ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ លើក​ពី​ទណ្ឌកម្ម​ថ្មី​ៗ​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង​ដែល​គំរាម​កម្ទេច​អា​មេ​រិ​ក

6 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ថ្លែង​កាលពី​ថ្ងៃ​ទី​២៤ មេ​សា ថា ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ត្រូវ​រៀបចំ​ខ្លួន​អនុម័ត​ទណ្ឌកម្ម​ថ្មី​ៗ​ប្រឆាំង​កូរ៉េ​ខាងជើង ដោយ​លោក​រិះគន់​ស្ថាប័ន​នេះ​ថា ពុំ​អាច​បញ្ចេញ​សកម្មភាព​

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ថ្លែង​កាលពី​ថ្ងៃ​ទី​២៤ មេ​សា ថា ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ត្រូវ​រៀបចំ​ខ្លួន​អនុម័ត​ទណ្ឌកម្ម​ថ្មី​ៗ​ប្រឆាំង​កូរ៉េ​ខាងជើង ដោយ​លោក​រិះគន់​ស្ថាប័ន​នេះ​ថា ពុំ​អាច​បញ្ចេញ​សកម្មភាព​ប្រឆាំង​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​នៅ​ស៊ី​រី ។

លោក​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ស្ថានភាព​ដដែល​នៅ​កូរ៉េ​ខាងជើង​ពុំ​អាច​ទទួលយកបាន​ឡើយ ហើយ​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ត្រូវ​តែ​ត្រៀម​ដាក់​ទណ្ឌកម្ម​កាន់តែ​ខ្លាំង​ថែម​ទៀត ប្រឆាំង​កម្មវិធី​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក​របស់​កូរ៉េ​ខាងជើង ។ នេះ​ជា​ការ​គំរាមកំហែង​ពិតប្រាកដ​មួយ​ចំពោះ​ពិភពលោក ដែល​យើង​ចង់​ចរចា ឬ​អត់ ។ កូរ៉េ​ខាងជើង​ជា​បញ្ហា​អន្តរជាតិ​ធំ​មួយ ហើយ​យើង​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ ។

កាលពី​ថ្ងៃ​ទី​២៣ មេ​សា លោក​ត្រាំ បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សម​ភាគី​ចិន លោក​ស៊ី ជី​ន​ពីង ដោយ​នា​ឱកាស​នោះ​លោក​យល់​ថា អំពើ​ទាំងឡាយ​របស់​របប​កូរ៉េ​ខាងជើង​បង្ក​អ​ស្ថេ​រ​ភាព​នៅ​ឧបទ្វីប​កូរ៉េ ។

ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២៤ មេ​សា ស្នើ​ដល់​បណ្តា​ភាគី​ទាក់ទិន​ឱ្យ​រក្សា​ភាព​ស្ងប់ស្ងាត់ ហើយ​ប្រកាន់​ការ​អត់ធ្មត់ ហើយ​ចៀសវាង​កុំ​ធ្វើ​រាល់​សកម្មភាព ដែល​អាច​ធ្វើ​ឱ្យ​ធ្ងន់ធ្ងរ​ថែម​ដល់​សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក GENG SHUANG អះអាង​បែប​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដោយ​លោក​ថា សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ​ស្មុគស្មាញ រសើប ហើយ​តានតឹង​ខ្លាំង​បំផុត ។

ចំណែក​កូរ៉េ​ខាងជើង​វិញ​ថ្លែង​កាលពី​ថ្ងៃ​ទី​២៤ េ​ម​សា ថា ខ្លួន​នឹង​បន្ត​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ ដើម្បី​ការពារ​ខ្លួន​ប្រឆាំង​ការ​គំរាមកំហែង​ខាង​យោធា​ពី​សំណាក់​សហរដ្ឋ​អា​មេ​រិ​ក ។ ក្នុង​បទ​អត្ថាធិ​ប្បាយ​មួយ កាសែត​បក្ស​ពលករ​កូរ៉េ RODONG SINMUN គូសបញ្ជាក់​ពី​គ្រោះថ្នាក់​នៃ​ការ​ដាក់​ពង្រាយ​កង​នាវាចម្បាំង​នុយក្លេអ៊ែរ​អា​មេ​រិ​ក​នៅ​ឧបទ្វីប​កូរ៉េ ។ កាសែត​នេះ​អះអាង​ថា នេះ​ជា​ការ​ចាប់បង្ខំ​ខាង​យោធា​ជាក់ស្តែង​មួយ​ប្រឆាំង​កូរ៉េ​ខាងជើង និង​ជា​សកម្មភាព​គ្រោះថ្នាក់​មួយ ដែល​រុញច្រាន​ឧបទ្វីប​កូរ៉េ​ឱ្យ​ធ្លាក់​ក្នុង​សភាពការណ៍​យ៉ាង​ក្តៅ​គគុក​មួយ ។ ឆន្ទៈ​របស់​កងទ័ព និង​ប្រជាជន​កូរ៉េ​គឺ​ម៉ឺងម៉ាត់ ។ យើង​ប្តេជ្ញា​កម្ទេច​ពួក​ឈ្លានពាន​រហូត​ដល់ទី​បំផុត ហើយ​រហូត​ដល់​បាន​ជោគជ័យ​ក្នុង​ការ​ប្រឈម​មុខជា​មួយ​សហរដ្ឋ​អា​មេ​រិ​ក ដោយ​ពង្រឹង​តាម​គ្រប់​មធ្យោបាយ ដល់​សមត្ថភាព​នុយក្លេអ៊ែរ​របស់​យើង​ក្នុង​គោលដៅ​ស្វ័យការពារ ។

