ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​នឹង​លើក​ឡើង​ពី​បញ្ហា​ដែកថែប ដើម្បី​ប្រឆាំង​​អា​មេ​រិ​ក

6 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ រដ្ឋមន្ត្រី​កូរ៉េ​ខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន​ថា ប្រទេស​ខ្លួន​គ្រោង​នឹង​លើក​ឡើង​ពី​បញ្ហា​ហាមឃាត់​ការ​នាំ​ចូល​ដែកថែប​របស់​សហរដ្ឋអាមេរិក នៅ​កិច្ចប្រជុំ​

ទីក្រុង​សេ​អ៊ូ​ល ៖ រដ្ឋមន្ត្រី​កូរ៉េ​ខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន​ថា ប្រទេស​ខ្លួន​គ្រោង​នឹង​លើក​ឡើង​ពី​បញ្ហា​ហាមឃាត់​ការ​នាំ​ចូល​ដែកថែប​របស់​សហរដ្ឋអាមេរិក នៅ​កិច្ចប្រជុំ​គណៈកម្មាធិការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ក្នុង​ស​ប្តា​ហ៍​នេះ ។

ការ​សម្រេចចិត្ត​នេះ​កើតឡើង​បន្ទាប់​ពី​លោក​ប្រធានាធិបតី Donald Trump ចេញ​ការ​ស៊ើបអង្កេត​ផ្នែក​ពាណិជ្ជកម្ម កាលពី​ថ្ងៃ​ព្រហស្បតិ៍​លើ​ប្រទេស​ចិន និង​ប្រទេស​នាំ​ចេញ​ដទៃ​ទៀត​នូវ​ដែកថែប​តម្លៃ​ថោក​មក​កាន់​ទីផ្សារ​អា​មេ​រិ​ក ដោយ​វា​អាច​នឹង​មានការ​ដាក់​ពន្ធ​ថ្មី​ផង​ដែរ ។

គួរ​បញ្ជាក់​ថា សហរដ្ឋអាមេរិក​បាន​ដាក់​ពន្ធ​ជា​ច្រើន​លើ​ប្រទេស​ដែល​លក់​ដែកថែប​ក្នុង​តម្លៃ​ថោក​ពី​កូរ៉េ​ខាងត្បូង និង​ប្រទេស​ដទៃ ។

យោង​តាម​សមាគម​ដែកថែប​កូរ៉េ​ខាងត្បូង​ឲ្យ​ដឹង​ថា សម្រាប់​ផលិតផល​ដែកថែប​របស់​ប្រទេស​នេះ សហរដ្ឋអាមេរិក​គឺជា​ទីផ្សារ​ធំ​ជាងគេ​បន្ទាប់​ពី​ប្រទេស​ចិន ហើយ​អា​មេ​រិ​ក​ត្រូវ​បាន​រាប់​បញ្ចូល​ប្រមាណ​១២%​នៃ​ការ​នាំ​ចេញ​លោហៈធាតុ​សរុប​ក្នុង​ឆ្នាំ​២០១៦ របស់​កូរ៉េ​ខាងត្បូង ។

បុគ្គលិក​របស់​ក្រុមហ៊ុន​ដែកថែប​កូរ៉េ​ខាងត្បូង​ម្នាក់​ប្រាប់​ថា រដ្ឋាភិបាល និង​វិស័យ​ដែកថែប​របស់​កូរ៉េ​ខាងត្បូង​គួរតែ​គិតដល់​វិធានការ​ទាំងអស់ រួម​មានការ​ដាក់​បណ្តឹង​ទៅ​កាន់ WTO ដើម្បី​ឆ្លើយ​តប​នឹង​គោលនយោបាយ​ការពារ​និយម​របស់​អា​មេ​រិ​ក ។

ឧត្តមមន្ត្រី​ម្នាក់​ក្នុង​ក្រសួងពាណិជ្ជកម្ម​របស់​កូរ៉េ​ខាងត្បូង​និយាយ​ថា រដ្ឋាភិបាល​បាន​ពិចារណា​លើ​ការ​ឆ្លើយ​តប​របស់​ខ្លួន​ទៅ​កាន់​សកម្មភាព​របស់​អា​មេ​រិ​ក ។

មន្ត្រី​ម្នាក់​នេះ​និយាយ​ថា ៖ « ពួក​យើង​បើក​ទូលាយ​លើ​រាល់​ជម្រើស​ដែល​មាន រួម​ទាំង​ការ​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់ WTO  ប៉ុន្តែ​ពួក​យើង​មិន​ទាន់​សម្រេច​ទេ ។ ពួក​យើង​នឹង​សម្រេច​បន្ទាប់​ពី​ស្តាប់​គំនិត​របស់​វិស័យ​ដែកថែប​កូរ៉េ​ជា​មុន​សិន » ។

ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល​របស់​កូរ៉េ​ខាងត្បូង​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ៖ « រដ្ឋាភិបាល​នឹង​ត្រួតពិនិត្យ​ឲ្យ​បាន​ដិត​ដល់ ហើយនឹង​ឆ្លើយ​តប​ដោយ​សកម្ម​ជាមួយ​ក្រុមហ៊ុន​ឯកជន » ។

ពួក​គេ​បន្ត​ថា បញ្ហា​ខាងលើ​នឹង​ត្រូវ​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ WTO ដែល​នឹង​ប្រារព្ធ​ឡើង​រវាង​ថ្ងៃ​ទី​២៥ ដល់​២៧ មេ​សា នៅ Geneva ។

ក្រសួង​ខាងលើ​បន្ត​ថា រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក Joo Hyung-hwan នឹង​មាន​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុន​ដែកថែប​កូរ៉េ នា​ថ្ងៃ​ទី​២៧ មេ​សា ដើម្បី​ដឹង​ពី​គំនិត និង​ពិភាក្សា​រក​វិធី​ដោះស្រាយ​បញ្ហា​នេះ៕