ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ​ម្នាក់​ត្រូវ​ជាប់គុក​១​ជីវិត ក្រោយ​ពី​ចាក់​សម្លា.ប់​ថៅ​ស្រី​ស្លា.ប់​នៅ​នឹង​កន្លែង

6 ឆ្នាំ មុន

ប្រទេស​ថៃ ៖ កាលពីរ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៧ មាន​ករណី​ចាក់​សម្លា.ប់​ស្រី​វ័យ​៤៧​ម្នាក់ ដោយ​កូនកាំបិត នៅ​ភូមិ​ខ្ល​ង​នឹង ហៅ​ប្រាក់​ប៊ី​ន​ចិត ស្រុក​ខ្ល​ង​លួង ខេត្ត​ប៉ា​ធុម​ថា​នី

ប្រទេស​ថៃ ៖ កាលពីរ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៧ មាន​ករណី​ចាក់​សម្លាប់​ស្រី​វ័យ​៤៧​ម្នាក់ ដោយ​កូនកាំបិត នៅ​ភូមិ​ខ្ល​ង​នឹង ហៅ​ប្រាក់​ប៊ី​ន​ចិត ស្រុក​ខ្ល​ង​លួង ខេត្ត​ប៉ា​ធុម​ថា​នី បណ្តាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​។ ស្ដ្រី​រង​គ្រោះ​ឈ្មោះ ផ​ន​ផ្រា​ន់ សែន​ប្រាក់​សិទ្ធ ហៅ​ចែ​ស៊ុម អាយុ​៤៧​ឆ្នាំ មានមុខរ​បរជា​ថៅ​លក់​បន្លែ​ធំ​មួយ​កន្លែង​នៅ​ផ្សារ​ថៃ​(ตลาดไท) ត្រូវ​បាន​ជនល្មើស​ចាក់​ជា​ច្រើន​កាំបិត​ត្រូវ​ដើមទ្រូង និង​បំពង់ក​ស្លាប់​ភ្លាម​ៗ​។ រីឯ​ជនល្មើស​ឈ្មោះ ធី អាយុ​៣២ ឆ្នាំ​ជា​ជនជាតិ​ខ្មែរ និង​ជា​កូនឈ្នួល​របស់​ជន​រង​គ្រោះ​ដែល​ស្លាប់​។

មុន​ពេល​កើតហេតុ​ប្រមាណ ២-៣ ថ្ងៃ ជន​រង​គ្រោះ​បាន​បណ្តេញ​ជនល្មើស​ចេញពីរ​ការងារ ដោយ​មាន​អ្នក​ជិតខាង​ប្រាប់​ថា ជនល្មើស​រូប​នេះ​ជា​ជន​ញៀន​ថ្នាំ​មិន​អាច​ទុក​បន្ត​ទៅ​ទៀត​បាន​ទេ​(​ជនល្មើស​ធ្វើការ​ជាមួយ​ស្ត្រី​រង​គ្រោះ​រាប់​ឆ្នាំ​មក​ហើយ​) ក្រែងលោ​មាន​បញ្ហា​ទៅ​ថ្ងៃក្រោយ ទើប​ជន​រង​គ្រោះ​សម្រេចចិត្ត​បណ្តេញ​ជនល្មើស​ចេញ​តែ​ម្ដង ។ នៅ​ថ្ងៃ​កើតហេតុ គឺ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៧ ជនល្មើស​ឈ្មោះ ធី បាន​លោត​ផ្លោះ​របង​ផ្ទះ​របស់​ជន​រង​គ្រោះ ហើយ​សម្ងំ​អង្គុយ​ចាំ​ជន​រង​គ្រោះ​ត្រឡប់​ពីរ​ផ្សារ​វិញ​ដើម្បី​ធ្វើ​សកម្មភាព ហើយ​ចំ​ពេល​នោះ​គឺជា​ពេល​ស្ងាត់ ដែល​នៅ​នៅ​ក្បែរ​ៗ​នោះ​គេ​ចេញ​ទៅ​ធ្វើការ​បាត់​អស់ ពេល​ល្ងាច​ទើប​ត្រឡប់​មក​ផ្ទះ​វិញ ជា​ឱកាសល្អ​ដល់​ជនល្មើស​ធ្វើ​សកម្មភាព​រហូត​ដល់​បាន​សម្រេច​។

ពេល​កំពុង​ធ្វើ​សកម្មភាព​សម្លាប់​ស្ត្រី​រង​គ្រោះ ពេល​នោះ​កូនស្រី​របស់​ស្ដ្រី​រង​គ្រោះ​បាន​ទូរ​សព្ទ​មក​ក៏​បានឮ​សំឡេង​ម្តាយ​និយាយ​ថា “​កុំ​ធ្វើ​ស្អី​អញ កុំ​ធ្វើ​ស្អី​អញ​” តែ​ពីរ​ម៉ាត់​ប៉ុណ្ណោះ​ក៏​ស្ងាត់បាត់​មាត់​ជន​រង​គ្រោះ​តែ​ម្តង​។ ក្រោយ​ពេល​ធ្វើ​សកម្មភាព​រួច​ភ្លាម​ៗ ជនល្មើស​បាន​គេចខ្លួន​ភ្លាម​ៗ​ដែរ​ដោយ​ធ្វើ​ដំណើរ​ត្រឡប់​មក​ខ្មែរ​វិញ ។ ដោយ​មានការ​ចង្អុលបង្ហាញ​រូបថត​ពីរ​ប៉ូ​លី​ស​ថៃ​ឲ្យ​តាម​ចាប់​ជនល្មើស​រូប​នេះ​គ្រប់​ច្រកល្ហក ពិសេស​នោះ​គឺ​ច្រក​ខ្មែរ​-​ថៃ ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន​ជនល្មើស​នៅ​ខេត្ត​ស្រះ​កែវ តំបន់​ខ្ល​ង​លឹ​ក ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៧ វេលា​យប់​ម៉ោង​ប្រហែល​៩​ជាង ។ បច្ចុប្បន្ន ជនល្មើស​កំពុង​បញ្ជូន​ទៅ​តុលាការ និង​ធ្វើការ​កាត់ទោស​ឲ្យ​ជាប់គុក​អស់​មួយ​ជីវិត​៕