ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ម៉្លេះ! ឪពុកម្នាក់​កា.ប់​កូនខ្លួន​ឯង​ព្រោះតែ​ខឹង

6 ឆ្នាំ មុន

AFP ផ្សាយ​ថា នារី​ម្នាក់​ត្រូវ​ឪពុក​កា.ប់​នឹង​ពូថៅ​ បណ្ដាល​ឱ្យ​ស្លា.ប់​នៅ​រដ្ឋ​មួយ​នា​ភាគ​ខាងកើត​ប្រទេស ។ ការ​សម្លា.ប់​នោះ​ដើម្បី​ស្ដារ​កិត្ដិយស​គ្រួសារ ព្រោះ​កូនស្រី​លួច

AFP ផ្សាយ​ថា នារី​ម្នាក់​ត្រូវ​ឪពុក​កាប់​នឹង​ពូថៅ​ បណ្ដាល​ឱ្យ​ស្លាប់​នៅ​រដ្ឋ​មួយ​នា​ភាគ​ខាងកើត​ប្រទេស ។ ការ​សម្លាប់​នោះ​ដើម្បី​ស្ដារ​កិត្ដិយស​គ្រួសារ ព្រោះ​កូនស្រី​លួច​រៀប​ការ​ជាមួយ​បុរស​វណ្ណៈ​ទាប ។ ប៉ូលិស​បាន​បញ្ជាក់​រឿង​នេះ​កាលពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៧ ។

នារី​រង​គ្រោះ​អាយុ​២១​ឆ្នាំ ត្រូវ​ឪពុក​សម្លាប់​កាលពី​ថ្ងៃ​ទី​៥ មេ​សា ខណៈ​នាង​នៅផ្ទះ​ខាង​ប្ដី​ក្នុង​តំបន់​Buldhana រដ្ឋ​ម៉ា​ហា​រ៉ា​ស​ដា​រា​» តែ​ម្នាក់ឯង ។ នាង​និង​ប្ដី​រស់នៅ​ជាមួយ​គ្នា​ក្នុងភូមិ​មួយ​ក្រោយ​ពី​រៀប​ការ​យ៉ាង​ស្ងៀម​កាលពី​ខែមីនា ។

មេបញ្ជាការ​រង​ប៉ូលិស​ប៉ុស្ដិ៍​នៅ​តំបន់​Buldhana បង្ហើប​ឱ្យ​ដឹង​ថា នៅ​ពេល​ប្ដី​នារី​រង​គ្រោះ​ទៅ​ដល់​ផ្ទះ អ្វី​ដែល​គេ​ឃើញ​ដំបូង​គឺ​ប្រពន្ធ​ដេក​នៅ​ក្នុង​ថ្លុកឈាម ។ ឃើញ​ដូច្នេះ​គេ​យក​នាង​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្ដែ​ក្រោយមក​នាង​ស្លាប់​បាត់បង់​ជីវិត ព្រោះ​របួសធ្ងន់ ។

បុរស​ជា​ឪពុក​បាន​ទៅ​ប៉ុស្ដិ៍​ប៉ូលិស សារភាព​ថា ការ​ប្រើ​ពូថៅ​សម្លាប់​កូនស្រី​ព្រោះ​នាង​លួច​ទៅ​រៀប​ការ​ជាមួយ​បុរស​មាន​វណ្ណៈ​ទាប​ដែល​គ្រួសារ​មិន​ពេញចិត្ដ ។ គ្រួសារ​ចង់ឱ្យ​នាង​រៀប​ការ​ជា​មួ​ួ​យ​បុរស​ផ្សេង ប៉ុន្ដែ​នាង​បាន​គេចខ្លួន​ទៅ​តាម​គូស្នេហ៍​មាន​វណ្ណៈ​ទាប ។

ការ​សម្លាប់​ដើម្បី​ស្ដារ​កិត្ដិយស​គ្រួសារ​កើត​មាននៅ​ប្រទេស​ឥណ្ឌា​អស់​រយៈពេល​ជា​ច្រើន​សតវត្ស​មក​ហើយ ពិសេស​នៅ​ទី​ជនបទ ។ ការ​សម្លាប់​ដោយ​ក្រុម​សាច់ញាតិ ឬ​ចាស់ទុំ​នៅ​ក្នុងភូមិ ដើម្បី​ការពារ​កិត្ដិយស​របស់​គ្រួសារ ៕