ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​ធ្វើ​នំប៉័ង​ឮ​សំលេង​ម៉ូតូ​ចេញ​មក​មើល​ស្រាប់តែ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផ្ទះល្វែង​មួយ​កន្លែង​ខណៈ​ដែល​យប់​ស្ងាត់​រំលង​អធ្រាត្រ​ស្រាប់តែ​ត្រូវ​បាន​ជនល្មើស​ធ្វើ​សកម្មភាព​ដោះ​កញ្ចក់​ទ្វារ​ក្រោយ​ចូល​ទៅ​យក​កូនសោ​ចាក់​លួច​ម៉ូតូ​មួយ​គ្រឿង​និង​ម៉ា​ញ៉េ​មួយ​គ្រឿង​យក​ទៅ​បាត់​ដោយ​សុ​វត្តិភាព

រាជធានី​ភ្នំពេញ ៖ ផ្ទះល្វែង​មួយ​កន្លែង​ខណៈ​ដែល​យប់​ស្ងាត់​រំលង​អធ្រាត្រ​ស្រាប់តែ​ត្រូវ​បាន​ជនល្មើស​ធ្វើ​សកម្មភាព​ដោះ​កញ្ចក់​ទ្វារ​ក្រោយ​ចូល​ទៅ​យក​កូនសោ​ចាក់​លួច​ម៉ូតូ​មួយ​គ្រឿង​និង​ម៉ា​ញ៉េ​មួយ​គ្រឿង​យក​ទៅ​បាត់​ដោយ​សុ​វត្តិភាព ហេតុការណ៍​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ផ្ទះល្វែង​អត់លេខ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ម្ចាស់ផ្ទះ​មានឈ្មោះ យូ សុ​ភណ្ឌ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​លក់​បាយ​ស្រូប និង​លក់នំ​បុ័ង ស្នាក់​កន្លែង​កើតហេតុ​ខាងលើ​មានស្រុក​កំណើត​នៅ​ភូមិ​មាន​ជ័យ ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។ ចំណែកឯ​ម៉ូតូ​ដែល​ជនល្មើស​លួច​យក​ទៅ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CL-0629 និង​ម៉ា​ញ៉េ​មួយ​គ្រឿង​ទៀត ។ 

បើ​តាម​សម្តី​បុរស​ជា​ម្ចាស់ផ្ទះ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​រួម​ទាំង​គ្រួសារ​ប្រាំ​នាក់​ទៀត​បាន​ឡើង​ទៅ​គេង​នៅ​ឯ​ជាន់​ទី​មួយ​ទាំងអស់​គ្នា​រួច​បាន​ចាក់សោ​ទ្វារ​និង​សោ​ម៉ូតូ​ទុក​កូនសោ​នៅ​លើ​ទូរ​កញ្ចក់​ដែល​នៅ​ជាន់​ផ្ទាល់​ដី លុះដល់​វេលា​កើតហេតុ​គាត់​បាន​ងើប​ធ្វើ​នំ​បុ័ង​លក់​នៅ​ជាន់​ទី​មួយ​សម្រាប់​លក់​ពេល​ព្រឹក ខណៈនោះ​ស្រាប់តែ​ឮ​សំលេង​សន្ធឹក​ម៉ូតូ​ជិះ​ចេញពីផ្ទះ​របស់​គាត់​ក៏​បាន​ចុះ​មក​មើល​ស្រាប់តែ​ឃើញ​ទ្វារ​ខាង​មុខ​ផ្ទះ​ចំហ ទើប​ដឹង​ថា​ជនល្មើស​បាន​ធ្វើ​សកម្មភាព​ផ្លោះ​របង​តាម​ផ្លូវ​ក្រោយ និង​ដោះ​កញ្ចក់​ទ្វារ​ក្រោយ​ដើម្បី​បើ​កក​ន្លឹះ​ទ្វារ​ចូល​លួច​ម៉ូតូ​មួយ​គ្រឿង និង​ម៉ា​ញ៉េ​មួយ​គ្រឿង​ទៀត​ចេញ​ទៅ​តាម​ទ្វារ​មុខ​បាត់​ដោយ​សុវត្ថិភាព​។

បើ​តាម​សម្តី​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​នោះ​បានឱ្យ​ដឹង​ថា មូលដ្ឋាន​របស់​ពួក​គាត់​តែងតែមាន​ករណី​ដូច​ខាងកើត​ឡើងជា​ញឹកញាប់​តែ​មិន​ទាន់​ឃើញ​មាន​សមត្ថកិច្ច​ធ្វើការ​បង្គាប់​បាន​នៅឡើយ​ទេ​។ ក្រោយ​ពេល​កើតហេតុ​បុរស​ជា​ម្ចាស់ផ្ទះ​រង់ចាំ​ព្រឹក​ឡើង​ទើប​ទៅ​ដាក់​ពាក្យបន្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ដើម្បី​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រកមុខ​សញ្ញា ៕