ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់! ​ក្មេង២០នាក់ត្រូវ​ស្លា.ប់ទាំងអស់

6 ឆ្នាំ មុន

តាម​ប្រភពពី Metro ​ឲ្យ​ដឹង​ថា ក្មេង​ៗ​ចំនួន​២០​នាក់​បាន​ស្លា.ប់​​ នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍រវាង​រថយន្តក្រុង​ និង​រថយន្ត​ដឹក​ទំនិញ ​​កើត​ឡើង​ស្ថិតនៅ​ក្នុង​ខេត្ត Mpumalanga ភាគ​ខាងជើង​នៃ​ទីក្រុង Pretoria ​ក្នុងប្រទេសអាហ្វ្រិក​​ខាងត្បូង​​ កាលពី​​ថ្ងៃ​សុក្រកន្លង​មក ។

តាម​ប្រភពពី Metro ​ឲ្យ​ដឹង​ថា ក្មេង​ៗ​ចំនួន​២០​នាក់​បាន​ស្លាប់​​ នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍រវាង​រថយន្តក្រុង​ និង​រថយន្ត​ដឹក​ទំនិញ ​​កើត​ឡើង​ស្ថិតនៅ​ក្នុង​ខេត្ត Mpumalanga ភាគ​ខាងជើង​នៃ​ទីក្រុង Pretoria ​ក្នុងប្រទេសអាហ្វ្រិក​​ខាងត្បូង​​ កាលពី​​ថ្ងៃ​សុក្រកន្លង​មក ។

ភ្នាក់ងារ​ខាង​សង្គ្រោះ​បន្ទាន់ ​បាន​ផ្ញើ​រូប​បង្ហាញ​ពី​រថយន្តក្រុង​ធុន​តូច​មួយ​គ្រឿង ​ត្រូវ​រងការ​​ខូចខាត​ស្ទើរតែ​ទាំងស្រុង និងឆេះ​ខ្ទេចខ្ទី​បន្ទាប់​​ពី​បាន​​បុក​គ្នា​នោះ ។ ​

អ្នក​នាំ​ពាក្យ​ មក​ពី​ក្រុម​សង្គ្រោះ ER24 លោក Russel Meiring បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ «​ចំនួន​អ្នក​ស្លាប់​ឥលូវ​ឡើង​ដល់​១៧​នាក់​ហើយ» ។

លោក​​បន្ត​ថា ចំនួន​ក្មេង​ៗ​ដែល​ជិះ​នៅ​ក្នុង​រថយន្តនោះ​ មាន​ចំនួន​ប្រហែល​២០​នាក់​ ។ ក្រោយមក​ ទើប​ខាង​ភ្នាក់ងារ​ដដែល​នេះ​បាន​រាយការណ៍​មកម្តង​ទៀត​ថា ចំនួន​អ្នក​ស្លាប់​សរុប​មាន​ចំនួន​២០​នាក់​នេះតែម្តង ៕