ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េខាង​ជើងបន្ត​ចាប់​​​ជនជាតិ​អាមេរិក​ទុក

6 ឆ្នាំ មុន

កូរ៉េ​ខាងជើង ​៖ តាម​ប្រភព​​ Metro ​ឱ្យ​ដឹង​ថា ប្រទេស​កូរ៉េ​ខាងជើង​​បាន​បន្ត​ចាប់ខ្លួន​ជនជាតិ​អា​មេ​រិ​​ក​ទុក នៅ​ពេល​ពួក​គេ​ព្យាយាម​ធ្វើ​ចំណាកស្រុក​ ។

កូរ៉េ​ខាងជើង ​៖ ​​ប្រភព​​ Metro ​ឱ្យ​ដឹង​ថា ប្រទេស​កូរ៉េ​ខាងជើង​​បាន​បន្ត​ចាប់ខ្លួន​ជនជាតិ​អា​មេ​រិ​​ក​ទុក ​ខណៈ​​ពួក​គេ​ព្យាយាម​ធ្វើ​ចំណាក​ស្រុក​ លោក​​សាស្ត្រាចារ្យ To​ny Kim ដែល​មាន​សញ្ជាតិ​​អា​មេ​រិ​ក​-​កូរ៉េ បាន​ចំណាយពេល​មួយ​ខែ​ មក​បង្រៀន​នៅ​សា​កលវិទ្យាល័យ​វិទ្យា​សាស្ត្រ​ និង​បច្ចេកវិទ្យា​​ព្យុ​ង​យ៉ាង (PUST) ខាង​​ផ្នែក​គណនេយ្យ​ ។ នេះ​ជា​ការ​បង្ហើប​ប្រាប់​របស់​អធិការបតី​សាកលវិទ្យាល័យ លោក Chan-Mo Park​។

លោក Chan បាន​ប្រាប់​បន្ត​ថា លោក Kim អាយុ​៥០​ឆ្នាំ​ប្លាយ ​​ឈ្មោះ​កូរ៉េ​ថា Kim Sang-duk ត្រូវ​បាន​ចាប់ខ្លួន​ដោយមន្ត្រី​កូរ៉េ​ខាង​ជើង នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ព្យុ​ង​យ៉ាង នៅ​ពេល​លោក​ត្រៀម​នឹង​ចាក​ចេញពី​ប្រទេស​ ។ លោក Chan ថា​ ​មូលហេតុ​នៃ​ការ​ចាប់ខ្លួន ​​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ​។ តែ​បុគ្គលិក​ក្នុង​សាកលវិទ្យាល័យ​​បាន​ប្រាប់​ខ្ញុំ​ថា ការ​ចាប់ខ្លួន​របស់​លោក Kim មិន​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​​សាកលវិទ្យាល័យ​ឡើយ ​។ លោក​បាន​ចូលរួម​ក្នុង​សកម្មភាព​ជួយ​កុមារ​កំព្រា​ជា​ច្រើន​ពី​មុន
​មក​ ។ ខ្ញុំ​គ្រាន់តែ​បន់​ឱ្យ​គាត់​ឆាប់ ​ត្រូវ​បាន​គេ​ដោះ​លែង​​។

កាលពីមុន​មក កូរ៉េ​ខាងជើង​ក៏​បាន​ចាប់​ខ្លូ​ន​ជនជាតិ​អា​មេ​រិ​ក​២​នាក់​រួច​មក​ហើយ​។ មួយ​គឺជា​និស្សិត​អាយុ​២២​ឆ្នាំ Otto Warmbier ដែល​ត្រូវ​ចាប់ខ្លួន​នៅ​ខែមករា​ឆ្នាំ​មុន ហើយ​ដាក់ទោស​ឲ្យ​ធ្វើការ​ធ្ងន់​រយៈពេល​១៥​ឆ្នាំ ដោយ​ចោទប្រកាន់​ថា​មាន​បំណង់​លួច​បដា​ឃោសនា​។ មួយទៀត​ គឺ​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​៦២​ឆ្នាំ Kim Dong Chul ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខែ​មិ​នា​ឆ្នាំ​មុន ហើយ​ដាក់​ទោស​ឲ្យ​ធ្វើការ​ធ្ងន់​១០​ឆ្នាំ​។  តាំងពី​ពេល​នោះ​រហូត​មក​ដល់​សព្វថ្ងៃ គេ​មិន​ដែល​បានឃើញ​បុរស​ពីរ​នាក់​ខាងលើ​នៅ​ទី​សាធារ​ណៈ​​ឡើយ ​​។