ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ Manchester United ​​​ច្រើន​​នាក់ ត្រូវ​ឆក់​​ខ្សែ​ភ្លើង​​​​​ស្លា.ប់

6 ឆ្នាំ មុន

នី​ហ្សេ​រី​យ៉ា ​៖ ​ដំបូង អ្នកគាំទ្រ​ក្រុមបាល់ទាត់​​លំដាប់​ពិភពលោក Manchester United ​៧​នាក់ ត្រូវ​បាន​ខ្សែភ្លើង​ឆក់​ស្លា.ប់ភ្លាមៗ ពេល​កំពុង​ទស្សនាការ​ប្រកួត​ផ្ទាល់​ តាម​កញ្ចក់​ទូរទស្សន៍ ​។ ប៉ុន្តែគេ​មានការ​ព្រួយបារម្ភ​ថា ចំនួន​អ្នក​ស្លា.ប់​​មានការ​កើនឡើង ព្រោះ​​​មនុស្ស​​សរុប​នៅ​ក្នុងផ្ទះ​កើតហេតុ​ មាន​ដល់​ទៅ​៨០​នាក់ ​ដែលពួក​គេ​កំពុង​ទស្សនាការ​ផ្សាយ​ផ្ទាល់​ការ​ប្រកួត​បាល់ទាត់​រវាង​ក្រុម

នី​ហ្សេ​រី​យ៉ា ​៖ ​ដំបូង អ្នកគាំទ្រ​ក្រុមបាល់ទាត់​​លំដាប់​ពិភពលោក Manchester United ​៧​នាក់ ត្រូវ​បាន​ខ្សែភ្លើង​ឆក់​ស្លាប់ភ្លាមៗ ពេល​កំពុង​ទស្សនាការ​ប្រកួត​ផ្ទាល់​ តាម​កញ្ចក់​ទូរទស្សន៍ ​។ ប៉ុន្តែគេ​មានការ​ព្រួយបារម្ភ​ថា ចំនួន​អ្នក​ស្លាប់​​មានការ​កើនឡើង ព្រោះ​​​មនុស្ស​​សរុប​នៅ​ក្នុងផ្ទះ​កើតហេតុ​ មាន​ដល់​ទៅ​៨០​នាក់ ​ដែលពួក​គេ​កំពុង​ទស្សនាការ​ផ្សាយ​ផ្ទាល់​ការ​ប្រកួត​បាល់ទាត់​រវាង​ក្រុម Manchester និង ក្រុម Anderlecht នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍្ត​។

យោង​តាម​អ្នកស្រី Irene Ugbo ដែល​ជា​អ្នកនាំពាក្យ​ប៉ូ​លី​ស​រដ្ឋ Cross River បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​១០​នាក់​ទៀត​រង​របួស​ធ្ងន់ ​ក្នុង​ករណី​ធ្លាក់​ខ្សែភ្លើង​ទើរ​លើ​ផ្ទះ ដែល​ពួក​គេ​និង​អ្នក​ស្លាប់​៧​នាក់​កំពុង​ទស្សនាការ​ផ្សាយ​ផ្ទាល់​ ដែលហេតុការណ៍​នេះ​បាន​កើត​ឡើង​​​ក្នុង​ទីក្រុង Calabar ភាគ​ខាងត្បូង​នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា​។

ជាមួយ​គ្នា​នេះ​ដែរ ខាង​ក្លឹ​ប​បាល់ទាត់ Manchester ក៏​បាន​សរសេរ​សារ​បង្ហោះ​ក្នុង Twitter ថា​​ «អារម្មណ៍​របស់​ពួក​យើង ​គឺ​នៅ​ជាមួយ​នឹង​អ្នកគាំទ្រ Manchester ទាំងអស់​គ្នា ។ មិត្ត​ភក្តិ និង​គ្រួសារ​របស់​ពួក​គេ ដែល​បាន​ស្លាប់​និង​របួស​ ក្នុង​ហេតុការណ៍​ដ៏​សោក​សង្រែង​​ក្នុង​ទីក្រុង Calabar ប្រទេស​នី​ហ្សេ​រី​យ៉ា» ។

ប្រធានាធិបតី​ប្រទេស​នី​ហ្សេ​រី​យ៉ា Muhammadu Bahari ក៏​បាន​ថ្លែងសេចក្តី​ចូលរួម​រំលែក​ទុក្ខ​ផង​ដែរ​ថា​ «វា​ជា​រឿង​មួយ​ដ៏​សែន​ក្តុកក្តួល​ក្នុង​បេះ​ដូង ដែល​ជីវិត​បុរស​វ័យក្មេង​ជា​ច្រើន​នាក់ បាន​បាត់បង់​ដោយសារ​ការ​ឆក់​ខ្សែភ្លើង​បែប​នេះ​» ។ ប៉ូ​លិសបាន​ប្រាប់​ឲ្យ​ដឹង​​ថា ផ្ទះ​កើតហេតុ​ខាងលើ គឺជា​កន្លែង​ដែល​មនុស្ស​ម្នា​ចូល​មក​មើល​បាល់ទាត់​ជុំ​គ្នា​ ។