ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់​រង់ចាំ​ភ្លើងស្តុប​ហ៊ុយ​ផ្សែង​ចេញ​ជា​ផ្កាភ្លើង​ផ្អើល​ឆោឡោ​គ្រប់​គ្នា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង​ម្ចាស់​ទើបនឹង​ទិញ​ជិះ​មិន​ទាន់​បាន​មួយ​ថ្ងៃ​ផង​ស្រាប់តែ​ឈប់​រង់ចាំ​ភ្លើងស្តុប​បាន​ឆ្លង​ឆរ​ន្ត​ឆេះ​ហ៊ុយ​ផ្សែង ចេញ​ជា​ផ្កាភ្លើង​ផ្អើល​ប្រជាពលរដ្ឋ និង​សមត្ថ កិច្ច​នាំ​គ្នា​ជួយ​ពន្លត់​ទាន់​ពេលវេលា

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង​ម្ចាស់​ទើបនឹង​ទិញ​ជិះ​មិន​ទាន់​បាន​មួយ​ថ្ងៃ​ផង​ស្រាប់តែ​ឈប់​រង់ចាំ​ភ្លើងស្តុប​បាន​ឆ្លង​ឆរ​ន្ត​ឆេះ​ហ៊ុយ​ផ្សែង ចេញ​ជា​ផ្កាភ្លើង​ផ្អើល​ប្រជាពលរដ្ឋ និង​សមត្ថ កិច្ច​នាំ​គ្នា​ជួយ​ពន្លត់​ទាន់​ពេលវេលា ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​៦​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុចស្តុ​ប​ផ្លូវ​៦៣ កែង​នឹង​ផ្លូវ​ម៉ៅ​សេ​ទុង សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ រថយន្ត​ដែល​ឆ្លង​ឆរ​ន្ត​ឆេះ​នោះ​ម៉ាក​ឡិច​ស៊ី​ស​៤៥០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2L -1419 ដែល​ម្ចាស់​ទើបនឹង​ទិញ​ជិះ​មិន​ទាន់​បាន​មួយ​ថ្ងៃ​ផង ។ 

តាម​សម្ដី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​ខាងលើ​បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៥០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-1419 បាន​ចេញពី​កន្លែងធ្វើការ​នៅ​ព្រឹទ្ធសភា​គោលបំណង​ត្រលប់​ទៅ​ផ្ទះ​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លួ​វ​លេខ​៦៣ ហៅ​ផ្លូវ​ត្រសក់ផ្អែម ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​នេះ​បាន​ឈប់​រង់ចាំ​ភ្លើងស្តុប​ក៏​ស្រាប់តែ​ឆ្លង​ឆរ​ន្ត​ឆេះ​ហ៊ុយ​ផ្សែង​ចេញ​ជា​ផ្កាភ្លើង​នៅ​ផ្នែក​ខាង​មុខ​រថយន្ត ផ្អើល​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​ជួយ​បាញ់​ទឹក និង​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​អស់​ចំនួន​១​បំពង់ ទើប​ធ្វើ​ឱ្យ​ភ្លើង​បាន​រលត់​អស់  ។ 

នៅ​ក្ន​ង​ហេតុការណ៍​នេះ​ដែរ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស និង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​ទេ​គ្រាន់តែ​ឆេះ​ប្រពន្ធ​ខ្សែភ្លើង​នៅ​ផ្នែក​ខាង​មុខ​រថយន្ត​តែ​ប៉ុណ្ណោះ  ។ ក្រោយ​ពេល​កើតហេតុ​រថយន្ត​ដែល​ឆ្លង​ឆរ​ន្ត​ឆេះ​ត្រូវ​បាន​ម្ចាស់​ហៅ​រថយន្ត​មួយ​គ្រឿង​ទៀត​មក​អូស​យក​ទៅ​កា​រ៉ា​ស​ជួសជុល​ដោយ​ខ្លួនឯង  ៕