ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​បាល់ទាត់​ខ្មែរ​រៀល​អុ​ី​ស្ទេ​ត​លី​គ​ស​ប្តា​ហ៍​ទី​5

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ខ្មែរ​រៀល​អុ​ី​ស្ទេ​ត​លី​គ​ឆ្នាំ​២០១៧ កាលពី​ថ្ងៃ​សៅរ៍​និង​អាទិត្យ​ទី​២២​និង​២៣ មេ​សា នៅ​លើ​ទីលាន​ដំរី​ស បាន​ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​៥​ហើយ ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ខ្មែរ​រៀល​អុ​ី​ស្ទេ​ត​លី​គ​ឆ្នាំ​២០១៧ កាលពី​ថ្ងៃ​សៅរ៍​និង​អាទិត្យ​ទី​២២​និង​២៣ មេ​សា នៅ​លើ​ទីលាន​ដំរី​ស បាន​ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​៥​ហើយ ។

សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​កន្លង​មកនេះ​មាន​ទាំងអស់​២​ប្រកួត ជា​លទ្ធផល​ក្រុម Good Hill បាន​យកឈ្នះ​ក្រុម Whiter Tiger ៥-២ មុន​ពេល​ក្រុម​Bassak​លត់​ក្រុម​Giant FC ២-០ ។សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃអាទិត្យ​មាន​ទាំងអស់​៦​ប្រកួត​គឺ​ពេល​ព្រឹក​មាន​២​ប្រកួត ជា​លទ្ធផល​ក្រុម​V.Train​បាន​យកឈ្នះ​ក្រុម​កូន​ខ្មែរ​៣-២ និង​មួយ​ប្រកួត​ទៀត​ក្រុម​Anvaya​បាន​ចាញ់​ក្រុម​កំពង់ចាម​២-៥ ។ រីឯ​ពេល​ល្ងាច​មាន​៤​ប្រកួត ជា​លទ្ធផល​ក្រុម​Bayon​បាន​យកឈ្នះ​លើ​ក្រុម​Havas ៨-២, ក្រុម​ខ្មែរ​យូ​ណាយ​ធី​ត​ឈ្នះ​ក្រុម Narita ៣-១ ។ ចំណែក​ក្រុម​និស្ស័យ​ដែល​កំពុង​តែ​ឈរ​នៅ​កំពូល​តារាង​ជា​បណ្ដោះអាសន្ន​នោះ​បាន​ភ្លាត់ស្នៀត​ចាញ់​ក្រុម​HHK២-៣ និង​មួយ​ប្រកួត​ទៀត​ក្រុម​Blue DragonFC​បាន​យកឈ្នះ​ក្រុម​Avata២-១ ។

សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ស​ប្ដា​ហ៍​ទី​៥​នេះ​ក្រុម​ខ្មែរ​យូ​ណាយ​ធី​ត​មានឱកាស​បាន​ឡើង​មក​ឈរ​នៅ​កំពូល​តារាង​ជា​បណ្ដោះ​អាស​ន្ត​ដោយ​ការ​ប្រកួត​ទាំង​៥​លើក​មកនេះ​ឈ្នះ​៤​ប្រកួត​ស្មើ​១​ប្រកួត​មាន​១៣​ពិន្ទុ ។ ចំពោះ​ជោគវាសនា​របស់​ក្រុម​ខ្មែរ​យូ​ណាយ​ធី​ត ពេល​នេះ​កើតឡើង​ដោយសារ​តែ​ក្រុម​Blue Dragon​បាន​យកឈ្នះ​ក្រុម​លេខ​២Avata​ហើយ​ក្រុម​HHK​ក៏​បាន​យកឈ្នះ​ក្រុម​លេខ​១​និស្ស័យ ៕