ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Trump អាច​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ EU មុន​UK

6 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ យោង​តាម​ការ​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​អាច​នឹង​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប (EU) មុន​ជាមួយ​ចក្រភព​អង់គ្លេស បន្ទាប់​ពី​ចាក​ចេញពី EU ព្រោះតែ​

ទីក្រុង​ឡុ​ង​ដ៍ ៖ យោង​តាម​ការ​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​អាច​នឹង​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប (EU) មុន​ជាមួយ​ចក្រភព​អង់គ្លេស បន្ទាប់​ពី​ចាក​ចេញពី EU ព្រោះតែ​លោក Trump មានគំនិត​ទោរ​ទៅ​ខាង​កិច្ចព្រមព្រៀង​ជាមួយ EU ជាង ។

អង់គ្លេស​នឹង​ត្រូវ​ធ្លាក់​នៅ​ពីក្រោយ EU ក្នុង​ការ​ប្រណាំង​ដើម្បី​សម្រេច​បាន​កិច្ចព្រមព្រៀង​ជាមួយ​សហរដ្ឋអាមេរិក បន្ទាប់​ពី​អធិការបតី​អា​ល្លឺ​ម៉​ង់ លោកស្រី Angela Merkel បាន​បញ្ចុះបញ្ចូល​លោក Trump ថា ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ជាមួយ EU គឺ​ងាយស្រួល​ជាង​ការ​គិត​របស់​លោក ។

គួរ​បញ្ជាក់​ថា អង់គ្លេស​នឹង​មិន​ទាន់​មាន​សេរីភាព​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ណាមួយ​ទេ មុន​ពេល​ប្រទេស​នេះ​ចាក​ចេញពី EU ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១៩ ។

ប្រភព​មួយ​និយាយ​ថា រដ្ឋាភិបាល​លោក Trump ដឹងខ្លួន​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ EU រួម​មាន ការ​នាំ​ចេញ​-​នាំ​ចូល​ផលិតផល និង​សេវាកម្ម​ដោយ​មិន​គិត​ពន្ធ គឺ​សំខាន់​ជាង​កិច្ចព្រមព្រៀង​ជាមួយ​អង់គ្លេស​បន្ទាប់​ពី Brexit ។

ប្រភព​ខាងលើ​បន្ត​ថា ៖ « រាល់ពេល​លោក Trump សួរ​លោកស្រី Merkel ថា តើ​លោក​អាច​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយអា​ល្លឺ​ម៉​ង់​បាន​ទេ ? លោកស្រី​ឆ្លើយ​តប​ថា អ្នក​មិន​អាច​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយអា​ល្លឺ​ម៉​ង់​ទេ មាន​តែ​ជាមួយ EU ។ បន្ទាប់​ពី​ត្រូវ​បាន​បដិសេធ​ជា​លើក​ទី​១១ លោក Trump ក៏​បាន​យល់​ហើយ​និយាយ​ថា ពួក​យើង​នឹង​សម្រេច​កិច្ចព្រមព្រៀង​មួយ​ជាមួយ EU » ។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អា​ល្លឺ​ម៉​ង់ លោក Wolfgang Schaeuble បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​ភាគី​ខាង​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ថា លោក​មាន​សុទិដ្ឋិនិយម​ថា កិច្ចព្រមព្រៀង​រវាង​សហរដ្ឋអាមេរិក និង EU អាច​នឹង​ត្រូវ​បាន​សម្រេច​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

រាល់​កិច្ចព្រមព្រៀង​ក្នុង​រយៈពេល​ដ៏​លឿន​រវាង​សហរដ្ឋអាមេរិក និង EU ត្រូវ​បាន​សម្រេច គឺ​ប្រៀប​បាន​នឹង​ការ​វាយប្រហារ​ទៅ​កាន់​លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស Theresa May ដែល​សង្ឃឹមថា អាច​នឹង​សម្រេចការ​សន្យា និង​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​កាន់តែស៊ីជម្រៅ ពេល​លោកស្រី​ជួប​ជាមួយ​លោក Trump ក្នុង​ខែមករា ៕