កូរ៉េ​ខាងជើង​គំរាម​លុប​បំផុត​អា​​មេ​រិ​ក​ចេញពី​ផែនដីវ៉េបសាយ​ផ្លូវការ​កូរ៉េ​ជើង​បាន​ព្រមាន​សហរដ្ឋ​អា​មេ​រិ​កថា ប្រទេស​នេះ​នឹង​ត្រូវ​លុប​បំបាត់​ចោល​ពី​ផែនទី​ពិភពលោក ប្រសិនបើ​ក្រុង​វ៉ា​ស៊ី​ន​តោន​ហ៊ាន​ធ្វើសង្គ្រាម​មួយ​នៅ​ឧបទ្វីប​កូរ៉េ ។

ខណៈ​សហរដ្ឋ​អា​មេ​រិ​ក​ប្រកាស​ពី​ការ​មក​ដល់​នា​ពេល​ខាង​មុខ​នេះ​របស់​កង​នាវាចម្បាំង​អា​មេ​រិ​ក​នាំមុខ​ដោយ​នាវា​ផ្ទុក​យន្តហោះ USS CARL VINSON នៅ​សមុទ្រ​ជប៉ុន​កាសែត RODONG SINMUN សរសេរ​ថា ការ​គំរាមកំហែង​បែប​នេះ​អាច​ធ្វើ​ឱ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង ក៏​ប៉ុន្តែ​ដាច់ខាត​ពុំ​អាច​គំរាម​កូរ៉េ​ខាងជើង​បាន​ឡើយ ។

វ៉េបសាយ URIMINZOKKIRI វាយតម្លៃ​ថា ការ​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​នុយក្លេអ៊ែរ​មក​កាន់​ឧបទ្វីប​កូរ៉េ ជា​ភស្តុ​តាង​មួយ​បង្ហាញ​ថា ការ​លុកលុយ​កូរ៉េ​ខាងជើង​ជិត​មក​ដល់​រាល់ថ្ងៃ ។ ការ​បញ្ជូន​នាវា USS CARL VINSON ជា​ការ​ប្រកាសសង្គ្រាម​មួយ ។ វ៉េបសាយ​នេះ ព្រមាន​ក្រុង​វ៉ា​ស៊ី​ន​តោន​ថា ក្នុង​ករណី​មានការ​វាយប្រហារ​នោះ​ពិភពលោក​នឹង​ឃើញ​ថា​តើ​បណ្តា​នាវា​ផ្ទុក​យន្តហោះ​នុយក្លេអ៊ែរ ដែល​គ្មាន​មនសិការ​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន​ត្រូវ​ប្រែ​ក្លាយទៅជា​គំនរ​ដែក ហើយ​លិចទៅ​ក្នុង​សមុទ្រ​បែប​ណា ហើយ​តើ​កូរ៉េ​ខាងជើង​លុប​បំបាត់​សហរដ្ឋ​អា​េ​ម​រិ​ក​ចេញពី​ភព​ផែនដី​បែប​ណា ។

អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក MIKE PENCE ដែល​ទើប​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​តំបន់​ថ្លែង​ថា រាល់​ការ​ជ្រើសរើស​ស្ថិត​លើ​តុ​រួច​ហើយ​ក្នុង​នោះ​មានការ​ជ្រើសរើស​ខាង​យោធា​ផង​ប្រឈម​មុខ​នឹង​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ។ កូរ៉េ​ខាងជើង​ដឹកនាំ​ដោយ​លោក​គី​ម ជុង​អ៊ុ​ន រយៈពេល​ចុង​ក្រោយ​នេះ​បាន​បង្កើន​វោហា​សាស្ត្រ​ដុត​រោល ហើយ​ធ្វើការ​បាញ់​សាកល្បង​មី​ស៊ី​ល​២​គ្រាប់ គ្រាន់តែ​ចាប់ពី​ដើម​ខែមេសា​នេះ ។ ម្យ៉ាងវិញទៀត លេច​ពាក្យ​ចចាមអារ៉ាម​ពី​លទ្ធភាព​នៃ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦​របស់​កូរ៉េ​ខាងជើង​ទៀត​ផង ៕