ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក់ ថិ​តរ​ដ្ឋា ជះ​សម្តី​យ៉ាង​ចាក់​ដោត​ទៅ​ម្ចាស់​ហ្វេ​ស​ប៊ុ​កមួយ​រូប ក្រោយ​រិះគន់​រឿង​នាង

1 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​អ្នក​នាង យក់ ថិ​តរ​ដ្ឋា បាន​ធ្វើការ​ជះ​ពាក្យ​សម្តី​ទៅ​កាន់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​ចូល​ទៅ​ខំ​មិន​រិះគន់​ទៅ​លើ​រូប​សម្រស់​របស់​នាង​នា​ពេល​នេះ​។ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង យក់ ថិ​តរ​ដ្ឋា បាន​ធ្វើការ​ជះ​ពាក្យ​សម្តី​ទៅ​កាន់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​ចូល​ទៅ​ខំ​មិន​រិះគន់​ទៅ​លើ​រូប​សម្រស់​របស់​នាង​នា​ពេល​នេះ​។ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា «Pisey keo» បាន​ចូល​ទៅ​ខំ​មិន​ពីក្រោម​រូបភាព​ដែល​តារាចម្រៀង​រូប​នេះ​បង្ហោះ​ថា «​យក់​ថិ​តរ​ដ្ឋា ថតរូប​មិន​ដែល​ថា​មាន​ភាព​ទាក់ទាញ​ឣា​ក្រក់​មើល​ណាស់​»​។

តាម​រយៈ​ពាក្យពេចន៍​ខំ​មិន​ខាងលើ​នេះ យក់ ថិ​តរ​ដ្ឋា ក៏​បាន​ឆ្លើយ​តប​យ៉ាង​ចាក់​ដោត​ទៅ​វិញ​ថា «Pisey Keo ចា​អរគុណ ព្រោះ​មិន​ចេះ​សម្ដែង​ដូច​គេ ចិត្ត​ពិត បេះដូង​ពិត ហើយ​មិន edit ចឹ​ង​បាន​មើលទៅ​ឃើញ​អត់​ស្អាត​ដូច​គេ បញ្ច​ក់​ធម្មតា សម្រស់​ធម្មជាតិ មិន​ឈ្នះ​សម្រស់​គេ​កែកុន​ហើយ​ទេ តែ​ស្អាត​បាន​យូរ មើល​បាន​យូរ​មិន​ងា​.​យ​ចាស់ អរគុណ​ចំពោះ​ការ comments សំខាន់​អោយ​តែ​ប្តី នឹង​ក្រុម​គ្រួសារ និង​មិត្តភក្តិ​ស្រឡាញ់​នឹង​នៅ​តែ​ចូល​ចិត្ត​ខ្ញុំ​ចប់ ចិត្តនឹង​បេះដូង គឺ​វា​សំខាន់​ជាង​សម្រស់ ព្រោះ​ងា​.​ប់​ទៅ គឺ​ដុត​ចោល​ដូច​តែ​គ្នា​ទេ​»​។

នាង​បន្ថែម​ថា «​អារម្មណ៍​ពិត​របស់ខ្ញុំ មុន​ដំបូង​ពិតជា​ខឹង​នឹង​គេ​ខ្លាំង​ណាស់ តែ​ដល់​ចុង​ក្រោយ​គិត​ថា យី ! យើង​ប្រហែលជា​មិន​ចេះ​ថែរក្សា​សម្រស់​មែន​ទេ​ដឹង បានជា​គាត់​ថាអោយ​យើង​ចឹ​ង បើ​គាត់​មិន​ខ្វល់​ពី​យើង ពួក​គាត់​មិន comment ចឹ​ង​ទេ តែ​នេះ​ប្រហែល​គាត់​ចង់អោយ​ខ្ញុំ​ដូច​កាលពី ២០ ៣០ ឆ្នាំ​មុន កាលដែល​ខ្ញុំ​មិន​ទាន់​មានកូន​មួយ​គ្រា​.​ប់ ពិតជា​អរគុណ​ណាស់​បងប្អូន​ដែល​នៅ​ចង​ចាំ​រូប​ខ្ញុំ និង​ចង់អោយ​ខ្ញុំ​ល្អ នឹង​នៅ​តែ​ស្អាត​ទាំង​សម្រស់​នឹង​រូបរាង​»​។

យ៉ាងណា​ក្រោយ​មានការ​ឆ្លើយឆ្លង​ពាក្យ​សម្តី​ខាងលើ​នេះ គេ​ក៏​ឃើញ​មាន​ទស្សនិកជន​អ្នកគាំទ្រ​របស់​អ្នក​នាង យក់ ថិ​តរ​ដ្ឋា ជា​ច្រើន​បាន​ចូល​ទៅ​ខំ​មិន ដោយ​សម្តែង​ការ​គាំទ្រ​នូវ​ការ​លើក​ឡើង និង​ការ​ឆ្លើយ​តប​របស់​តារាចម្រៀង​រូប​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