ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ឆ្នោត​ធំ​ៗ​បាន​បង្វែរ​ដាន ចល័ត​ពី​ទីតាំង​ចាស់ ផ្លាស់​ទៅ​សម្ងំ​បូក​កា​តុង​នៅ​ទីតាំង​ថ្មី

1 ឆ្នាំ មុន
  • បាត់ដំបង

មេ​ឆ្នោត​ធំ​ៗ​ដុះ​ស្លែ​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​បាត់ដំបង នៅ​តែ​បន្តដំណើរ​ការ​យ៉ាង​រលូន ប្រឆាំង​នឹង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ដែល​ពួក​គេ​បាន​នាំ​គ្នា​រើ​តោក​រើ​ហឹ​ង​ចល័ត​ពី​ទីតាំង​ចាស់ ផ្លាស់​ទៅ​កាន់​ទីតាំង​ថ្មី ដើម្បី​បង្វែរ​ពី​ការ​តាម​ប្រមាញ់​របស់​អាជ្ញាធរ ដែល​គេ​សង្ស័យ​ថា

ខេត្តបាត់ដំបង ៖ មេ​ឆ្នោត​ធំ​ៗ​ដុះ​ស្លែ​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​បាត់ដំបង នៅ​តែ​បន្តដំណើរ​ការ​យ៉ាង​រលូន ប្រឆាំង​នឹង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ដែល​ពួក​គេ​បាន​នាំ​គ្នា​រើ​តោក​រើ​ហឹ​ង​ចល័ត​ពី​ទីតាំង​ចាស់ ផ្លាស់​ទៅ​កាន់​ទីតាំង​ថ្មី ដើម្បី​បង្វែរ​ពី​ការ​តាម​ប្រមាញ់​របស់​អាជ្ញាធរ ដែល​គេ​សង្ស័យ​ថា នេះ​ជា​ផែនការ នៃ​ការ​សមគំនិត​គ្នា​រវាង​មេ​ឆ្នោត និង​មន្ត្រី​ខិ​ច​ខូច​មួយ​ចំនួន ដែល​ទទួល​បាន​ផលប្រយោជន៍​​ពី​ល្បែ​.​ង​ឆ្នោត​នេះ​។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ដែល​បាន​បង្ហើប​ឲ្យ​ដឹង​ជា​បន្តបន្ទាប់​នៅ​ប៉ុន្មាន​ថ្ងៃនេះ​។

អ្នក​ចាក់​កន្ទុយលេខ ដែល​ជា​ប្រភព​ព័ត៌មាន​ដ៏​សំខាន់​បាន​ទម្លាយ​ឲ្យ​ដឹង​កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ​ថា មាន​មេ​ឆ្នោត​ធំ​ៗ​ចំនួន​២​ទីតាំង បាន​ផ្លាស់​ប្ដូរ​ចេញពី​កន្លែង​ចាស់ ផ្លាស់​ទៅ​បើក​លួចលាក់​នៅ​ទីតាំង​ថ្មី ក្រោយ​ពី​មានការ​រឹត​បន្តឹង និង​ការ​តាម​បង្ក្រាប​របស់​សមត្ថកិច្ច​។

ប្រភព​ដដែល​បាន​ប្រាប់​ថា មេ​ឆ្នោត​ដុះ​ស្លែ​ទាំង​២​ទីតាំង​នេះ មាន​មួយ​នៅ​ម្ដុំ​ខាងត្បូង​ផ្សា​របឹង​ឈូក និង​មួយទៀត​នៅ​ម្ដុំ​ខាងជើង​ផ្សា​របឹង​ឈូក ក្បែរ​ចំណតរថយន្ត​។ ហើយ​មេ​កន្ទុយលេខ​ធំ​ៗ​ទាំង​២​នេះ បាន​រើ​តោ​ត រើ​ហឹ​ង ចាក​ចេញពី​ទីតាំង​ចាស់​ខាងលើ ផ្លាស់​ទៅ​កាន់​ទីតាំង​ថ្មី នៅ​ក្បែរ​ៗ​គ្នា ស្ថិត​ក្នុងភូមិ​ផ្កាស្លា សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។

