ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ និង​ដកហូត​ថ្នាំ​ញៀន​៣​កញ្ចប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ ប្រុស​ស្រី​២​នាក់ ត្រូវ​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​គ្រឿងញៀ.ន​កាលពី​វេលា​ម៉ោង ១​និង​១០​នាទី​រសៀល

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ ប្រុស​ស្រី​២​នាក់ ត្រូវ​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​គ្រឿងញៀន​កាលពី​វេលា​ម៉ោង ១​និង​១០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុម​៣ ភូមិ​ខ​(២) សង្កាត់​ច្រាំង​ចម្រេះ​២ ខណ្ឌឫស្សីកែវ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន ៣​កញ្ចប់ និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ១.​ឈ្មោះ ម៉ា​ន មូ​ស្លឹ​ម ហៅ​កុលាប ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ជនជាតិ​ខ្មែរឥស្លាម ជា​អ្នក​ចែកចាយ មាន​ទីលំនៅ​កន្លែង​ឃាត់ខ្លួន​ខាងលើ និង​ទី​២.​ឈ្មោះ ព្រុំ ស្រី​ណិ​ត ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​អ្នក​ប្រើប្រាស់ មាន​ទីលំនៅ​បន្ទប់​ជួល​ផ្សារ​ទំនប់ ក្នុងភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន នៅ​ក្នុង​មូលដ្ឋាន​។ ដោយ​មានការ​ស្រាវជ្រាវ កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​ក៏​ឈាន​ទៅ​ឆែកឆេរ លំនៅ​ឋាន​ជនសង្ស័យ រក​ឃើញ​គ្រឿងញៀន ហើយ​ឃាត់ខ្លួន​តែ​ម្តង​។ ជនសង្ស័យ​ទាំង​២​នាក់​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​នគរបាល​នាំ​ខ្លួន ទៅ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​៕