ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ទម្ងន់​យក្ស​សម្រក​បាន​អស់​ពាក់កណ្តាល​ក្នុង​ពេល​២​ខែ

6 ឆ្នាំ មុន

អេ​ហ្ស៊ី​ប​៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​មាន​ទម្ងន់​ធ្ងន់​ជាងគេ​លើ​ពិភពលោក បាន​សម្រក​ទម្ងន់​បាន​ច្រើន​ជាង​ពាក់កណ្តាល ដោយ​ចំណាយពេល​ត្រឹមតែ​២​ខែ​តែ​ប៉ុណ្ណោះ​។

ស្ត្រី​អាយុ​៣៧​ឆ្នាំ

អេ​ហ្ស៊ី​ប​៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​មាន​ទម្ងន់​ធ្ងន់​ជាងគេ​លើ​ពិភពលោក បាន​សម្រក​ទម្ងន់​បាន​ច្រើន​ជាង​ពាក់កណ្តាល ដោយ​ចំណាយពេល​ត្រឹមតែ​២​ខែ​តែ​ប៉ុណ្ណោះ​។

ស្ត្រី​អាយុ​៣៧​ឆ្នាំ Eman Ahmed Abd El Aty មាន​ទម្ងន់​ដល់​ទៅ​៤៩៩​គីឡូក្រាម ដែល​ស្ទើរតែ​កន្លះ​តោន​ទៅ​ហើយ កាលពី​ខែកុម្ភៈ​កន្លង​មក​ថ្មី​ៗ​នេះ​។ នាង​ត្រូវ​បាន​គេ​ដឹក​ទៅ​ប្រទេស​ឥណ្ឌា ដើម្បី​ធ្វើការ​ព្យាបាល​ទៅ​លើ​ស្ថានភាព​របស់​នាង​។

ទម្ងន់​របស់​នាង​នៅ​ពេល​នេះ​ពិតជា​មិន​គួរ​ឲ្យ​ជឿ​។ នាង​ស្រក់​អស់​ជាង​២៥៤​គីឡូក្រាម បន្ទាប់​ពី​បាន​ធ្វើការ​វះកាត់​សម្រក់​ទម្ងន់​កាលពី​ខែ​មុន​។ នៅ​ពេល​នាង​ធ្វើ​ដំណើរ​ទៅ​ទទួល​ការ​វះកាត់ នាង​បាន​ជិះ​យន្តហោះ​ពិសេស​មួយ ដែល​កែ​ច្នែ​សម្រាប់​តែ​នាង​។

ការ​វះកាត់​សម្រក​ទម្ងន់​នេះ ធ្វើ​ឡើង​ដោយ​កាត់​មាឌ​របស់​ក្រពះ​ចេញ​អស់​មួយ​ផ្នែក ដែល​ធ្វើ​ឲ្យ​វា​តូច​ជាង​មុន​។

នា​ពេល​នេះ នាង​អាច​ងើប​អង្គុយ​ដោយ​ខ្លួនឯង​បាន​ហើយ​។ នាង​សប្បាយចិត្ត​ណាស់ ព្រោះ​កាលពីមុន នាង​ធ្លាប់តែ​អង្គុយ​លើ​កៅអី​រុញ ហើយ​មិន​អាច​ទៅ​ណា​នឹង​គេ​បាន​ទេ​។ ពោល​គឺ​នៅ​តែ​ក្នុងផ្ទះ​របស់​នាង​នា​ប្រទេស​អេ​ហ្ស៊ី​ប​។

គ្រួសារ​របស់​នាង​បាន​ប្រាប់​ឲ្យ​ដឹង​ថា នាង​មាន​ជំងឺ​ម្យ៉ាង​ហៅ​ថា Elephantiasis ដែល​ធ្វើ​ឲ្យ​ជើងដៃ​របស់​នាង​រីក​ធំ​ខុសធម្មតា ហើយ​មិន​អាច​ដើរទៅ​ណា​មក​ណា​កើត​។ នាង​ក៏​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ផង​ដែរ​។ ដោយសារ​តែ​ទម្ងន់​ដ៏​ធ្ងន់​របស់​នាង​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​នាង​មាន​ជំងឺ​មួយ​ចំនួន​ទៀត​ដូច​ជា​៖ ជំងឺ​ទឹកនោមផ្អែម ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​គេង​មិន​លក់​។ លើស​ពី​នេះ​ទៅ​ទៀត នាង​ក៏​មិន​អាច​និយាយ​ច្បាស់ និង​មាន​ភាព​ពិការ​ដោយ​កន្លែង​។