អ្នក​ភូមិ​ផ្កាស្លា ដែល​បានឃើញ និង​បានដឹង​ពី​សកម្មភាព​ក្រុម​មេ​ឆ្នោត​ដុះ​ស្លែ​ទាំង​២​ទីតាំង​នេះ បាន​បង្ហើប​ឲ្យ​ដឹង​ថា មេ​ឆ្នោត​ទាំង​២​នេះ​ទើបតែ​ទៅ​ជួល​ផ្ទះ​នៅ​ម្ដុំ​ភូមិ​ផ្កាស្លា ជា​បន្តបន្ទាប់​ក្នុងអំឡុងពេល​អាជ្ញាធរ​ប្រកាស​រឹត​បន្តឹង និង​តាម​បង្ក្រាប​រាល់​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​ទាំងអស់ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​។

ប្រភព​ដដែល​បាន​និយាយ​ថា មេ​ឆ្នោត​ទាំងនេះ នៅ​តែ​បើក​ដំណើរការ​ល្បែ​.​ង​ឆ្នោត​របស់​ខ្លួន​យ៉ាង​ស្ងាត់ស្ងៀម តែ​បាន​ផ្លាស់​ប្ដូរ​រូបភាព​។ ពួក​គេ​មិន​ប្រើ​ក្រដាស់​កត់ត្រា​ទេ គឺ​ពួក​គេ​បូក ឬ​កត់ត្រា​កន្ទុយលេខ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ឬ​ប្រព័ន្ធ​ទំនាក់ទំនង​ផ្សេង​ៗ ដែល​មេ​ធំ​ៗ​ទាំងនេះ មាន​ទំនាក់ទំនង​គ្នា​ជាមួយ​កូនដៃ (​កូន​កា​តុង​) ដែល​បញ្ជូន​មក​ពី​តាម​បណ្ដា​ស្រុក​នានា ឬ​នៅ​ក្នុង​ក្រុង​បាត់ដំបង​។

បើ​តាម​ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ដែរ​ថា មេ​កន្ទុយលេខ​ទាំង​២​នេះ លក់​តែ «​ឆ្នោត​សៀម និង​ឆ្នោត​យួន​» ទេ ក្រៅពី​នេះ​មិន​ទទួល​ឡើយ​។

ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ក្បែរ​ទីតាំង​មេ​ឆ្នោត​ទាំង​២​ខាងលើ​នេះ ហាក់​មានការ​ព្រួយបារម្ភ និង​ធុញទ្រាន់​ចំពោះ​សកម្មភាព​ល្បែ​.​ង​នេះ​។ ពួក​គេ​ខ្លាច​ការ​ប្រព្រឹត្ត​ល្បែ​.​ង​នេះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ ដល់​ការ​រស់នៅ​របស់​អ្នក​ក្បែរ​ខាង និង​នៅ​ក្នុង​មូលដ្ឋាន ខណៈ​ពី​មុន​មក​មិន​ធ្លាប់​មាន​សោះ ហើយ​ស្រប​ពេល​ដែល​បទល្មើស​គ្រឿង​ញៀ​.​ន​សព្វថ្ងៃ​កំពុង​រីក​រាលដាល​បន្ថែម​ទៀត​។ ដោយសារ​ការ​ព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ អ្នក​រស់នៅ​ក្បែរ​ខាង​ដែល​ស្គាល់​មេ​ឆ្នោត​នេះ បាន​សួរនាំ​អំពី​ការ​បើក​ទីតាំង​ឆ្នោត​ដ៏​ធំ​នេះ តែ​មេ​ឆ្នោត​មួយ​ណា​ក៏​អះអាង​ថា «​គ្មាន​បញ្ហា​ទេ ព្រោះ​ពួក​គេ​បាន​បង់​សំណូក​ឲ្យ​ទៅ​សមត្ថកិច្ច​គ្រប់សព្វ​អស់ហើយ​»​។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​សុំ​មិន​ប្រាប់​អត្តសញ្ញាណ​មេ​ឆ្នោត បាន​បញ្ជាក់​ថា មេ​ឆ្នោត​ទាំងនោះ ហាក់​បាន​បង្ហាញ​ពី​អំនួត​ផង បែប​លួងលោម​អ្នក​ភូមិ​ផង​យ៉ាង​ដូច្នេះ​ថា «​កុំ​បារម្ភ​អី រឿង​សមត្ថកិច្ច​ពួក​គេ​បាន​បង់លុយ​គ្រប់​ថ្នាក់​អស់ហើយ គេ​មិន​ហ៊ាន​ចាប់​ទេ​»​។ បាន​ន័យ​ថា ពួក​គេ​គ្រាន់តែ​ប្ដូរ​ទីតាំង​តាម​ការ​ចង្អុលបង្ហាញ​ពី​មន្ត្រី​ខិលខូច​ដែល​ទទួល​សំណូក តែ​សុវត្ថិភាព​នៅ​តែ​ល្អ​ដដែល​។ មិនតែប៉ុណ្ណោះ មេ​ឆ្នោត​ដុះ​ស្លែ​ទាំងនោះ ថែម​ទាំង​បាន​ប្រ​លយ​ប្រាប់​ឈ្មោះ មេ​ៗ​សមត្ថកិច្ច ដែល​ទទួល​សំណូក​ប្រចាំខែ​ពី​ពួក​គេ​ឲ្យ​បានដឹង​ទៀត​ផង​។

