ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​រាវ​ម៉ូ​ទ័​រ​ក្នុង​ស្រះ​ភ្លេច​ដក​ខ្សែភ្លើង ឆក់​ស្លា.ប់​មួយ​រំពេច

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​មួយ​រំពេច​ព្រោះតែ​ការ​ធ្វេសប្រហែស​របស់​ខ្លួន ខណៈ​ចុះ​ទៅ​ក្នុង​ត្រពាំង​ទឹក​ខាងក្រោយ​ផ្ទះ​ដើម្បី​រាវរក​ម៉ូ​ទ័​រដែ​ល​ដាក់​ទុក​បូមទឹក

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​ព្រោះតែ​ការ​ធ្វេសប្រហែស​របស់​ខ្លួន ខណៈ​ចុះ​ទៅ​ក្នុង​ត្រពាំង​ទឹក​ខាងក្រោយ​ផ្ទះ​ដើម្បី​រាវរក​ម៉ូ​ទ័​រដែ​ល​ដាក់​ទុក​បូមទឹក គាប់​ជួន​ភ្លេច​ដក​ខ្សែភ្លើង​បណ្តាល​ឲ្យ​ឆក់​ប្រកាច់​ស្លាប់​តែ​ម្តង​។ ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី ថ្ងៃ​ទី​២៤ មេ​សា ២០១៧ នៅ​ភូមិ​ស្រែ​ត្រោក ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជន​រង​គ្រោះ​មានឈ្មោះ យា​ប់ កុំ ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ​។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា តាម​ការ​សាកសួរ​ក្រុម​គ្រួ​សារបាន​បំភ្លឺ​ថា មុន​ពេល​កើតហេតុ​ដោយសារ​តែ​ផ្ទះ​មិន​មានទឹក​ប្រើ​ជន​រង​គ្រោះ​បាន​ចុះ​រាវ​ម៉ូ​ទ័​រ​បូមទឹក នៅ​ត្រពាំង​ទឹក​ក្រោយ​ផ្ទះ ដែល​ដាក់​ទុក​បូមទឹក តែ​គាប់​ជួន​បាន​ដាច់​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ពេល​នោះ​ជន​រង​គ្រោះ​ដែល​បាន​រាយ​ខ្សែភ្លើង​រួច​ហើយ​ទំនងជា​ភ្លេចខ្លួន​បាន​ចុះ​ទៅ​ក្នុង​ទឹក ហើយ​ក៏​ឆក់​ស្លាប់​នៅ​ក្នុង​ទឹក​ត្រពាំង​នោះ​តែ​ម្តង​។ ក្រោយ​កើតហេតុ​ដោយ​បាត់​ជន​រង​គ្រោះ​យូរ ហើយ​មិនឃើញ​មានទឹក​ហូរ​ក្រុម​គ្រួ​សារបាន​ទៅ​រក​មើល​ស្រាប់តែ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ទឹកស្រះ​បាត់​ទៅ​ហើយ​។

ប្រភព​បាន​បន្ត​ថា ក្រោយ​ឃើញ​សភាព​ដូច្នោះ​ក្រុម​គ្រួ​សារបាន​ដក​ខ្សែភ្លើង​ចេញ​ហើយ​ស្រង់​យក​មក​លើគោក និង​បាន​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​តែ​ម្តង​។ ករណី​ខាងលើ​ជំនាញ​បាន​ធ្វើការ​ពិនិត្យ​លើ​សាកសព​ជន​រង​គ្រោះ ដោយ​មានការ​ចូលរួម​ពី​លោក​មេ​ភូមិ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ហើយ​ទទួលស្គាល់​ថា​ជន​រង​គ្រោះ​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង ពិតប្រាកដ​មែន សព​ត្រូវ​បាន​រៀបចំ​ធ្វើបុណ្យ​នៅផ្ទះ​ជន​រង​គ្រោះ​តែ​ម្តង​៕