ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

8​វិធីសាស្ត្រ​កម្ចាត់​ភាព​ខ្ជិលច្រអូស

6 ឆ្នាំ មុន

តើ​ធ្លាប់​ឬទេ ពេល​យើង​កំណត់​គោលដៅ​នឹង​ធ្វើ​អ្វី​ម្យ៉ាង​ហើយ ប៉ុន្តែ​ចុង​ក្រោយ​ក៏​បរាជ័យ​ធ្វើ​មិន​បាន​ទៅ​វិញ ព្រោះ​កើត​ពី​ភាព​ខ្ជិលច្រអូស​នោះ​ឯង ។ ថ្ងៃនេះ យើង​នឹង​បង្ហាញ​ពី​វិធីសាស្ត្រ​៨​យ៉ាង​ដើម្បី​កម្ចាត់​ភាព​ខ្ជិលច្រអូស ។

តើ​ធ្លាប់​ឬទេ ពេល​យើង​កំណត់​គោលដៅ​នឹង​ធ្វើ​អ្វី​ម្យ៉ាង​ហើយ ប៉ុន្តែ​ចុង​ក្រោយ​ក៏​បរាជ័យ​ធ្វើ​មិន​បាន​ទៅ​វិញ ព្រោះ​កើត​ពី​ភាព​ខ្ជិលច្រអូស​នោះ​ឯង ។ ថ្ងៃនេះ យើង​នឹង​បង្ហាញ​ពី​វិធីសាស្ត្រ​៨​យ៉ាង​ដើម្បី​កម្ចាត់​ភាព​ខ្ជិលច្រអូស ។

១-​គិត​ហើយ​ធ្វើ ៖
កាត់​ពាក្យ​ថា «​បន្តិចទៀត​» ចេញ​ទៅ បើសិនជា​គិត​នឹង​ធ្វើ​អ្វី ក៏​សូម​ឲ្យ​ចាប់ផ្តើម​តាំង​តែ​ពី​ពេល​នេះ​ទៅ ។ បើសិនជា​កាន់តែ​រង់ចាំ មិន​ព្រម​ធ្វើ​វា​ភ្លាម​ៗ អ្នក​នឹង​ចាប់ផ្តើម​ខ្ជិល រហូត​ដល់​ចុង​ក្រោយ​មិន​បាន​ធ្វើ ។

២-​ជឿជាក់​លើ​ខ្លួនឯង ៖
យក​ទស្សនៈ​ថា «​យើង​ធ្វើ​មិន​បាន​ទេ​» ចេញពី​គំនិត ព្រោះ​មុន​នឹង​យើង​ទទួល​បាន​ជោគជ័យ គឺ​ត្រូវ​ចុះ​ប្រឡូក ត្រូវ​សាកល្បង​ខុស សាកល្បង​ត្រូវ​ខ្លះ ។

៣-​ទុកចិត្ត​សុខភាព​ទាំង​រាង​កាយ និង​ខួរក្បាល ៖
បរិភោគ​អាហារ​ល្អ​ៗ​មាន​ប្រយោជន៍ និង​សម្រាក​ឲ្យ​គ្រប់គ្រាន់ ព្រោះ​បើ​រាង​កាយ​មិន​រឹង​មាំ អ្វី​ៗ​ក៏​មើលទៅ​មិនល្អ​ដូច​គ្នា​ដែរ ។

៤-​ជ្រើសរើស​ធ្វើ​អ្វី​ដែល​ស្រឡាញ់ ឬ​សុបិន​ពី​មុន ៖
ព្រោះ​បើសិនជា​យើង​ធ្វើ​អ្វី​ដែល​ចូល​ចិត្ត ដោយ​មិន​ត្រូវ​គេ​បង្ខិតបង្ខំ យើង​នឹង​មាន​ក្តី​សុខ និង​ធ្វើ​កិច្ចការ​នោះ​បាន​យ៉ាង​ល្អ និង​មាន​ប្រសិទ្ធភាព ។

៥-​បង្កើត​កម្លាំង​បណ្តាល​ចិត្ត ៖
សាកល្បង​រក​កម្លាំង​អូស​ទាញ​ចិត្ត ឬ​កម្លាំង​បណ្តាល​ចិត្ត​ថា អ្វី​ដែល​ធ្វើ​នោះ ធ្វើ​ទៅ​ដើម្បី​អ្នក​ណា និង​ដើម្បី​អ្វី គោលដៅ​គឺជា​អ្វី ធ្វើ​ហើយ​ល្អ​យ៉ាងណា ។

៦-​តារាង​កត់ត្រា ៖
អ្នក​អាច​ធ្វើ​តារាង​កត់ត្រា​ពិនិត្យ​បញ្ជី​ថា អ្នក​ត្រូវធ្វើ​អ្វីខ្លះ​ក្នុងថ្ងៃនេះ និង​ធ្វើ​ហើយ​ទទួល​បាន​អ្វី ។ រឿង​នេះ​នឹង​ជួយ​ឲ្យ​ជីវិត​មាន​របៀប​ច្រើន​ឡើង ។

៧-​កុំ​កំណត់​គោលដៅ​ខ្ពស់​ខ្លាំង​ពេក ៖
ការ​កំណត់​គោលដៅ​ខ្ពស់ នៅ​ពេល​ខុស​បំណង វា​នឹង​ធ្វើ​ឲ្យ​យើង​ខូចចិត្ត​ខ្លាំង​តាម​នោះ​ដែរ ។ ការ​កំណត់​គោលដៅ​ល្មម​ៗ វា​នឹង​ល្អ​ប្រសើរ​ជាង ។

៨-​ផ្តល់​រង្វាន់​ដល់​ខ្លួនឯង ៖
កំណត់​គោលដៅ​ថា បើសិនជា​យើង​ទទួល​ជោគជ័យ​លើ​រឿង​មួយ​ហើយ យើង​នឹង​ផ្តល់​រង្វាន់​ដល់​ខ្លួនឯង​ដើម្បី​ជា​កម្លាំង​បណ្តាល​ចិត្ត ដូច​ជា បើ​តាំងចិត្ត​បន្ថយ​ទម្ងន់ និង​បាន​ធ្វើ​មក​ជា​ច្រើន​ថ្ងៃ​ហើយ យើង​អាច​នឹង​ទទួលទាន​អ្វី​ជា​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន​ខ្លះ ៕