កោះសន្តិភាព​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​មេ​កន្ទុយលេខ​ទាំង​២​ទីតាំង​ខាងលើ​នេះ​បាន​ទេ រហូត​មក​ដល់​ពេល​នេះ​។

បើ​ទោះជា​ល្បែ​.​ង​ស៊ីសង​គ្រប់​ប្រភេទ ត្រូវ​បាន​បិទទ្វារ​ស្ទើរ​ទាំងស្រុង នៅ​ក្នុង​ក្រុង​បាត់ដំបង និង​នៅ​តាម​បណ្ដា​ស្រុក​ខ្លះ ក្រោយ​ពី​មាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​ថ្នាក់ដឹកនាំ​ប្រទេស​យ៉ាងណា​ក្ដី តែ​ក្រុម​មេ​ល្បែ​.​ង​មួយ​ចំនួន​នៅ​តែ​បន្ត​បើក​លួចលាក់​ក្រោម​រូបភាព​ចល័ត​ទីតាំង ដែល​គេ​សង្ស័យ​មានការ​ឃុបឃិត​ពី​មន្ត្រី​ខិលខូច​មួយ​ចំនួន​។ ល្បែ​.​ង​ស៊ីសង​ដែល​គេ​តាមដាន​ឃើញ​នៅ​តែ​មាន​សកម្មភាព​បន្ត​បើក​លួចលាក់​នេះ គឺ «​ល្បែ​.​ង​ឆ្នោត និង​ល្បែង​.​អន​ឡាញ​»​។

តាម​អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ បាន​ប្រញាប់ប្រញាល់​កោះ​ប្រជុំ «​គណៈ​បញ្ជាការ​កងឯកភាព​ខេត្ត​» យ៉ាង​តន់​ហន់ ដើម្បី​ដាក់​ចេញ​នូវ​ផែនការ​ទប់ស្កាត់ និង​បង្ក្រាប​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​នេះ ក្រោយ​ពី​មាន​បទបញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​។ លុះ​នៅ​ថ្ងៃ​បន្ទាប់ លោក សាត គឹ​ម​សាន ស្នងការ​ខេត្ត ក៏​បាន​ស្ទុះស្ទា​រកោះ​ប្រជុំ​មន្ត្រី​ក្រោម​ឱ​វាត​ក្នុង​អង្គភាព​ភ្លាម​ៗ​ដែរ​។ ជា​ពិសេស​មន្ត្រី​ការិយាល័យ​ជំនាញ និង​តាម​អធិការ​ស្រុក ក្រុង ដើម្បី​រៀបចំ​ផែនការ​ចុះ​បង្ក្រាប​ល្បែ​.​ង​តាម​បទបញ្ជា​ថ្នាក់ដឹកនាំ​កំពូល​។

