ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

5​យ៉ាង​ដែល​អាហារ​ហឹរ​ធ្វើ​ឱ្យ​មាន​សុខភាព​ល្អ

6 ឆ្នាំ មុន

អាហារ​ដែល​មាន​រសជាតិ​ហឹរ​ប្រហែលជា​អាហារ​ដែល​ល្អ​បំផុត និង​ឆ្ងាញ់​បំផុត ចំពោះ​សុខភាព​អ្នក​ក្នុង​ចំណោម​អាហារ ផ្សេង​ៗ​ទៀត​។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​មួយ​ចំនួន​នៃ​​ការ​បរិភោគ​អាហារ​ដែល​មាន​រសជាតិ​ហឹរ​ចំពោះ​សុខភាព ។

អាហារ​ដែល​មាន​រសជាតិ​ហឹរ​ប្រហែលជា​អាហារ​ដែល​ល្អ​បំផុត និង​ឆ្ងាញ់​បំផុត ចំពោះ​សុខភាព​អ្នក​ក្នុង​ចំណោម​អាហារ ផ្សេង​ៗ​ទៀត​។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​មួយ​ចំនួន​នៃ​​ការ​បរិភោគ​អាហារ​ដែល​មាន​រសជាតិ​ហឹរ​ចំពោះ​សុខភាព ។

១-​វា​ជំរុញ​ការ​សម្រក​ទម្ងន់
តើ​អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់​នេះ​អាច​ជួយ​សម្រក​ទម្ងន់​របស់​អ្នក​តាម​វិធី​ណា ? សារធាតុ Capsaicin ដែល​ជា​សារធាតុ​ធ្វើ​ឱ្យ​ម្ទេស​មាន​រសជាតិ​ហឹរ អាច​បង្កើន​ការ​រំលាយ​អាហារ​របស់​អ្នក​រហូត​ដល់​ទៅ​៨% ។ លើស​ពី​នេះ​ទៅ​ទៀត​អាហារ​មាន​រសជាតិ​ហឹរ​អាច​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បាន​លឿន និង​ឆ្អែត​បាន​យូរ ។ ដោយសារ​កត្តា​ទាំងនេះ អាហារ​ប្រភេទ​នេះ​នឹង​ជួយ​អ្នក​ក្នុង​ការ​កាត់​បន្ថយ​ការ​បរិភោគ និង​កាឡូរី​នៅ​ក្នុង​ខ្លួន​របស់​អ្នក​។

២-​បង្គ្រប់​វីតាមីន C ដែល​រាង​កាយ​របស់​អ្នក​ត្រូវការ
វីតាមីន C ចាំបាច់​ក្នុង​ការ​រក្សា​ដំណើរការ​រាង​កាយ​របស់​អ្នក ហើយ​វា​ក៏​ចាំបាច់​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ បំផ្លាញ​រ៉ា​ឌី​កាល់​សេរី និង​ជួយ​បង្កើត​កោសិកា​ថ្មី​។ វីតាមីន C ក៏​ជា​ភ្នាក់ងារ​សំខាន់​ក្នុង​ការ​បង្កើត​ឡើង​វិញ​នូវ​ស្រទាប់​កូ​ឡា​ជែ​ន ។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់ឱ្យ​ស្បែក​របស់​អ្នក​មើលទៅ​ក្មេង​ជាង​វ័យ សូម​ទទួលទាន​វីតាមីន​នេះ​ឲ្យ​បាន​គ្រប់គ្រាន់ ។ រាង​កាយ​របស់​អ្នក​ត្រូវការ​វីតាមីន​នេះ​ក្នុង​បរិមាណ​តិចតួច​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ដូច្នេះ​ការ​បរិភោគ​អាហារ​មាន​រសជាតិ​ហឹរ​អាច​ជួយ​បំពេញតម្រូវការ​វីតាមីន C ប្រចាំ​ថ្ងៃ​របស់​អ្នក​។

៣-​វា​ជួយ​កម្ចាត់​ស្លេស្ម
អាហារ​ដែល​មាន​រសជាតិ​ហឹរ​ជាមួយនឹង​សារធាតុ capsaicin អាច​បំបាត់​ការ​តឹង​ច្រមុះ ធ្វើ​ឱ្យ​អ្នក​ហៀរ​សម្បោរ និង​ជួយ​ឲ្យ​អ្នក​ដកដង្ហើម​បាន​ស្រួល ។ ប៉ុន្តែ​មិនមែន​អាហារ​មាន​រសជាតិ​ហឹរ​ទាំងអស់​មាន​ប្រសិទ្ធភាព​ដូច​គ្នា​នោះ​ទេ​។ ខណៈ​ពេល​ដែល​ម្ទេស​អាច​ជួយ​បំបាត់​អាការ​តឹង​ច្រមុះ​របស់​អ្នក​បាន តែ​អាហារ​ដូច​ជា​វ៉ា​សា​ប៊ី និង mustard អាច​ធ្វើ​ឲ្យ​អ្នក​តឹង​ច្រមុះ​កាន់តែ​ខ្លាំង និង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​កាន់តែ​យ៉ាប់​។

៤-​បង្ការ​ការ​រលាក
ការ​រលាក​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ខ្លួន​របស់​យើង​ផ្ទាល់​ក្នុង​គោលបំណង​ដើម្បី​ជួយ​ព្យាបាល​កន្លែង​ណាមួយ​ក្នុង​រាង​កាយ​របស់​យើង​ដែល​រង​របួស​ឲ្យ​វា​សះស្បើយ​ដោយ​ខ្លួន​វា ។ ទោះជា​យ៉ាងណា​ក្តី នៅ​ពេល​ដែល​មានការ​រលាក វា​អាច​នាំ​ឱ្យ​មាន​ជំងឺ​រលាក​សន្លាក់ ជំងឺ​រលាក​ទងសួត មុន​នឹង​ជំងឺ​ដទៃ​ទៀត ។ សារធាតុ Capsaicin ដែល​មាន​ក្នុង​ម្ទេស​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រលាក និង​ការពារ​រាង​កាយ​របស់​អ្នក​ពី​ជំងឺ​ទាំងនេះ ។

៥-​ជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម
ការ​បរិភោគ​អាហារ​មាន​រសជាតិ​ហឹរ​អាច​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម និង​ការ​ផលិត​អាំង​ស៊ុ​យ​លី​ន​ក្នុង​រាង​កាយ ។ ខណៈ​ពេល​ដែល​ការ​ធ្វើ​លំ​ហាត់ប្រាណ និង​របប​អាហារ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​ការ​ចាប់ផ្តើម​នៃ​ជំងឺ​ទឹកនោមផ្អែម សារធាតុ Capsaicin អាច​ជួយ​បន្ធូរបន្ថយ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​នៅ​ពេល​ដែល​វា​កើត​មាន​ឡើង ៕