ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បញ្ជូន​ខ្លួន​ជន​ជួញដូរ​មនុស្ស​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៧ បាន​ចាប់​ប​ញ្ជួ​ន​ខ្លួន​ជនជាតិ​ចិន​ពីរ​នាក់ និង ខ្មែរ​ពីរ​នាក់​ទៅ​តុលាការ​ពាក់​ពន្ធ​ថា ជា​មេខ្យល់​ករណី​ប៉ុនប៉ង​នាំ​មនុស្ស​ចេញ​ដោយ​មិន​ស្របច្បាប់ យក​ទៅ​រៀប​ការ​នៅ​ប្រទេស​ចិន ។

ជនសង្ស័យ​ទាំង​៥​នាក់​ទី​១-​ឈ្មោះ SHI FASONG ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ E89924746 (​ជនជាតិ​ចិន​) ២-​ឈ្មោះ ZHANG ZHADAO ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ E90037510 (​ជនជាតិ​ចិន​) ៣-​ឈ្មោះ ម៉​ន ផា​ន់​ណា ភេទ​ស្រី អាយុ​២៧​ឆ្នាំ ភូមិ​បាត់​ដាវ ឃុំ​បាត់​ដាវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​ជនជាតិ​ខ្មែរ​) ៤-​ឈ្មោះ ថន សាន្ត ភេទ​ស្រី អាយុ​២៨​ឆ្នាំ និង​៥-​ឈ្មោះ នួន ស៊ីវ​ម៉ី ភេទ​ស្រី អាយុ​១៤​ឆ្នាំ (​ជនជាតិ​ខ្មែរ​) ទាំង​ពីរ​នាក់​មានស្រុក​កំណើត​នៅ​ភូមិស្រ​កែ​ជាំ  ឃុំ​ស្រ​កែ​ជាំ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

ជនសង្ស័យ​ទាំង​៤​នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​គឺ​ពាក់ព័ន្ធ​បទល្មើស​តែ​មួយ​គឺ ប៉ុនប៉ង​នាំ​មនុស្ស​ចេញ​ដោយ​មិន​ស្របច្បាប់ និង​ជន​រង​គ្រោះជា​អ​និ​តិ​ជន ។ សំណុំរឿង​នេះ​កំពុង​ស្ថិត​នៅ​ដំណាក់កាល​តំណាង​អយ្យការ​ធ្វើការ​សាកសួរ ៕

ព័ត៌មាន​ទាក់ទង ៖ ចូល​ឆ្មក់​ផ្ទះសំណាក់ «​វ៉ា​ស៊ី​ង​តោន​» ចាប់​បាន​ប្រុស​ស្រី​៥​នាក់