នៅ​ក្នុង​អង្គប្រជុំ លោកស្នងការ​បាន​ដាក់​ចេញ​នូវ​ផែនការ​ក្ដៅ និង​បែប​ម៉ឺងម៉ាត់​បំផុត ដល់​ថ្នាក់ដឹកនាំ​តាម​អធិការ​ស្រុក ក្រុង និង​នៅ​តាម​មូលដ្ឋាន​។ លោកស្នងការ​បាន​ប្រកាស​ថា «​ចាប់ពី​ពេល​នេះ​តទៅ នៅ​តាម​អធិការ​ស្រុក ក្រុង និង​តាម​បណ្ដា​ប៉ុស្ដិ៍​រដ្ឋបាល ប្រសិនបើ​រក​ឃើញ នៅ​តែ​មាន​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់ ម្ចាស់​មូលដ្ឋាន​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​»​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ឃើញ​មាន​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ណា​ម្នាក់ ត្រូវ​ទទួល​រង​ទណ្ឌកម្ម ឬ​ទទួលខុសត្រូវ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​នៅឡើយ​ទេ ខណៈ​ល្បែ​.​ង​ស៊ីសង​នៅ​តែ​ដំណើរការ​យ៉ាង​គ​គ្លើ​ន​។

ជាក់ស្ដែង​ល្បែ​.​ង​ស៊ីសង ដែល​គេ​ប្រមូលផ្ដុំ​គ្នា​លួច​លេង​នៅ​ក្រោម​ដំបូល​អគារ​កន្ទុយ​កាស៊ីណូ «​ប៉ា​រី​ស​» នៅ​ស្រុក​សំពៅ​លូន ដែល​ទើប​បែកធ្លាយ និង​បែក​ហ្វូង​កាលពី​ខែ​មុន​នេះ និង​ល្បែ​.​ង​អន​ឡាញ ដែល​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ទើប​បង្ក្រាប​បាន​ចំនួន​៣​ទីតាំង កាលពី​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា នៅ​ក្នុង​ក្រុង​បាត់ដំបង​។

ករណី​ជាក់ស្ដែង​ទាំងនេះ រហូត​ដល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​ថ្នាក់ដឹកនាំ​នៅ​តាម​អធិការ​ស្រុក ក្រុង ឬ​នៅ​តាម​មូលដ្ឋាន​ណា​ម្នាក់ ត្រូវ​លោកស្នងការ​កោះហៅ​មក​សួរនាំ យោង​លើ​ស្មារតី នៃ​ខ្លឹមសារ​ក្នុង​កិច្ចប្រជុំ​នៅឡើយ​ទេ (​ផែនការ​ដូច​ផែនស្ករ​)​។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ពេល​នេះ​មហាជន​កំពុង​តែ​ទល់ភ្នែក​តាម​មើល​បន្ត​ទៀត​ថា តើ​ទីតាំង​មេ​ឆ្នោត​ដុះ​ស្លែ​ចំនួន​២​កន្លែង​ដែល​កំពុង​ប្រមូល​ម្ដុំ​គ្នា​បូក​កា​តុង​ឆ្នោត នៅ​ក្នុងភូមិ​ផ្កាស្លា​ខាងលើ​នេះ អាជ្ញាធរ​ខេត្ត ក្រុង និង​សមត្ថកិច្ច​បានដឹង​ដែរ​ឬ​អត់? បើ​ដឹង ឬ​រក​ឃើញ​ទីតាំង តើ​គេ​មាន​វិធានការ​បែប​ណា ?

បើ​តាម​ប្រភព​ច្បាស់​ការណ៍​ដាច់​ដោយឡែក​មួយទៀត បាន​ខ្សឹប​ប្រាប់​ចុង​ក្រោយ​ថា «​មេ​ឆ្នោត​ដ៏​ធំ​មហិមា​មួយ​កន្លែង​ទៀត ក៏​កំពុង​បើក​ដំណើរការ​យ៉ាង​រលូន​ផង​ដែរ​។ ទីតាំង​នេះ​នៅ​ម្ដុំ​ខាងជើង​ផ្សា​របឹង​ឈូក​ដែរ ដែល​ជ្រក​ក្រោម​ស្លាក​វ៉េ និង​ប្ដូរ​ប្រាក់ ទ្រូ​ម៉ា​នី ដែល​មាន​ប្រពន្ធ​ជា​អ្នកគ្រប់គ្រង​បុគ្គលិក​ស្រី​ៗ​ប៉ុន្មាន​នាក់​បូក​កា​តុង​ឆ្នោត និង​មាន​ស្វាមី​ធ្វើ​ជា​មន្ត្រី​នគរបាល​ចាំ​កាង​ពីក្រោយ​ខ្នង​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