ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ចោទ​រុ​ស្ស៊ី​ជា​ថ្មី​ថា ជួយ​ដល់​ពួក​តា​លី​បង់

6 ឆ្នាំ មុន

ប្រមុខ​កងទ័ព​អា​មេ​រិ​ក និង​កងកម្លាំង​អន្តរជាតិ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ឧត្តមសេនីយ៍​អា​មេ​រិ​ក JOHN NICHOLSON កាលពី​ថ្ងៃ​ទី​២៤ មេ​សា ពុំ​បដិសេធ​ឡើយ​ព័ត៌មាន​ទាំងឡាយ​ដែល​ថា រុ​ស្ស៊ី​ផ្តល់​ការ​ទ្រទ្រង់​តាម​រូបភាព​ផ្សេង​ៗ​

ប្រមុខ​កងទ័ព​អា​មេ​រិ​ក និង​កងកម្លាំង​អន្តរជាតិ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ឧត្តមសេនីយ៍​អា​មេ​រិ​ក JOHN NICHOLSON កាលពី​ថ្ងៃ​ទី​២៤ មេ​សា ពុំ​បដិសេធ​ឡើយ​ព័ត៌មាន​ទាំងឡាយ​ដែល​ថា រុ​ស្ស៊ី​ផ្តល់​ការ​ទ្រទ្រង់​តាម​រូបភាព​ផ្សេង​ៗ​ដល់​ពួក​តា​លី​បង់​អា​ហ្វ​ហ្គា​នី​ស្ថាន ពិសេស​តាម​រយៈ​ការ​ផ្តល់​អាវុធ ។

ឆ្លើយ​តប​សំណួរ​របស់​អ្នកកាសែត​ម្នាក់ ពេល​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក លោក JAMES MATTIS មក​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​កា​ប៊ុល ឧត្តមសេនីយ៍​រូប​នេះ​ថ្លែង​ថា ខ្ញុំ​ពុំ​បដិសេធ​ឡើយ​នូវ​ព័ត៌មាន​នេះ ។

មួយរ​យៈមក​ហើយ បណ្តា​អ្នក​ទទួលខុសត្រូវ​អា​េ​ម​រិ​ក​រិះគន់​ពី​ឥទ្ធិពល​អាក្រក់​របស់​រុ​ស្ស៊ី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ក៏​ប៉ុន្តែ​ការ​ធ្វើ​អត្ថាធិប្បាយ​នានា​នៅ​ពុំ​ទាន់​មាន​ក្រៅពី​ចេញពី​មាត់​របស់​បណ្តា​មន្ត្រី​យោធា​ជាន់ខ្ពស់​អា​មេ​រិ​ក​នៅឡើយ ។

មេបញ្ជាការ​ជាន់ខ្ពស់​របស់​កងកម្លាំង​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប ឧត្តមសេនីយ៍​អា​មេ​រិ​ក CURTIS SCAPARROTTI កាលពី​១​ខែ​មុន​នេះ ធ្លាប់​ធ្វើការ​ចោទប្រកាន់​បែប​នេះ ដែល​រុ​ស្ស៊ី​ចាត់​ទុក​ថា​ជា​ការ​ភូត​កុហក ។

អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ថ្លែង​ទៅ​កាន់​សារព័ត៌​មាននៅ​ក្រុង​កា​ប៊ុល​ថា យោង​តាម​ព័​ត៌​​មាន​ស៊ើបការណ៍​អា​មេ​រិ​ក​រុ​ស្ស៊ី​បាន​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ ព្រមទាំង​អាវុធ​ផង​ដែរ​ដល់​ពួក​តា​លី​បង់ ពិសេស​កាំភ្លើងយន្ត ។

លោក JAMES MATTIS ដែល​មក​កាន់​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​លើក​ដំបូង​ក្រោយ​ការ​ទម្លាក់​គ្រាប់បែក​យក្ស​នៅ​ទីនោះ​ថ្លែង​ថា រាល់​ការ​លួច​ផ្តល់​អាវុធ​របស់​បរទេស​នឹង​ជា​ការ​រំលោភ​បំពាន​មួយ​លើ​ច្បាប់​អន្តរជាតិ ។

គួរ​រំលឹក​ថា ពេល​សហភាព​សូ​វៀត​លើកទ័ព​ចូល​អា​ហ្វ​ហ្គា​នី​ស្ថាន​អា​មេ​រិ​កបាន​ផ្តល់​អាវុធ​ដោយ​ចំហ​ដល់​ពួក​មូ​ចា​ហ៊ី​ឌី​ន ៕