ទៀត ។

កងទ័ព​ស៊ី​រី​មាន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ដី​-​អាកាស S-200 ផ្តល់​ជា​លើក​ដំបូង​ដោយ​សហភាព​សូ​វៀត​កាលពី​ខែមករា ឆ្នាំ​១៩៨៣ ។

កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្រ​សួ​​ង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថ្លែង​ថា កងទ័ព​រុ​ស្ស៊ី​បាន​ជួយ​ជួសជុល​ប្រព័ន្ធ​ការពារ​អាកាស​ស៊ី​រី S-200 មួយ​ចំនួន ហើយ​អាច​ដាក់​ឱ្យ​ប្រើប្រាស់​បាន ។

ព្រឹទ្ធ​សមាជិក​រុ​ស្ស៊ី​លោក​វិក​ទ័​រ អួ​ហ្សេ​រ៉ូ​វ​ថ្លែង​កាលពី​ថ្ងៃ​ទី​២២ មេ​សា ថា រុ​ស្ស៊ី​ត្រៀម​ផ្តល់​ឱ្យ​ស៊ី​រី​នូវ​ប្រព័ន្ធ​ការពារ​អាកាស​ថ្មី​ៗ ប្រសិនបើ​ក្រុង​មូ​ស្គូ និង​ក្រុង​ដា​ម៉ាស់​ឈាន​ដល់​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ។

ដោយឡែក​យោង​តាម​ព័ត៌មាន​ចុង​ក្រោយ​ទាំងឡាយ​ថា កងទ័ព​ស៊ី​រី​ដែល​វាយ​ដណ្តើម​យក​បាន​៨០% នៃ​ខេត្ត​ហា​ម៉ា​ភាគ​កណ្តាល​ប្រទេស​នោះ​អាច​សម្លាប់​ពួក​ជី​ហា​ដ​ដល់​៣០០​នាក់ ៕